វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ភ ពាក្យដែលផ្ដើមដោយ "ភ" មាន 618 ពាក្យ
ទំព័រ 9 / 21
-
ភីលៀង នាម
បងចិញ្ចឹម; អ្នកគយគន់ឃ្លាំចាំរក្សា, អ្នកបីបាច់រក្សាមើលការខុសត្រូវ។ពាក្យនេះខ្មែរច្រើនប្រើហៅចំពោះអ្នកមើលថែទាំបីបាច់រក្សាព្រះរាជបុត្រឬអ្នកថែរក្សាកូនមន្ត្រីធំនិងអ្នកមានធនធានស្ដុកស្ដម្ភ
-
ភឹង នាមឧទានសព្ទ
សូរឮដោយវាយ, គោះឬដាច់ខ្សែធំដែលសន្ធឹងតឹង។
-
ភឹប ឧទានសព្ទ
សូរឮដោយរលាស់ផ្ទាំងសំពត់, ដោយទទះស្លាបឬភ្លើងឆាបឆេះប្រេងកាតជាដើម។
-
ភឹល
( ម . ព . ភិល )។
-
ភឺតៗ ឧទានសព្ទ
សូរឮដោយខ្យល់ចេញតឹងអំពីហែបសន្ទះស្នប់ជាងដែកជាដើម។
-
ភឺន នាម
ផ្ទាំង
-
ភឺស ឧទានសព្ទ
សូរឮដោយចាប់ដកកូនឈើជាដើម។
-
ភឺះ ឧទានសព្ទ
( ម . ព . ភឺស )។
-
ភុង ឧទានសព្ទ
សូរឮដោយធ្លាយឬបែកធុងទឹកឬក្អមទឹកជាដើម។
-
ភុជង្គ នាម
ពស់, នាគ។
-
ភុជង្គនាគ នាម
ខ្មែរប្រើសំដៅសេចក្ដីថាពិភពនាគ។
-
ភុជង្គលីលា នាម
ឈ្មោះកាព្យមួយប្រភេទក្នុងមួយឃ្លាមានសង្កាត់បី, ត្រង់សង្កាត់ទី១មាន៦ពាក្យ, សង្កាត់ទី២និងទី៣មាន៤ពាក្យហៅថាបទភុជង្គលីលា
-
ភុជិស្សជន នាម
ជនអ្នកជាគឺអ្នកដែលឥតជំពាក់បំណុលគេឬដែលមិនមែនទាសៈ, ទាសីគេ។
-
ភុជិស្សតា នាម
ភាវៈនៃអ្នកជា, ភាពជាអ្នកជា, ដំណើរឥតជំពាក់បំណុលគេ។
-
ភុជិស្សភាព នាម
( ម . ព . ភុជិស្សតា )។
-
ភុត្តសេស នាម
អាហារដែលសល់អំពីបរិភោគ, អាហារជាដែល, ជាសំណល់។
-
ភុត្តាវសេស នាម
( ម . ព . ភុត្តសេស )។
-
ភុម្មទេវតា នាម
ទេវតាដែលអាស្រ័យនៅលើផ្ទៃផែនដី។
-
ភុយ ឧទានសព្ទ
សូរឮដោយខ្យល់ភើជាដើម។
-
ភុយស៊ីប នាម
ឧបករណ៍ម្យ៉ាងប្រើដើម្បីកំណត់អាំងតង់ស៊ីតេនៃបណ្ដាញអគ្គិសនី។ពេលចរន្តលើសកំណត់វាក៏ដាច់ )
-
ភុល ឧទានសព្ទ
សូរឮដោយបក្សីស្ទុះហើរព្រមគ្នាឬសូរទឹកខ្ពុរចេញជាដើម។
-
ភុំភឿន នាម
ពួកក្លើ, គូកន។
-
ភូ នាម
សំណុំសក់, រោម, សរសៃអ្វីៗសម្រាប់ប្រើចងជារំយោល។សំ . បា . ផែនដី, លោក, ពិភពលោក។ ( បា . ភូ; សំ . ភ្រូ ) ចិញ្ចើម។
-
ភូគព្ភវិទូ នាម
អ្នកប្រាជ្ញខាងភូគព្ភសាស្ត្រ។
-
ភូគព្ភវិទ្យា នាម
( ម . ព . ធរណីវិទ្យា )។
-
ភូគព្ភសាស្ត្រ នាម
វិទ្យាសាស្រ្តដែលសិក្សាអំពីកំណកំណើតប្រវត្តិសមាសភាពនិងទម្រង់របស់ផែនដីព្រមទាំងរូបធាតុដែលផ្សំផែនដី។
-
ភូគោល នាម
គោលនៃផែនដី, ដុំមូលជាតំណាងពិភពលោក, ដុំមូលជាតំណាងផែនដីទាំងមូលដែលមានគូរផែនទីពិភពលោកពាសភ្ជាប់ជាមួយផង, រូបសណ្ឋានលោក។
-
ភូឈួយ នាម
មន្ត្រីដែលមានមុខងារជាអ្នកទទួលបន្ទុកធ្វើកិច្ចការរាជការបន្ទាប់ពីមន្ត្រីជាអធិបតី
-
ភូត កិរិយាសព្ទនាម
អ្វីដែលកើតមានហើយ; ទេវតា; សត្វលោក; ខ្មោចបិសាច; បញ្ចក្ខន្ធ; ធាតុទាំងបួន; សេចក្ដីពិត។ល។
-
ភូតកាល នាម
កាលដែលមានរួចទៅហើយគឺកាលឬវេលាដែលកន្លងហួសទៅហើយ ( អតីតកាល )។កាលឬវេលាដែលគួរធ្វើកិច្ចការមានសួរបញ្ជាក់សេចក្ដីជាដើមក្នុងទីចំពោះមុខ ( កាលពិត ) គឺពេលដែលត្រូវសួរត្រូវឆ្លើយចំពោះមុខតាមការណ៍ពិត
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។