វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ភ ពាក្យដែលផ្ដើមដោយ "ភ" មាន 618 ពាក្យ
ទំព័រ 12 / 21
-
ភើតៗ កិរិយាសព្ទគុណកិរិយា
ផើតៗ; ហើបៗ។
-
ភឿន នាម
ក្លើ; មិត្រសម្លាញ់យ៉ាងស្និទ្ធ; គ្នា; អ្នកដែលនៅជាមួយគ្នា។
-
ភៀស កិរិយាសព្ទ
វេះឬដោះគេចចេញបំបាត់ខ្លួន; គេចចេញដោយក្លែងខ្លួនឬប្លែងឈ្មោះមិនឱ្យគេស្គាល់
-
ភៀសខ្លួន កិរិយាសព្ទ
សកម្មភាពផ្លាស់ទីដោយខ្លួនឯងក្នុងស្ថានភាពបង្ខំពីខាងក្រៅណាមួយទៅកាន់កន្លែងផ្សេងនៅក្នុងឬក្រៅប្រទេស
-
ភេ នាម
សត្វចតុប្បាទមួយប្រភេទរាងតូចស្ដឺតខាងមុខធំរលខាងក្រោយកម្ពស់ប្រហែលនឹងឆ្មារោមខ្លីសម្បុរក្រមៅរលើបនៅអាស្រ័យតាមទីក្បែរមាត់ទឹកចេះហែលទឹកទាំងមុជទឹកក៏ស្ទាត់ផងដែរមានមច្ឆជាតិជាអាហារ។
-
ភេជ្ជរូប គុណនាមនាម
ដែលមានសភាពឆាប់ធ្លុះធ្លាយ, ឆាប់បែក, ដែលមិនជាប់បានយូរ, ឆាប់ខូច, មិនជាស្ថាពរ
-
ភេត្រា នាម
សំពៅ ( ជានាវាឥតគ្រឿងចក្រប្រើឱ្យលឿនដោយកម្លាំងខ្យល់ជក់ក្ដោង )។
-
ភេទ នាម
ដំណើរធ្លាយ, ការទម្លាយ; ដំណើរបែក, ការបំបែក; ការចែក; ប្រភេទ, សេចក្ដីផ្សេងៗ។
-
ភេទនីយភាព នាម
ភាពដែលងាយបែកបាក់, ទំនោរឬដំណើរដែលងាយឬឆាប់ទទួលរងផលប៉ះពាល់អវិជ្ជមានដោយរាប់បញ្ចូលនូវសញ្ញាណខុសៗគ្នាជាច្រើនរួមទាំងភាពរួសឬភាពងាយទទួលគ្រោះថ្នាក់និងកង្វះសមត្ថភាពដោះស្រាយនិងបន្ស៉ាំ។
-
ភេទនីយ៍ គុណនាម
ដែលងាយរងគ្រោះ, ដែលប្រឈមនឹងហានិភ័យ។
-
ភេរវកម្ម នាម
អំពើដែលគួរខ្លាច, គួរឱ្យតក់ស្លុត, អំពើចលាចលជ្រួលច្របល់ដែលបណ្ដាលមកពីការធ្វើឃាតកម្មដោយសម្ងាត់ជាដើម
-
ភេរវករ នាម
ជនដែលបង្កភេរវកម្ម
-
ភេរវជន នាម
( ម . ព . ភេរវករ )។
-
ភេរវសញ្ញា នាម
( ម . ព . ភេរវៈ )។
-
ភេរវសព្ទ
សូរសំឡេង, សូរសព្ទដែលគួរខ្លាច, ដែលគួរស្បើមគួរភ្លឹក, សូរសព្ទដ៏សម្បើម, ដ៏ពន្លឹក
-
ភេរវារម្មណ៍
អារម្មណ៍ដែលគួរខ្លាច, ដែលគួរភ្លឹក។
-
ភេរវៈ គុណនាម
ដែលគួរខ្លាច, ដែលគួរស្បើម, គួរភ្លឹក, គួរស្លុតរន្ធត់
-
ភេរី នាម
ស្គរធំ
-
ភេរីចរណ៍ នាម
ការត្រាច់តាមផ្លូវវាយស្គរធំចែកសំបុត្រឬប្រកាសដំណឹងអ្វីមួយឱ្យដឹងទួទៅ
-
ភេរីសញ្ញា នាម
សញ្ញាដោយស្គរ
-
ភេរីសព្ទ នាម
សូរ, សំឡេងស្គរ។
-
ភេល នាម
( ម . ព . ជើងពេល )។
-
ភេវរជន នាម
ជនអ្នកបង្កបង្កើតភេវរកម្ម។
-
ភេវរភាព នាម
ភាពដែលគួរឱ្យខ្លាច។
-
ភេវរសញ្ញា នាម
សញ្ញាដែលគេធ្វើឱ្យដឹងថាមានភ័យអាសន្ន, ដំណឹងជាគ្រឿងសម្គាល់ក្នុងពេលដែលមានភេរវកម្មដូចជាភ្លើងឆេះផ្ទះជាដើម។
-
ភេសជ្ជ នាម
ឱសថ, ថ្នាំបំបាត់រោគ, ថ្នាំរម្ងាប់រោគ
-
ភេសជ្ជដ្ឋាន នាម
តៀមស្រា, សុរាគារឬសុរាគ្រឹះ។
-
ភេសជ្ជទាន នាម
ការឱ្យថ្នាំរម្ងាប់រោគ។
-
ភេសជ្ជបរិក្ខារ នាម
គ្រឿងថ្នាំ, ថ្នាំគ្រប់យ៉ាងសម្រាប់រម្ងាប់រោគ។
-
ភេសជ្ជពាណិជ នាម
អ្នកលក់ថ្នាំរម្ងាប់រោគ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។