វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ព ពាក្យដែលផ្ដើមដោយ "ព" មាន 1,488 ពាក្យ
ទំព័រ 9 / 50
-
ពភ្លុក ឧទានសព្ទ
សូរឮភ្លុកៗច្រើនដង។
-
ពភ្លុង ឧទានសព្ទ
សូរឮភ្លុងៗរឿយៗ។
-
ពភ្លួក ឧទានសព្ទ
សូរឮភ្លួកៗរឿយៗ។
-
ពភ្លើ គុណនាមគុណកិរិយា
ដែលភ្លើៗខុសបែបបទ
-
ពភ្លើក គុណនាមគុណកិរិយា
ដែលភ្លើកៗញើបៗ
-
ពភ្លៀក គុណកិរិយា
ដែលភ្លៀកៗរឿយៗ
-
ពភ្លែត គុណកិរិយា
ដែលភ្លែតៗរឿយៗ
-
ពភ្លែល គុណកិរិយា
ដែលភ្លែលៗរឿយៗ។
-
ពភ្លែះ គុណនាម
ដែលប្រឡាក់ឬដែលហៀរមកជាប់ប្រតាកឬស្រកាកសើមរលរ
-
ពម កិរិយាសព្ទ
ចាប់អាហារដោយដៃដាក់ក្នុងមាត់ខ្លួនឯង
-
ពមញាត់ៗ កិរិយាសព្ទ
ពមដោយចាប់ញាត់ៗប្រញាប់ប្រញាល់ឱ្យបានឆាប់ឆ្អែត
-
ពយ គុណនាម
ព្រលយ
-
ពរ កិរិយាសព្ទនាមឧទានសព្ទ
គុណជាតដ៏ប្រសើរ; គុណជាតឬអ្វីៗដែលគួរប្រាថ្នា, គួរចង់បាន, គួរជ្រើសរើសយកតាមគាប់ចិត្ត
-
ពរ្សឺឡែន នាម
( ម . ព . ព័រស៊ឺឡែន )។
-
ពល នាម
កម្លាំង។
-
ពលកម្ម នាម
ការងារដែលធ្វើដោយកម្លាំង។
-
ពលករ នាម
អ្នកធ្វើការដោយកម្លាំង។
-
ពលករទេសន្តរប្រវេសន៍ នាម
ពលករដែលឆ្លងដែនទៅកាន់ប្រទេសណាមួយក្នុងគោលបំណងធ្វើការងារហើយត្រឡប់មកប្រទេសខ្លួនវិញក្រោយពេលចប់កិច្ចសន្យាការងារ។
-
ពលកាយ នាម
ពួកពល, ពួករេហ៍ពល, ពួកសេនាទាហាន
-
ពលការិនី នាម
( ម . ព . ពលករ )។
-
ពលក្ការ នាម
ការកំហែង, គំរាម
-
ពលគុន នាម
ពលសម្រាប់គុនឬដាល់ថ្វាយស្ដេចទតក្នុងកាលសម័យដែលត្រូវការម្ដងៗឬសម្រាប់រក្សាការពារព្រះអង្គជានិច្ច។
-
ពលគុនដាល់ នាម
( ម . ព . ពលគុន )។
-
ពលចែវ នាម
ពលសម្រាប់ចែវព្រះទីន័ងនាវា។
-
ពលដំរី នាម
ពលឃ្វាលដំរីព្រះរាជទ្រព្យ ( ទ្រមាក់ )។
-
ពលថ្មើរជើង នាម
ទាហានអ្នកដើរដោយជើង ( ឥតជិះអ្វី )។
-
ពលទាហាន នាម
មនុស្សសម្រាប់បម្រើក្នុងកងយោធា ( ជួរកងទ័ព ), ទាហានធម្មតា ( ពីថ្នាក់ពលទោដល់នាយឯក )។
-
ពលទោ នាម
ទាហានថ្នាក់ក្រោមបង្អស់ ( ពលថ្នាក់ទី២, ទាហានថ្នាក់ទី២គឺកូនទាហានធម្មតា )។
-
ពលនិកាយ នាម
( ម . ព . ពលកាយ )។
-
ពលបាលត្រី នាម
ឋានន្តរនាយទាហានរងថ្នាក់ក្រោមក្នុងថ្នាក់ពលបាល, ទាបជាងពលបាលទោ ( ពលបាលថ្នាក់ទី៣, នាយរក្សាពលថ្នាក់ទី៣)។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។