វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 10 / 60
-
មនុស្សមានពិស នាម
( ព . ប្រ .) មនុស្សអ្នកមានអំណាចខ្លាំងឬអ្នកប្រើអំណាចហួសហេតុ។
-
មនុស្សមានមុខមាត់ នាម
អ្នកដែលមានអ្នកធំអ្នកតូចរាប់អានច្រើន
-
មនុស្សមានវត្តល្អ នាម
មនុស្សមានសេចក្ដីប្រតិបត្តិល្អ។
-
មនុស្សមានអានិសង្ស នាម
មនុស្សមានកុសល។
-
មនុស្សមុខខ្មូរ នាម
( ព . ប្រ .) គឺមនុស្សដែលអៀនខ្មាសច្រើនប្រើឱ្យទៅប្រស្រ័យទាក់ទងជាមួយអ្នកដទៃមិនបានការ។
-
មនុស្សយកសម្ដីដំរីយកភ្លុក នាម
( ព . ទ . បុ .) មនុស្សយកសម្ដីជាការប្រាកដ, ឯដំរីយកត្រង់ភ្លុក។
-
មនុស្សយន្ត នាម
មនុស្សសិប្បនិម្មិតដែលអ្នកវិទ្យាសាស្ត្របំពាក់គ្រឿងយន្តនិងបច្ចេកវិទ្យាអេឡិចត្រូនិកដោយមានបញ្ចូលកម្មវិធីផ្សេងៗទៅតាមតម្រូវការដើម្បីធ្វើការជំនួសកម្លាំងមនុស្ស។
-
មនុស្សយាស់ជញ្ជាប់ នាម
( ព . ប្រ .) មនុស្សដែលស្គមប្រដក់ប្រដឺតកំព្រឹងដូចជាដំណាំដែលក្រាចាប់។
-
មនុស្សរអែរអូវ នាម
មនុស្សដែលរមែងពោលរង៉ែរង៉ូវមិនសូវស្រាក។
-
មនុស្សរុយ នាម
( ម . ព . រុយ )។
-
មនុស្សលែបខាយ នាម
មនុស្សដែលច្រើនប្រើសម្ដីម៉េតប្រាយ។
-
មនុស្សលៃ នាម
( ព . ប្រ .) មនុស្សខ្ពស់ចង្គ្រោងលើសគេទាំងពួង ( ព . សា .)។
-
មនុស្សលោក នាម
លោកជាទីនៅនៃពួកមនុស្ស, លោកសម្រាប់ពួកមនុស្ស, ឋានមនុស្ស។ល។
-
មនុស្សល្វាចេក នាម
( ព . ប្រ .) មនុស្សដែលនិយាយប៉ប៉ាច់ប៉ប៉ោចមិនសូវស្រាក។
-
មនុស្សសម្ទាយ នាម
មនុស្សសាមញ្ញ, មនុស្សរយ។
-
មនុស្សសសរផ្ទះ នាម
( ព . ប្រ .) មនុស្សប្រកាន់មានះរឹងត្អឹងពិបាកប្រដៅ, មនុស្សមុខរឹង ( បា . ហៅថម្ភបុគ្គល " បុគ្គលរឹងដូចសសរផ្ទះ ")។
-
មនុស្សសាមញ្ញ នាម
មនុស្សសាធារណៈ, មនុស្សរយ។
-
មនុស្សសើកប៉ប្រើក នាម
( ព . ប្រ .) មនុស្សទ័លក្រ, មនុស្សសាបរលាប, ឥតអំណាច។
-
មនុស្សសំគិស
មនុស្សគម្រក់; អាសំគិះ! ( ព . ម .)។
-
មនុស្សស្ដាំ នាម
មនុស្សមិនឆ្គង, មនុស្សយល់ការខុសត្រូវ។
-
មនុស្សស្មោះងារ នាម
មនុស្សខ្ជីខ្ជា; មនុស្សដែលស្និទ្ធស្នាលនឹងគ្នាឥតខ្លាចចិត្តគ្នាទៅវិញទៅមក។
-
មនុស្សអណ្ដាតរយ នាម
( ព . ប្រ .) មនុស្សដែលនិយាយត្រឡប់ត្រឡិនសម្ដីទាំងរយម៉ាត់យកជាការពុំបាន។
-
មនុស្សអន្យតិរ្ថិយ នាម
មនុស្សក្រៅធម៌ក្រៅច្បាប់
-
មនុស្សអសោច នាម
មនុស្សដែលមានឈ្មោះអាក្រក់ក្រៃពេក។
-
មនុស្សអស់ជម្រើស នាម
មនុស្សមិនបានការ។
-
មនុស្សអស់ល្បត់ នាម
( ព . ប្រ .) មនុស្សដែលគេស្ដីប្រដៅច្រើនលើកច្រើនដងហើយនៅតែមិនកើតឬដែលអស់ទំនងអស់ឧបាយនឹងកែឱ្យល្អឡើងបាន
-
មនុស្សឥតកំណើត នាម
មនុស្សមិនមានសេចក្ដីចម្រើនដោយប្រយោជន៍គ្រប់យ៉ាង
-
មនុស្សឧត្តរិ នាម
មនុស្សវិសេសក្រៃលែងជាងមនុស្សធម្មតា ( ឧត្តរិមនុស្ស )។ខ្មែរប្រើជា " មនុស្សអ្នកអួតអាងហួសហេតុ, មនុស្សភូតភរ "។
-
មនុស្សឧទ្ទាម នាម
មនុស្សទ្រើសឃ្នងពួននៅតែក្នុងព្រៃឬមនុស្សដែលតាំងខ្លួនជាខ្មាំងក្បត់ផែនដី
-
មនុស្សឧបទ្រព នាម
មនុស្សគគ្រក់។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។