វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ភ ពាក្យដែលផ្ដើមដោយ "ភ" មាន 618 ពាក្យ
ទំព័រ 11 / 21
-
ភូមិភាគ នាម
ប៉ែកផែនដី, ប៉ែកទីតំបន់។
-
ភូមិមាត្រវិទ្យា នាម
វិទ្យាសាស្ត្រដែលសិក្សាពីការវាស់វែងរាងនិងវិមាត្រឬផ្នែកណាមួយនៃផែនដីរួមទាំងដង់ស៊ីតេកំណោងផ្ទៃផែនដី។ល។
-
ភូមិលំនៅ
ផ្ទះលំនៅក្នុងភូមិ។
-
ភូមិវិទូ នាម
អ្នកប្រាជ្ញខាងភូមិវិទ្យា។
-
ភូមិវិទ្យា នាម
វិទ្យាសាស្ត្រដែលសិក្សាអំពីផែនដីរួមបញ្ចូលទាំងរបាយមនុស្សសត្វរុក្ខជាតិនិងបម្រែបម្រួលទាំងឡាយដោយសារធម្មជាតិឬដោយសារសកម្មភាពមនុស្ស ( បាតុភូតរូបនិងបាតុភូតសង្គម )។ភូមិវិទ្យាចែកជាពីរផ្នែកគឺភូមិវិទ្យារូបនិងភូមិវិទ្យាមនុស្ស។
-
ភូមិវិទ្យាកសិកម្ម នាម
ផ្នែកមួយនៃភូមិវិទ្យាសេដ្ឋកិច្ចដែលសិក្សាអំពីទិដ្ឋភាពផ្សេងៗនៃការដាំដុះនិងការចិញ្ចឹមសត្វ។
-
ភូមិវិទ្យាក្រុង នាម
ផ្នែកមួយនៃភូមិវិទ្យាមនុស្សដែលសិក្សាអំពីប្រវត្តិនិងការវិវត្តនៃទីតាំងរូបរាងមុខងារនិងសកម្មភាពសំខាន់ៗទំនាក់ទំនងជាមួយតំបន់ជុំវិញនិងការចាត់ថ្នាក់របស់ក្រុងនិងទីក្រុង។
-
ភូមិវិទ្យាប្រជាជន នាម
ផ្នែកមួយនៃភូមិវិទ្យាមនុស្សដែលសិក្សាអំពីការប្រែប្រួលនៃរបាយដង់ស៊ីតេសមាសភាពលំនៅឋានក្រុងបម្លាស់លំនៅនិងកំណើននៃប្រជាជនទៅតាមទីកន្លែងនានា។
-
ភូមិវិទ្យាមនុស្ស នាម
ផ្នែកមួយនៃភូមិវិទ្យាដែលសិក្សាអំពីប្រជាជនសហគមន៍វប្បធម៌សេដ្ឋកិច្ចនិងអន្តរកម្មរបស់មនុស្សជាមួយនឹងបរិស្ថានដោយផ្តោតទៅលើទំនាក់ទំនងរវាងសកម្មភាពមនុស្សក្នុងលំហលើផ្ទៃផែនដី។
-
ភូមិវិទ្យារូប នាម
ផ្នែកមួយនៃភូមិវិទ្យាដែលសិក្សាអំពីផ្នែកខាងក្រៅរបស់ផែនដីមានសណ្ឋានដីជលធារអាកាសធាតុរបាយរុក្ខជាតិនិងសត្វនិងបម្រែបម្រួលទាំងឡាយដោយសារធម្មជាតិឬដោយសារសកម្មភាពមនុស្ស
-
ភូមិវិទ្យាសេដ្ឋកិច្ច នាម
ផ្នែកមួយនៃភូមិវិទ្យាដែលពាក់ព័ន្ធនឹងផលិតកម្មរបាយការដោះដូរនិងការប្រើប្រាស់ធនធានរួមទាំងការសិក្សាពីកត្តាសេដ្ឋកិច្ចដែលមានឥទ្ធិពលលើរបាយនិងភាពខុសគ្នានៅលើផ្ទៃផែនដី។
-
ភូមិសណ្ឋានវិទ្យា នាម
វិទ្យាសាស្ត្រដែលសិក្សាអំពីទម្រង់ផ្ទៃផែនដីរួមមានកំណកំណើតទ្រង់ទ្រាយនិងការវិវត្តរបស់វា
-
ភូមិសាស្ត្រ នាម
គម្ពីរសម្ដែងអំពីផែនដី, អំពីភូមិប្រទេសផ្សេងៗ, ក្បួននិយាយអំពីផែនទីលោក, ការនិយាយអំពីលក្ខណៈ, សភាពឬប្រភេទនៃផែនដីជាដើមតាមរបៀបវិទ្យាសាស្ត្រ
-
ភូមិសាស្ត្រាចារ្យ នាម
គ្រូបង្រៀនភូមិសាស្ត្រ។
-
ភូមិសាស្ត្រិន នាម
អ្នកចេះភូមិសាស្ត្រ។
-
ភូមិ៍ នាម
( ម . ព . ភូមិ )។
-
ភូមី នាម
ពាក្យប្រើក្លាយមកអំពីភូមិ; ខ្មែរប្រើក្នុងកាព្យសំដៅសេចក្ដីថាព្រះរាជាក៏មាន
-
ភូមេន្ទ្រ នាម
( ម . ព . ភូមិន្ទ )។
-
ភូមោ នាម
( ម . ព . ភមូ )។
-
ភូវន័យ នាម
អ្នកដឹកនាំប្រជានិករដែលនៅលើផែនដីជាព្រះរាជាណាចក្ររបស់ព្រះអង្គ ... ( ព្រះរាជា )។
-
ភូវាំង នាម
សត្វស្លាបមួយប្រភេទរូបភាពស្រដៀងនឹងកេងកងច្រើននៅព្រៃភ្នំសម្រែករបស់វាគួរឱ្យខ្លាច។
-
ភូស ឧទានសព្ទ
សូរឮដោយវាយឬទង្គុកទង្គិចអ្វីៗដែលស្ពោត, ដែលមានប្រហោង។
-
ភូសា នាម
( រ . ស .) សំពត់សម្រាប់ស្លៀកពាក់, គ្រឿងស្លៀកពាក់; គ្រឿងតែងខ្លួន
-
ភូសាមាលា នាម
អ្នកថែរក្សាគ្រឿងតែងព្រះអង្គ ( សម្រាប់ក្សត្រិយ៍ទ្រង់រាជ្យ )
-
ភូះ ឧទានសព្ទ
( ម . ព . ភូស )។
-
ភួង នាម
កម្រង, ចង្កោម
-
ភួងមាលា នាម
ចង្កោម, សំណុំឬបាច់ផ្កាក្រង ( ព . កា .) ប្រើជាភួងមាល័យក៏បាន )។
-
ភួយ នាម
( ម . ព . ផួយ )។
-
ភើ កិរិយាសព្ទ
ចេញខ្យល់តាមមាត់ដោយឆ្អែតអាហារឬដោយខ្យល់ច្រើនក្នុងពោះច្រាល់ឡើង។
-
ភើច កិរិយាសព្ទ
ចាប់រោចយកឬចាប់ទាញចេញឱ្យដោយមកដោយឡែក
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។