វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ព ពាក្យដែលផ្ដើមដោយ "ព" មាន 1,488 ពាក្យ
ទំព័រ 7 / 50
-
ពពូល នាម
ឈ្មោះសត្វស្លាបមួយប្រភេទរូបស្រដៀងនឹងព្រាបតែតូចជាងបន្តិចសម្បុរបៃតងប្រផេះមានផ្លែឈើជាចំណី
-
ពពូលថ្ម នាម
ឈ្មោះឈើមួយប្រភេទស្លឹករាងជមស្រួចទ្រវែងសាច់រឹងស្និទ្ធ
-
ពពូលទឹក នាម
ឈ្មោះឈើមួយប្រភេទបែបភាពស្រដៀងនឹងពពូលថ្មស្ទើរចាប់ច្រឡំតែមានស្លឹកធំទ្រើសជាងច្រើនដុះនៅទីទំនាប។
-
ពពួក នាម
ពួក, បន, ហ្វូង, ប្រជុំដោយមានចំនួនច្រើនដោយឡែកៗទីទៃៗពីគ្នា
-
ពពើម គុណនាមគុណកិរិយា
ដែលពើមៗព្រោះងងឹតមើលមិនច្បាស់
-
ពពេច នាម
ឈ្មោះសត្វស្លាបមាត្រតូចមួយប្រភេទពួកចាបមានសម្ដីច្រើននិយាយចេចចាចៗមិនសូវស្រាក
-
ពពេចចង្វា នាម
ឈ្មោះឈើតូចមួយប្រភេទស្លឹកតូចស្រួចទ្រវែងផ្កាសម្បុរ - សក្លិនក្រអូបគេច្រើនគាស់មកដាំនឹងផើងប្រើជាគ្រឿងតាំង។អ្នកស្រុកខ្លះហៅត្រឹមតែពេចចង្វា។
-
ពពេន កិរិយាសព្ទគុណកិរិយា
ពេនពាក់លើគ្នា; ដែលពេនលើគ្នាឬពេនចុះពេនឡើង។
-
ពពេល នាម
ឈ្មោះឈើមួយប្រភេទស្លឹកស្រដៀងនឹងផ្ចឹកសំបកក្រាស់មានរសចត់គេប្រើដាក់ក្នុងទឹកត្នោតមិនឱ្យជូរឬប្រើស៊ីជាមួយនឹងម្លូជាជំនួសស្លាក៏បាន។
-
ពពែ នាម
ឈ្មោះសត្វចតុប្បាទពួកចៀម
-
ពពែភ្នែក នាម
ឈ្មោះរោគមួយប្រភេទកើតនៅរឹមត្របកភ្នែកដោរ - កជាខ្ទុះស្រដៀងនឹងមុនដំបូក។
-
ពពោក កិរិយាសព្ទ
ដាក់ថែមហើយថែមទៀត, ដាក់ថែមឱ្យពោរពេញ
-
ពពោះ កិរិយាសព្ទ
មានផ្ទៃពោះ ( ផើម )។
-
ពព្រត គុណកិរិយា
( ព . ប្រ .) ដែលបញ្ចេញវាចាតាមតែរួចពីមាត់ឥតបើគិតពីខុសពីត្រូវ
-
ពព្រល គុណកិរិយា
ដែលចេញព្រលៗរឿយៗ
-
ពព្រាក់ ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យពព្រើតថា
-
ពព្រាត គុណនាម
ដែលព្រាតៗរឿយៗ
-
ពព្រាយ គុណនាមគុណកិរិយា
ដែលព្រាយៗរឿយៗ
-
ពព្រាំងពព្រើត គុណកិរិយា
( ម . ព . ពព្រើតពព្រាំង )។
-
ពព្រិច គុណកិរិយាគុណនាម
ដែលព្រិចៗមិនដាច់
-
ពព្រឹម គុណនាមគុណកិរិយា
ដែលព្រឹមៗ, ដែលឃើញព្រឹមៗ
-
ពព្រឹល នាមគុណនាម
វេលាដែលព្រះអាទិត្យទើបបំព្រាងនៅងងឹតព្រឹលៗមិនទាន់ភ្លឺច្បាស់
-
ពព្រឺស គុណកិរិយា
ដែលទធាក់រឿយៗ
-
ពព្រុស គុណនាម
ដែលលាយចម្រុះព័ណ៌តែតូចៗផ្អុចៗ
-
ពព្រូស ឧទានសព្ទ
សូរឮព្រូសៗរឿយៗ
-
ពព្រួក គុណនាម
ដែលមានសាច់ពុក, ផុយឬស្រួយជាន់, ច្របាច់ឬចាក់ឮព្រួកៗឬដែលមានសាច់ព្រោក។
-
ពព្រួច កិរិយាសព្ទគុណកិរិយា
ចេញព្រួចៗរឿយៗ; ដែលព្រួចៗច្រើនដង
-
ពព្រើត គុណកិរិយា
ព្រើតៗរឿយៗ
-
ពព្រើតពព្រាំង គុណកិរិយា
ដែលស្ទុះស្ទាឆ្លេឆ្លាងើបងើយព្រើតៗរឿយៗ។
-
ពព្រើម កិរិយាសព្ទ
ព្រើមខ្លាំង, ព្រើមឥតអាក់
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។