វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ភ ពាក្យដែលផ្ដើមដោយ "ភ" មាន 618 ពាក្យ
ទំព័រ 2 / 21
-
ភណ្ឌនហេតុ
( ម . ព . ភណ្ឌនការណ៍ )។
-
ភណ្ឌនិកេតនវិទ្យា នាម
ការសិក្សាអំពីសារមន្ទីរ។
-
ភណ្ឌនៈ នាម
ជម្លោះ។
-
ភណ្ឌរថ នាម
យានដឹកទំនិញឬអីវ៉ាន់។
-
ភណ្ឌហាសិនី នាម
ស្រីពេស្យា ( ស្រីផ្កាមាស )។
-
ភណ្ឌាគមន៍ នាម
អីវ៉ាន់, ទំនិញដែលទើបមកដល់។
-
ភណ្ឌាគារ នាម
ឃ្លាំង, ឃ្លាំងដាក់ទ្រព្យ។
-
ភណ្ឌាគារពិសេស នាម
ឃ្លាំងពិសេសដែលទទួលបានសិទ្ធិពីនាយកទីចាត់ការគយនិងរដ្ឋាករសម្រាប់ថែរក្សាទំនិញ។
-
ភណ្ឌាគារសព្វធន នាម
ឃ្លាំងកំពង់ផែពាណិជ្ជកម្មសម្រាប់ផ្ទុកទំនិញគ្រប់ប្រភេទ។
-
ភណ្ឌាគារិក នាម
អ្នករក្សាឃ្លាំង, នាយឃ្លាំង។
-
ភណ្ឌាគារិកា នាម
( ម . ព . ភណ្ឌាគារិក )។
-
ភណ្ឌិកា នាម
កញ្ចប់, ប្រអប់ដែលអាចដាក់អីវ៉ាន់មិនលើសពីដប់គីឡូក្រាម។
-
ភណ្ឌិល នាម
អ្នកនាំដំណើរទៅមក, អ្នកនាំសំបុត្រ, អ្នករត់សំបុត្រ ( ហៅថាភណ្ឌិលជនឬភណ្ឌិលបុរសក៏បាន )។
-
ភណ្ឌុកម្ម នាម
ការធ្វើឱ្យត្រងោល ( ការកោរសក់ ); ដំណើរប្រាប់ដល់សង្ឃក្នុងវត្តអំពីកិច្ចកោរសក់បំបួសកុលបុត្រតាមពុទ្ធានុញ្ញាត ... ( ព . វិ .)។
-
ភណ្ឌូកម្ម នាម
( ម . ព . ភណ្ឌុកម្ម )។
-
ភណ្ឌៈ នាម
( ម . ព . ភណ្ឌ )។
-
ភតិក នាម
( ម . ព . ភតិការ )។
-
ភតិកម្ម នាម
ការឈ្នួល
-
ភតិការ នាម
អ្នកធ្វើការឈ្នួល, អ្នកស៊ីឈ្នួល, កម្មករ, គូលី
-
ភតិការក នាម
( ម . ព . ភតិការ )។
-
ភតិការភាព នាម
ភាពជាអ្នកធ្វើការស៊ីឈ្នួលគេ។
-
ភតិការិកា នាម
( ម . ព . ភតិការ )។
-
ភតិការិនី នាម
ស្ត្រីអ្នកធ្វើការឈ្នួល, ស្ត្រីអ្នកស៊ីឈ្នួល។
-
ភតិការី នាម
( ម . ព . ភតិការ )។
-
ភតិកៈ នាម
ភាគីម្ខាងនៃភតិសន្យាដែលសន្យាថានឹងបង់ថ្លៃឈ្នួលដើម្បីជាថ្នូរនឹងការទទួលបាននូវសិទ្ធិប្រើប្រាស់និងអាស្រ័យផលលើចលនវត្ថុណាមួយរបស់ភតិបតី។
-
ភតិបតី នាម
ភាគីម្ខាងនៃភតិសន្យាដែលសន្យាថាឱ្យភតិកៈប្រើនិងអាស្រ័យផលលើវត្ថុណាមួយដោយយកថ្លៃឈ្នួល។
-
ភតិសន្យា នាម
កិច្ចសន្យាដែលភាគីម្ខាងជួលវត្ថុណាមួយឱ្យភាគីម្ខាងទៀតដើម្បីប្រើប្រាស់និងអាស្រ័យផលដោយយកថ្លៃឈ្នួលតាមលក្ខខណ្ឌដែលបានកំណត់។
-
ភតិសន្យាបតី នាម
កម្មសិទ្ធិករដែលបានជួលចលនវត្ថុឬអចលនវត្ថុទៅឱ្យមនុស្សម្នាក់ទៀតតាមរយៈកិច្ចសន្យាជួល។
-
ភតិសន្យាបន្ត នាម
កិច្ចសន្យាដែលភតិកៈដំបូងបានជួលទ្រព្យសកម្មពីភតិបតីរួចហើយជួលបន្តឱ្យភតិកៈមួយទៀតដោយក្នុងនោះភតិសន្យាដំបូងនៅមានសុពលភាពដដែល។
-
ភតិសន្យាហិរញ្ញវត្ថុ នាម
ភតិសន្យាដែលភតិកៈបញ្ជាក់ច្បាស់លាស់នូវចលនវត្ថុនិងជ្រើសរើសអ្នកផ្គត់ផ្គង់ដោយខ្លួនឯងហើយភតិបតីទិញចលនវត្ថុតាមកិច្ចព្រមព្រៀងដើម្បីជួលឱ្យភតិកៈ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។