វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 11 / 60
-
មនុស្សឱបឪទឹន នាម
មនុស្សជាប់សុរាខានពុំបានលែងពុំរួច។
-
មនុស្សា នាម
មនុស្សទាំងឡាយ, ពួកមនុស្ស ( ព . កា .)។
-
មនុស្សី នាម
ស្ត្រីមនុស្ស, មនុស្សស្រី ( មានតែពាក្យប៉ុន្តែមិនសូវដែលប្រើព្រោះពាក្យថាមនុស្សឬមនុស្សាជាសាធារណៈទួទៅទាំងប្រុសទាំងស្រីទៅហើយ )។
-
មនូសារ នាម
( ម . ព . មនុសារ )។
-
មនោ នាម
ចិត្ត។
-
មនោគតិ នាម
ដំណើររបស់ចិត្ត, ដំណើរប្រព្រឹត្តទៅនៃចិត្ត; សេចក្ដីប្រាថ្នា, បំណង, ដំណើរដែលចិត្តគ្មាននឹកសោះស្រាប់តែបណ្ដាលហេតុឱ្យឃើញជាផ្នូល។
-
មនោគមវិជ្ជា នាម
បណ្ដុំគំនិតជំនឿនិងលទ្ធិសម្រាប់សម័យកាលមួយសង្គមមួយឬវណ្ណៈមួយ។
-
មនោទ្វារ នាម
ទ្វារចិត្ត, ផ្លូវចិត្ត។
-
មនោនិយម នាម
លទ្ធិមួយដែលអះអាងថាតថភាពជាមូលដ្ឋានរួមឬទាក់ទងនឹងគំនិតឬទស្សនៈហើយថារូបធាតុគឺគ្រាន់តែជាផលិតផលនៃកិច្ចការរបស់គំនិតប៉ុណ្ណោះ
-
មនោមនះ នាម
មានះក្នុងចិត្ត, ចិត្តដែលមានមានះ, ចិត្តរនិងរនាំង
-
មនោមយិទ្ធិ នាម
ឫទ្ធិដែលសម្រេចដោយចិត្ត។
-
មនោម័យ នាម
ដែលសម្រេចអំពីចិត្ត; ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីថា " ដែលសម្រេចបានដូចចិត្ត, ឆាប់ទាន់ចិត្ត " ជាពាក្យហៅសេះដែលលឿនឆាប់ទាន់ចិត្ត
-
មនោម័យពាជី នាម
( ម . ព . ពាជីមនោម័យ )។
-
មនោរថ នាម
បំណង
-
មនោរម គុណនាម
ដែលជាទីរីករាយចិត្ត, ដែលគួរឱ្យសប្បាយក្នុងចិត្ត
-
មនោរម្យ គុណនាម
( ម . ព . មនោរម )។
-
មនោរូបារម្មណ៍ នាម
រូបារម្មណ៍សិល្បៈក្នុងអត្ថបទកំណាព្យអត្ថបទពាក្យរាយដែលកើតឡើងតាមរយៈពាក្យពេចន៍ឃ្លាប្រយោគធ្វើឱ្យប្រធានអារម្មណ៍រំភើបញាប់ញ័រដែលកើតឡើយដោយសញ្ញាញាណការពិចារណាការត្រិះរិះការសង្វេគ។
-
មនោវន្ទនា នាម
អភិវាទន៍ដោយចិត្ត។
-
មនោវិញ្ញាណ នាម
វិញ្ញាណដែលកើតក្នុងមនោទ្វារ ( សេចក្ដីដឹងដែលកើតមានចំពោះផ្លូវចិត្តសុទ្ធមិនមែនកើតអំពីទ្វារទាំង៥គឺផ្នែក, ត្រចៀក, ច្រមុះ, អណ្ដាត, កាយ )។
-
មនោសញ្ចេតនា នាម
សេចក្ដីរិះគិតក្នុងចិត្ត, ចំណុចរបស់ចិត្ត; ការទទួលដឹងនូវអារម្មណ៍ដែលមកប៉ះដល់ចិត្ត; អធ្យាស្រ័យប្រកបដោយករុណា ...។
-
មនោសមុដ្ឋាន
( ម . ព . ចិត្តសមុដ្ឋាន )។
-
មនោសម្ផស្ស នាម
ការប៉ះពាល់រវាងចិត្តនិងធម្មារម្មណ៍គឺការប៉ះប្រសព្វចួបគ្នារវាងចិត្តនិងធម្មារម្មណ៍ទើបកើតសេចក្ដីដឹងឡើង។
-
មនោសារ នាម
នាមឥសីម្នាក់ជាផៅពង្សនៃព្រះបាទមនុ, ជាអ្នកបង្កើតគម្ពីរឬច្បាប់ធម្មសាស្ត្រមុនដំបូងបំផុតក្នុងខាងដើមនៃភទ្រកល្បមានជាប់ដរាបមកដល់សព្វថ្ងៃនេះ
-
មនោសិលា នាម
ឈ្មោះថ្មមានសាច់ទន់ផុយប្រើបុកឬដុសយកផង់ប្រកបការបានច្រើនយ៉ាង ( ខ្មែរច្រើនហៅក្លាយថាម្នាងសិលា )។
-
មនោសុចរិត នាម
ការប្រព្រឹត្តល្អដោយចិត្ត។
-
មនោហរ នាម
ដែលជាទីចម្រើនចិត្ត, ដែលពេញចិត្ត, ត្រូវចិត្ត, ដែលមានលម្អគួរឱ្យស្រឡាញ់មិនភ្លេច
-
មន្ត គុណនាមនាម
ពាក្យដែលចងក្រងជារបៀបសម្រាប់សូត្រសែកស្ដោះផ្លុំ, អាគម; វេទ; ពាក្យស័ក្ដិសិទ្ធសម្រាប់សូត្រប្រសិទ្ធីឱ្យកើតសុខសួស្ដី ...។
-
មន្តី គុណនាម
( ម . ព . មន្ត )។
-
មន្ត្រ នាម
( ម . ព . មន្ត )។
-
មន្ត្រវិត នាម
អ្នកស៊ើបការសម្ងាត់, ចារបុរស។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។