វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 15 / 60
-
មរតក នាម
បុគ្គលដែលស្លាប់ហើយ
-
មរតកជន នាម
ជនជាអ្នកធ្វើសន្តតិកម្មដែលបានស្លាប់ទៅហើយ។
-
មរតកសាសន៍ នាម
( ម . ព . បណ្ដាំមរតក )។
-
មរិចរស នាម
រសហឹរនៃម្រេច។
-
មរុកន្តារ នាម
ផ្លូវឆ្ងាយដាច់ស្រយាលប្រកបដោយខ្សាច់, វាលខ្សាច់ល្ហល្ហេវវែងឆ្ងាយគ្មានដើមឈើដុះ, សមុទ្រខ្សាច់។
-
មលក្កា នាម
ឈ្មោះទៀបកោះឬស្ទើរកោះមួយក្នុងឥណ្ឌូចិននៅជាចន្លោះនៃសមុទ្រឥណ្ឌានិងសមុទ្រចិន, ក្រុងធំឈ្មោះស័ង្គប៉ូរ, ជាតិមនុស្សអ្នកទៀបកោះនេះហៅថាមល៉ាយូ។
-
មលមោចនា នាម
ការបញ្ចេញសារធាតុពីខ្លួនដូចជាលាមក, សម្បោរ, ញើសជាដើម, ការបញ្ចេញចោលកាកសំណល់ចេញពីខ្លួន។
-
មល៉ាយូ នាម
ជាតិមនុស្សនៅមលក្កា
-
មល្ល គុណនាមនាម
ដែលមាំទាំ, រឹងប៉ឹង។
-
មល្លយុទ្ធ នាម
ការចំបាប់គ្នា, លេងចំបាប់។
-
មល្លរាជ នាម
ព្រះរាជាជាតិមល្លៈ; ពួកព្រះរាជាទាំងនេះដែលចាត់ការថ្វាយព្រះភ្លើងព្រះបរមសពនៃព្រះសក្យមុនីសម្ពុទ្ធ។
-
មល្លិកា នាម
ម្លិះរួត
-
មសារគល្ល នាម
ត្បូងភ្នែកឆ្មា
-
មសិ នាម
ម្រែង; ខ្មៅដុស, ទឹកសរសេរ ( ទឹកខ្មៅ ); សម្រាប់ប្រើជារាជសព្ទ : ( ទឹកសរសេរសម្រាប់ក្សត្រិយ៍ )
-
មសិធាន នាម
ដបទឹកសរសេរ ( ដបទឹកខ្មៅ )។
-
មស្យាធារ នាម
( ម . ព . មសិធាន )។
-
មស្សុ នាម
ពុកចង្កា, ពុកមាត់ឬពុកចង្កានិងពុកមាត់; ( រ . ស .)
-
មស្សុកម្ម នាម
ការកោរពុកមាត់ពុកចង្កា
-
មហកម្ម នាម
ការធ្វើបូជា; ការឆ្លងបុណ្យ; ការសម្ពោទ្យឬពិធីសម្ពោធ
-
មហណ្ណព នាម
សមុទ្រធំ, មហាសមុទ្រ ( ច្រើនប្រើក្នុងកាព្យ )
-
មហត្តរស នាម
តម្លៃដែលមាននៅក្នុងអត្ថបទអក្សរសិល្ប៍ដោយកវីអ្នកនិពន្ធចេះរៀបរាប់ពីរូបរាងមហិទ្ធិឫទ្ធិអំណាចរបស់តួអង្គណាមួយធ្វើឱ្យមានលក្ខណៈសម្បើមអស្ចារ្យ
-
មហទ្ធន គុណនាមនាម
ដែលមានទ្រព្យច្រើន; អ្នកមានទ្រព្យច្រើន ( អ្នកមាន ); បើស្ត្រីជាមហទ្ធនាឬមហទ្ធនី ( ព . កា .)។
-
មហទ្ធនា នាម
( ម . ព . មហទ្ធន )។
-
មហទ្ធនី នាម
( ម . ព . មហទ្ធន )។
-
មហន្ត គុណនាម
ធំ; ច្រើន; ប្រសើរ; សម្បើម ...។
-
មហន្តគុណ នាម
គុណធំ, គុណធ្ងន់។
-
មហន្តទោស នាម
ទោសធំ, ទោសធ្ងន់។
-
មហន្តរាយ នាម
អន្តរាយធំ, សេចក្ដីវិនាសធំ, មានមហន្តរាយដោយត្រូវភ្លើងឆេះផ្ទះ។
-
មហន្តាប័ណ នាម
ផ្សារធំ។
-
មហន្ធការ គុណនាម
ដែលមានងងឹតខ្លាំង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។