វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 12 / 60
-
មន្ត្រី នាម
អ្នករាជការដែលមានស័ក្ដិយស, នាម៉ឺន។
-
មន្ត្រីកិត្តិយស នាម
មន្ត្រីដែលព្រះករុណាជាម្ចាស់ជីវិតទ្រង់ប្រោសព្រះរាជទានងារឱ្យគ្រាន់តែមានកេរ្តិ៍ឈ្មោះឥតមានប្រាក់ខែឬប្រាក់រង្វាន់ព្រោះយសស័ក្ដិនោះទេ។
-
មន្ត្រីខែត្រ នាម
មន្ត្រីដែលធ្វើការរាជការក្នុងទីរួមខែត្រ។
-
មន្ត្រីខ្មោច នាម
មន្ត្រីដែលមានឈ្មោះក្នុងតារាងទូទាត់បៀវត្សប្រចាំខែតែគ្មានវត្តមានក្នុងការងារ
-
មន្ត្រីឃុំ នាម
មន្ត្រីដែលធ្វើការរាជការក្នុងឃុំឬសង្កាត់មានមេស្រុកឬចៅសង្កាត់ជាដើម។
-
មន្ត្រីសង្កាត់ នាម
( ម . ព . មន្ត្រីឃុំ )។
-
មន្ត្រីសន្និបាត នាម
ការប្រជុំពួកមន្ត្រីប្រឹក្សាកិច្ចការរាជការ។
-
មន្ត្រីសភា នាម
សាលាឬទីសម្រាប់ពួកមន្ត្រីប្រជុំគ្នាម្ដងៗជំនុំប្រឹក្សាកិច្ចការរាជការ។ល។
-
មន្ត្រីសម្រាប់ឯក នាម
មន្ត្រីសម្រាប់ក្សត្រិយ៍ទ្រង់រាជ្យ។
-
មន្ទប្រភា នាម
ពន្លឺស្រទន់, រស្មីស្រទន់។
-
មន្ទភាព នាម
ដំណើរគ្មានកលមាយាភាពទៀងត្រង់, ភាពគ្មានល្បិចកិច្ចកល, ភាពឆោតល្ងង់។
-
មន្ទលេន នាម
( ម . ព . ល្បិចចៅក្រម )។
-
មន្ទារ នាម
ឈ្មោះឈើសួគ៌មួយប្រភេទ។ខ្មែរហៅឈើតូចមួយប្រភេទពួកយីហ៊ុបស្លឹកនិងផ្កាធំជាងយីហ៊ុបផ្កាក្លិនក្រអូបឈ្ងប់។
-
មន្ទារបុស្ប នាម
ផ្កាមន្ទារ; សរសេរជាមន្ទារវបុស្បក៏បាន។
-
មន្ទារវបុស្ប នាម
( ម . ព . មន្ទារបុស្ប )។
-
មន្ទិល នាម
ដំណើរសៅហ្មង, ការស្មោកគ្រោក; សេចក្ដីពិភាល់, សង្ស័យ, ដិតចិត្ត
-
មន្ទីរ នាម
គ្រឹហា, ផ្ទះ, វិហារ ...។ខ្មែរច្រើនហៅគ្រឹហាធំៗដូចយ៉ាងធម្មមន្ទីរ, សារមន្ទីរជាដើម។
-
មន្ទីរបាល នាម
អ្នកចាំមន្ទីរ, ឆ្មាំមន្ទីរ។
-
មន្ទីរពហុព្យាបាល នាម
អគារសម្រាប់ព្យាបាលជំងឺច្រើនប្រភេទ។
-
មន្ទីរពិសោធ នាម
កន្លែងសម្រាប់ពិសោធតាមជំនាញផ្សេងៗ។
-
មន្ទីរព្យាបាលរោគ នាម
កន្លែងដែលផ្តល់ការពិនិត្យព្យាបាលនិងថែទាំអ្នកជំងឺ។
-
មន្ទីរសន្តិសុខ នាម
កន្លែងសម្រាប់ឃុំឃាំងមនុស្សមានទោសឬមនុស្សត្រូវចោទប្រកាន់ក្នុងបទប្រព្រឹត្តទោសកំហុសមួយ។នៅសម័យកម្ពុជាប្រជាធិតេយ្យនិយមប្រើពាក្យនេះ
-
មន្ទីរសម្ភព នាម
អគារសម្រាប់ពិនិត្យថែទាំគភ៌ស្ត្រីមានផ្ទៃពោះនិងសម្រាលកូន
-
មន្ទុរា នាម
រោងដាក់រថ; រោងសេះ។
-
មន្ទោទរី នាម
នាមនាងទេវីម្នាក់ជាជាយានៃក្រុងរាពណ៍ ( ក្នុងរឿងរាមកេរ្តិ៍ ); ខ្មែរហៅកាត់ពាក្យខ្លីតែត្រឹមមន្ទោក៏មាន។
-
មមង់ នាម
ឈ្មោះសត្វល្អិតមួយប្រភេទបរិភោគខ្ទុះឈាមជាអាហារ; សត្វល្អិតដែលច្រើនកើតក្នុងផ្លែល្វា។
-
មមង្ការ នាម
សេចក្ដីយល់ឬប្រកាន់ថាជារបស់ផងអញគឺសេចក្ដីយល់ឃើញឬប្រកាន់ថាសព៌ាង្គកាយឬអ្វីៗដែលបានមកទាំងប៉ុន្មានសុទ្ធតែជារបស់ផងអញដូចយ៉ាងប្រកាន់ថា " សក់របស់អញ, ធ្មេញរបស់អញ " ជាដើម។
-
មមាច នាម
ឈ្មោះសត្វល្អិតមួយប្រភេទច្រើនចូលចិត្តរោមត្រង់ក្បាលក្របីឬត្រង់បូក។
-
មមាចត្នោត នាម
សត្វល្អិតចង្រៃបំផ្លាញដំណាំស្រូវនិងដំណាំផ្សេងៗទៀតមានរាងតូចស្ដើងសម្បុរត្នោតហើយមានពីរប្រភេទគឺប្រភេទស្លាបវែងនិងប្រភេទស្លាបខ្លីដែលមានឈ្មោះវិទ្យាសាស្ត្រនីឡាប៉ាវ៉ាតាលុយហ្សង់ (nilaparvatalugens)
-
មមាចបៃតង នាម
សត្វល្អិតចង្រៃបំផ្លាញដំណាំស្រូវនិងដំណាំផ្សេងៗទៀតស្ថិតក្នុងសន្តានស៊ីកាដែលីដេ (cicadelli dae) ពួកណេហ្វូតេទិច (nephotettix)។មេពេញវ័យមានពណ៌បៃតងភ្លឺ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។