វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ភ ពាក្យដែលផ្ដើមដោយ "ភ" មាន 618 ពាក្យ
ទំព័រ 14 / 21
-
ភោជនីយប័ណ្ណ នាម
ប័ណ្ណសម្រាប់ទទួលទានអាហារ។
-
ភោជនីយមង្គល នាម
ពិធីជប់លៀងជាមង្គល។
-
ភោជនីយសិល្បៈ នាម
សិល្បៈនៃម្ហូបអាហារ, ការសិក្សាទាក់ទងនឹងម្ហូបអាហារ។
-
ភោជនីយសោភ័ណ នាម
ឈ្មោះប្រាសាទមួយក្នុងព្រះបរមរាជវាំងចតុម្មុខ ( ក្រុងភ្នំពេញ ) ជាកន្លែងសម្រាប់លៀងភ្ញៀវក្នុងព្រះរាជពិធីធំៗម្ដងៗ ( ហៅយ៉ាងខ្លីត្រឹមតែប្រាសាទភោជនីយឬព្រះទីន័ងភោជនីយក៏បាន )។
-
ភោជនីយសោភ័ន នាម
( ម . ព . ភោជនីយសោភ័ណ )។
-
ភោជនីយស្ថាន
( ម . ព . ភោជនីយដ្ឋាន )។
-
ភោជនីយាហារ នាម
អាហារដែលគួរបរិភោគ, អាហារសម្រាប់បរិភោគ។
-
ភោជ្ជភ័ស្តុ នាម
វត្ថុដែលគួរបរិភោគ, គ្រឿងស៊ីផ្សេងៗ ( ព . ទេ .) ឬ ( ព . កា .)។
-
ភោជ្ជសាលី នាម
ឈ្មោះស្រូវវិសេសពួកមួយ; ស្រូវខ្សាយឬពោតក៏ថា។តាមរឿងរ៉ាវក្នុងប្រថមកល្បថាស្រូវឥតសំបកគឺស្រូវដែលផ្លែចេញមកជាគ្រាប់អង្ករស្រេចស្រាប់តែម្ដងហៅថាស្រូវសាលី, តែខ្មែរច្រើនហៅស្រូវភោជ្ជសាលី, អង្ករភោជ្ជសាលី។
-
ភោជ្យភ័ស្តុ នាម
( ម . ព . ភោជ្ជភ័ស្តុ )។
-
ភោជ្យសាលី នាម
( ម . ព . ភោជ្ជសាលី )។
-
ភោមីរា នាម
កែវប្រពាល។
-
ភោរភាវ គុណកិរិយាគុណនាម
ដែលពោលពាក្យពេញចំហឥតគម្រប, ដែលនិយាយឥតសំចៃ
-
ភ័ក កិរិយាសព្ទ
ឈប់ស្នាក់នៅជាមួយពេលមួយគ្រា, អាស្រ័យនៅបណ្ដោះអាសន្ន; ច្រើនប្រើជាមួយនឹងពាក្យស្នាក់និងអាស្រ័យថា
-
ភ័ក្ដិ នាម
( ម . ព . ភក្ដិ )។
-
ភ័ក្ដ្រ នាម
( ម . ព . ភក្ដ្រ )។
-
ភ័ន្ត កិរិយាសព្ទ
( ម . ព . ភាន់ )។
-
ភ័ព្យ គុណនាម
( ម . ព . ភ័ព្វ )។
-
ភ័ព្វ គុណនាម
ដែលគួរ, ដែលគួរដល់កិច្ចការ; ដែលមានសំណាងល្អ, ដែលមានសេចក្ដីសុខ
-
ភ័ព្វព្រេង នាម
ភ័ព្វសំណាងដែលជាប់មកពីជាតិមុន។
-
ភ័យ នាម
សេចក្ដីខ្លាច; ហេតុឬដំណើរដែលគួរខ្លាច
-
ភ័យផ្អែមមាត់
ភ័យស្លុតស្ងួតបំពង់កហាក់ដូចជាផ្អែមប្រហាតមាត់។
-
ភ័យព្រួច
ភ័យ, អរភ្លែតឡើងមួយសម្ទុះចិត្ត។
-
ភ័យភិត
ខ្លាចខ្លាំងឬខ្លាចណាស់។
-
ភ័យស្វាយមុខ
ភ័យខ្លាំងឡើងទឹកមុខខ្មៅស្វាយ។
-
ភ័យអាសន្ន នាម
ភ័យដែលនៅក្បែរ។
-
ភ័ស្តុ នាម
( ម . ព . ភស្តុ )។
-
ភ័ស្តុភារបណ្ណាការ នាម
អាករជាជំនូនផ្សេងៗដែលគេផ្ញើមកជូនឬដែលគេយកមកឱ្យ។
-
ភ្ងក់ៗ គុណកិរិយាគុណនាម
( ម . ព . ផ្ងក់ៗ)។
-
ភ្ងប់ កិរិយាសព្ទ
ធ្វើឱ្យងប់ចុះ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។