វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ភ ពាក្យដែលផ្ដើមដោយ "ភ" មាន 618 ពាក្យ
ទំព័រ 19 / 21
-
ភ្លឹប គុណកិរិយា
ដែលលឹបបាត់ភ្លាម, ដែលរលត់ដោយរហ័ស
-
ភ្លឹបភ្លែត គុណកិរិយា
ដែលលឹបចូលហើយលៀនឬលេចចេញមកវិញរឿយៗ។
-
ភ្លឹបភ្លែតៗ គុណកិរិយា
( ម . ព . ភ្លឹបភ្លែត )។
-
ភ្លឹមភ្លែត គុណកិរិយា
ដែលភ្លឹមៗភ្លែតៗគឺដែលភ្លឺភ្លឹមៗហើយមានពន្លឺស្ទុះភ្លែតៗម្ដងៗ។
-
ភ្លឹមភ្លែតៗ គុណកិរិយា
( ម . ព . ភ្លឹមភ្លែត )។
-
ភ្លឹមៗ គុណនាម
ដែលភ្លឺលឹមៗស្ទើរតែនឹងរលត់
-
ភ្លឹះៗ គុណកិរិយា
ដែលប៉ប្រិចភ្នែកម៉ក់ៗតិចៗរឿយៗ, មឹះៗ
-
ភ្លឺ កិរិយាសព្ទនាម
បញ្ចេញពន្លឺ, ឱ្យពន្លឺ; យល់ច្បាស់។
-
ភ្លឺចែស
ភ្លឺច្បាស់។
-
ភ្លឺព្រាងៗ
ដែលភ្លឺបន្តិចៗព្រឹមៗ។
-
ភ្លឺព្រោងព្រាយ
ភ្លឺពណ្ណរាយគឺភ្លឺចេញរស្មីរាយព្រាតៗ។
-
ភ្លឺស្រឡះ
ភ្លឺច្បាស់។
-
ភ្លឺស្វាង គុណនាម
ដែលនៅចាំស្មារតី, ភ្លឺស្រឡះ; ត្រចះត្រចង់, រុងរឿង
-
ភ្លុក នាម
អវយវៈជាឆ្អឹងដុះចេញពីក្នុងមាត់ដំរីឈ្មោលមានសណ្ឋានមូលធំចុងស្រួចកាលណាលូតវែងមានទ្រង់ទ្រាយងទន្ទាំ, តាមធម្មតាតែងតែដុះចេញមកមួយគូ, ប៉ុន្តែចួនណាដុះទោលតែមួយក៏មានខ្លះហៅថាភ្លុកទក។
-
ភ្លុង ឧទានសព្ទ
សូរឮដោយធ្លាក់, ទម្លាក់, បោះ, ចោលអ្វីៗដែលតាន់ដែលធ្ងន់ទៅក្នុងទឹក
-
ភ្លូ នាម
រុក្ខជាតិព្រៃមួយប្រភេទស្លឹកមានមមីសគ្រើមៗផ្លៃមានសណ្ឋានមូលមានត្របកជាស្រទាប់ៗរុំជុំវិញបណ្ដូលមានរសជាតិជូរបរិភោគបាន; ភ្លូមានពីរប្រភេទគឺភ្លូធំ, ភ្លូបាត។
-
ភ្លូក កិរិយាសព្ទ
ក្រឡាប់
-
ភ្លូកទឹកភ្លូកដី គុណកិរិយា
( សំនួន .) ដោយមានចំនួនយ៉ាងច្រើន
-
ភ្លូកភ្លឹក គុណកិរិយា
ភ្លូកយ៉ាងសម្បើមគួរភ្លឹក។
-
ភ្លូច គុណកិរិយា
ដែលអិលឬរបូតចេញដោយរអិលហាក់ដូចគេចាប់លូច, ដែលរអិលចាប់មិនជាប់
-
ភ្លូត នាម
( ម . ព . ផ្លួត )។
-
ភ្លួត នាម
( ម . ព . ផ្លួត )។
-
ភ្លើ គុណនាមគុណកិរិយា
ដែលមានស្មារតីភ្លេចៗ, ដែលល្លេល្លើ, មមិងមមាំង, ផ្ដាសៗ
-
ភ្លើកៗ គុណកិរិយាគុណនាម
ដែលមានដំណើររំងើកៗរង្វើលៗយឺតៗ
-
ភ្លើង នាម
ធាតុមួយប្រភេទដែលបណ្ដាលឱ្យមានកម្ដៅនិងពន្លឺ; ធាតុក្ដៅ; អាការក្ដៅផ្សេងៗ។
-
ភ្លើងកល្ប
ភ្លើងដែលឆេះរំលាងកល្ប។
-
ភ្លើងក្រហម នាម
ភ្លើងចរាចណ៍ពណ៌ក្រហមដែលបង្គាប់ឱ្យអ្នកធ្វើដំណើរត្រូវឈប់។
-
ភ្លើងខៀវ នាម
( សំនួន .) ការបើកផ្លូវឬការផ្ដល់សិទ្ធិឱ្យធ្វើអ្វីមួយ។
-
ភ្លើងចរាចរណ៍ នាម
ភ្លើងសញ្ញាដែលមានមុខងារសម្រាប់គ្រប់គ្រងសិទ្ធិអាទិភាពនិងសណ្ដាប់ធ្នាប់ដល់អ្នកធ្វើដំណើរមានបីពណ៌គឺក្រហមលឿងនិងបៃតង។
-
ភ្លើងឆេះ
( ព . ប្រ .) ខឹងច្រឡោតខ្លាំង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។