វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ភ ពាក្យដែលផ្ដើមដោយ "ភ" មាន 618 ពាក្យ
ទំព័រ 20 / 21
-
ភ្លើងឆេះពីសំរាម
( ព . ទ . បុ .) ទោសបណ្ដាលពីអ្នកតូចរាលដាលដល់អ្នកធំ។
-
ភ្លើងទុក្ខភ្លើងកិលេស
សេចក្ដីក្ដៅដែលបណ្ដាលមកអំពីការកើតទុក្ខព្រួយនិងគ្រឿងសៅហ្មងចិត្ត ...។
-
ភ្លើងធាតុ
កម្ដៅដែលកើតមានក្នុងរាងកាយមនុស្សសត្វជាដើម។
-
ភ្លើងពេញកំលោះ នាម
ភ្លើងដែលកំពុងឆេះពេញបន្ទុក។
-
ភ្លើងព្រៃ
ភ្លើងដែលឆេះព្រៃ។
-
ភ្លើងរាគ
សេចក្ដីក្ដៅក្រហាយ, អន្ទះអន្ទែង, ខ្លោចផ្សា ... ដែលកើតព្រោះតម្រេក។
-
ភ្លើងសញ្ញាចរាចរណ៍ នាម
ឧបករណ៍សម្រាប់បញ្ជាចរាចរណ៍របស់ផ្លូវដែកឬផ្លូវថ្នល់ដើម្បីឱ្យរថភ្លើងឬយានជំនិះផ្សេងៗធ្វើចរាចរណ៍បានប្រកបដោយសុវត្ថិភាពនិងដោយរលូន
-
ភ្លើងស្តុប នាម
( ព . សា .) ឧបករណ៍បំភ្លឺភ្លើងមួយប្រភេទរបស់ម៉ូតូឬឡាន, ភ្លើងស៊ីញ៉ូ; ភ្លើងសញ្ញាចរាចរណ៍
-
ភ្លើតភ្លើន កិរិយាសព្ទ
រីករាយសប្បាយហួសពេក
-
ភ្លើន គុណនាម
ដែលបានចិត្ត; ព្រហើន, គឃ្លើន, ឡើងចាងក្រអឺតក្រអាងព្រោះបានចិត្ត
-
ភ្លើយ កិរិយាសព្ទគុណកិរិយា
ស្លៀកសំពត់សម្លុយធ្វើជាយខាងមុខឱ្យខើចស្រុងពុំស្មើគ្នា
-
ភ្លៀក កិរិយាសព្ទ
ផ្អៀងខ្លួនឬផ្អៀងខ្លួនគ្រលែង ( ចំពោះតែដំរី )
-
ភ្លៀង កិរិយាសព្ទ
( នាមកិរិយា ) ធ្លាក់ទឹកពីអាកាសចុះមក, បង្អុរឱ្យធ្លាក់ទឹកគ្រាប់តូចៗល្មមឬថ្លោសៗ
-
ភ្លៀងកក់ខែ នាម
ភ្លៀងខ្លាំងធ្លាក់ជាប់ៗគ្នាជាពិសេសនៅរដូវក្ដៅក្នុងខែផល្គុណឬចេត្រ
-
ភ្លៀងទឹកកក នាម
ភ្លៀងធ្លាក់មកលាយនឹងដុំទឹកកកតូចៗ។ខ្លះហៅថាភ្លៀងធ្លាក់ព្រិលឬភ្លៀងធ្លាក់ទឹកកក។
-
ភ្លៀងមាត្រ នាម
ការវាយតម្លៃបរិមាណនៃកំណកអាកាសដែលធ្លាក់នៅទីកន្លែងណាមួយនិងក្នុងពេលវេលាជាក់លាក់ណាមួយ។គេគណនាបរិមាណនៃកំណកអាកាសនេះដោយភ្លៀងម៉ែត្រ ( ឧបករណ៍វាស់ទឹកភ្លៀង )។
-
ភ្លៀងម៉ែត្រ នាម
ឧបករណ៍សម្រាប់វាស់បរិមាណនៃកំណកអាកាសនៅទីកន្លែងណាមួយ។
-
ភ្លៀងរលឹម នាម
ភ្លៀងខ្លះរលឹមម្ដងៗ។
-
ភ្លៀងស្បើយ
ភ្លៀងអន់, ភ្លៀងនៅមានតិចតួច។
-
ភ្លៀងស្រំ
ភ្លៀងធ្លាក់ខ្លាំងខ្ជោកៗ។
-
ភ្លៀងអាស៊ីដ នាម
ទម្រង់នៃកំណកអាកាសដូចជាភ្លៀងជាដើមដែលផ្ទុកទៅដោយសារធាតុអាស៊ីដ។
-
ភ្លេង នាម
តន្ត្រី, គ្រឿងដេញដំផ្លុំកូតផ្សេងៗសម្រាប់កម្សាន្តចិត្តឬសម្រើបចិត្ត
-
ភ្លេងជាតិ នាម
ភ្លេងផ្លូវការរបស់ជាតិ
-
ភ្លេងនគររាជ
( ម . ព . ភ្លេងអង្គររាជ )។
-
ភ្លេងភ្លាត់
ភ្លេងដែលមានល្បិចចង្វាក់ផ្សេងៗឬបទភ្លេងតូចៗរាយរងផ្សេងៗ ( ព . សា .)។
-
ភ្លេងមួយវង់ នាម
ភ្លេងមួយពួកឬមួយក្រុម។
-
ភ្លេងសាកល
ភ្លេងដែលមានលំនាំត្រូវគ្នាក្នុងលោកទាំងមូល។
-
ភ្លេងអង្គររាជ
ឈ្មោះបទភ្លេងខ្មែរមួយប្រភេទមានដើមកំណើតនៅអាណាខេត្តនគររាជដែលក្លាយលំនាំបទឃ្លាតពីលំនាំដើមខ្លះហៅថាអង្គររាជក្លាយ ( នគររាជក្លាយ ); ដែលតាំងពីក្នុងបុរាណសម័យយូរហើយ, អ្នកស្រុកជើងព្រៃបំប្លែងកែលំនាំបទឱ្យឃ្លាតផ្សេងខ្លះពីលំនាំដើមហៅថាអង្គររាជជើងព្រ ( នគររាជជើងព្រៃ )។
-
ភ្លេច កិរិយាសព្ទ
ចាំមិនបាន, នឹកមិនឃើញ
-
ភ្លេចខ្លួន
ភ្លាំងគំនិតមិនគិតពីដំណើរខ្លួន
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។