វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ភ ពាក្យដែលផ្ដើមដោយ "ភ" មាន 618 ពាក្យ
ទំព័រ 1 / 21
-
ភ នាម
តួអក្សរទី៤ក្នុងវគ្គទី៥នៃអក្ខរក្រមព្យញ្ជនៈខ្មែរ។តួអក្សរនេះមានឈ្មោះថាភមានអក្ខរសូរអន្តរជាតិ [pʰ] ព្យញ្ជនៈសូរមាត់មានទីបន្លឺនៅមាត់និងជាសូរស្ទះធនិតឃោសៈ។
-
ភក់ នាម
ធូលីទទឹកជ្រាយឬកករដីជ្រាយ, ខាប់
-
ភក់ល្បាប់
ភក់និងល្បាប់ឬភក់ដែលកកខាប់ជាល្បាប់។
-
ភក្ដិ នាម
( ម . ព . ភក្ដី )។
-
ភក្ដី នាម
ការចែក, ចំណែក; ការសេពគប់; សេចក្ដីរាប់អាន, សេចក្ដីស្រឡាញ់ស្មោះ, សេចក្ដីស្មោះត្រង់, សេចក្ដីស្លូតត្រង់, សេចក្ដីគោរព
-
ភក្ដីភាព នាម
ភាពស្មោះត្រង់សេចក្ដីស្មោះត្រង់ការស្រឡាញ់ស្មោះ។
-
ភក្ដីអនុជិត នាម
អ្នកឈ្នះរឿយៗហើយមានភាពស្មោះត្រង់; ឈ្មោះឋានន្តររបស់មន្ត្រីពីជំនាន់មុន។
-
ភក្ដ្រ នាម
មុខ ( រ . ស .)
-
ភក្សា នាម
ចំណី
-
ភក្សាហារ នាម
ចំណីអាហារឬអាហារជាចំណី
-
ភគណ្ឌលា នាម
រោគឫសដូងបាត; ហៅថាភគន្ទររោគក៏បាន ( សម្រាប់ប្រើជារាជសព្ទឬប្រើក្នុងកាព្យ )។
-
ភគន្ទររោគ នាម
( ម . ព . ភគណ្ឌលានិងរោគ )។
-
ភគន្ទលា នាម
( ម . ព . ភគណ្ឌលា )។
-
ភគវតី នាម
ពាក្យជាឥត្ថីលិង្គរបស់ពាក្យភគវ័តឬភគវ័ន្ត; តាមរូបសព្ទសម្រាប់ហៅស្ត្រីអ្នកមានបុណ្យអ្នកមានស័ក្ដិធំទាំងពួង; តាមលទ្ធិព្រាហ្មណ៍, ច្រើនហៅព្រះឧមាឬព្រះលក្ស្មីថាព្រះភគវតី; តាមសណ្ដាប់ប្រទេស, ប្រើហៅស្ត្រីជាព្រះអគ្គមហេសីនៃក្សត្រិយ៍ទ្រង់រាជ្យក៏បាន
-
ភគវន្ត នាម
( ម . ព . ភគវ័ត )។
-
ភគវន្តមុនី នាម
អ្នកប្រាជ្ញមានជោគ, អ្នកប្រាជ្ញមានបុណ្យមានយស ( ព្រះសម្មាសម្ពុទ្ធ )
-
ភគវា គុណនាមនាម
( ម . ព . ភគវ័ត )។
-
ភគវាន គុណនាមនាម
( ម . ព . ភគវា )។
-
ភគវ័ត គុណនាមនាម
ដែលមានជោគ, មានបុណ្យ, មានយស; ឬលោកអ្នកមានជោគ, អ្នកមានបុណ្យ, អ្នកប្រាជ្ញ។ពាក្យនេះខាងលទ្ធិពុទ្ធសាសនាហៅចំពោះតែព្រះសម្មាសម្ពុទ្ធ
-
ភគវ័ន្ត នាម
( ម . ព . ភគវន្ត )។
-
ភគិនី នាម
បង - ប្អូនស្រី; ហៅបានទាំងបងស្រី, ប្អូនស្រី; បើលុះតែមានជេដ្ឋ " បង " ឬកនិដ្ឋ " ប្អូន " ផ្សំមកផងទើបមានសេចក្ដីប្លែកគ្នា
-
ភគិនីភស្ដា នាម
( រ . ស .) ប្ដីរបស់បងឬប្អូនស្រីគឺបងថ្លៃប្រុសឬប្អូនថ្លៃប្រុស។
-
ភង្គពស្ត្រ នាម
( ម . ព . ភង្គៈ )។
-
ភង្គី នាម
ឈ្មោះឈើតូចមួយប្រភេទប្រើជាថ្នាំរម្ងាប់រោគ
-
ភង្គៈ នាម
សំពត់ដែលត្បាញដោយអំបោះលាយចម្រុះគ្នាច្រើនមុខ
-
ភណ្ឌ នាម
ទ្រព្យ, របស់; ដើមទុន; គ្រឿងប្រើប្រាស់; អីវ៉ាន់; ប្រដាប់, គ្រឿងប្រដាប់។ច្រើនផ្សំជាមួយនឹងនាមសព្ទឯទៀត, ដូចជា។
-
ភណ្ឌទេយ្យ នាម
របស់ដែលត្រូវឱ្យជាជំនួសគឺដែលយករបស់អ្វីមួយមកប្រើប្រាស់ឱ្យខូចវិនាសផងគេហើយត្រូវរករបស់សងវិញឬត្រូវសងជាតម្លៃ ( សំណង )។
-
ភណ្ឌនការណ៍
ដំណើរឈ្លោះប្រកែកឬហេតុដែលនាំបណ្ដាលឱ្យកើតជាជម្លោះ។
-
ភណ្ឌនការិនី
( ម . ព . ភណ្ឌនការី )។
-
ភណ្ឌនការី
អ្នកបង្កជម្លោះ, អ្នកដែលហៃនាំឈ្លោះ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។