វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ព ពាក្យដែលផ្ដើមដោយ "ព" មាន 1,488 ពាក្យ
ទំព័រ 50 / 50
-
ព្រះហឫទ័យ
( រ . ស .) ( ម . ព . ហទ័យ )។
-
ព្រះអង្កោល នាម
ឈ្មោះប្រទាលមួយប្រភេទពួករមៀតតែមើមធំៗជាង, ប្រើជាគ្រឿងជ្រលក់យកព័ណ៌លឿង។
-
ព្រះអង្គ នាម
ពាក្យសម្រាប់ហៅបុគ្គលដែលជារាជវង្សព្រះសង្ឃអាទិទេពជាដើម។
-
ព្រះអង្គម្ចាស់
ព្រះរាជបុត្រឬព្រះរាជបុត្រីនៃក្សត្រទ្រង់រាជ្យឬក្សត្រិយ៍ទីឧភយោរាជ, ក្សត្រិយ៍ទីឧបរាជ, ទីឧបយុវរាជ, ឬក៏បុត្រាបុត្រីដែលកើតអំពីព្រះរាជបុត្ររួមនឹងព្រះរាជបុត្រី។
-
ព្រះអង្គលោក
ខ្លួនលោក។
-
ព្រះអង្គឯង
ខ្លួនឯង។
-
ព្រះអង្គារ
( រ . ស .) ធ្យូងដែលសល់ពីការថ្វាយព្រះភ្លើងព្រះបរមសពព្រះសម្មាសម្ពុទ្ធឬព្រះរាជា។
-
ព្រះអន្លក់ នាម
ឈ្មោះតិណជាតិមួយប្រភេទស្លឹកស្រួយសម្បុរបៃតងចាស់, ប្រើជាអន្លក់បាន។
-
ព្រះអាទិត្យពាល
ព្រះអាទិត្យដែលទើបរះមានពន្លឺនៅស្រទន់, ហៅថាពាលសូរ្យ ( អ . ថ . ពាលៈសូ )។
-
ព្រះឧណ្ហីស
មកុដរាជ្យ ( រាប់ចូលក្នុងរាជកកុធភណ្ឌទាំង៥)។
-
ព្រ័ត្រ នាម
ពួរឬខ្សែត្រកួញធ្វើដោយស្បែកគោ, ស្បែកក្របីឬស្បែកម្រឹគណាមួយ។
-
ព្រ័ត្រជ្រាម នាម
ព្រ័ត្រដែលចងជ្រាមនឹម។
-
ព្រ័ត្រត្របែង នាម
ព្រ័ត្រដែលត្របែងនឹម។
-
ព្លិការ នាម
( ម . ព . ពលិការ )។
-
ព្លឺការ នាម
( ម . ព . ព្លិការ )។
-
ព្លុក នាម
អ្នករម្លាយសព ( អ្នកដុតខ្មោច ); តាមទម្លាប់មាន៤នាក់ជាជំនួយអាចារ្យយោគី; តាមប្រភពពាក្យនេះថា " អ្នកដាស់ខ្មោច " មានអត្ថន័យថាកាលដែលរៀបនឹងឈួលភ្លើងរម្លាយសពគេតែងនិមន្តលោកឱ្យទាញសំពត់ស្នបដែលគេស្រាយចេញពីរូបសពហៅថាសំពត់បង្សុកូល, គេនិយាយទៅរកសពនោះហាក់ដូចគេដាស់មនុស្សរស់ឱ្យភ្ញាក់ពីដេកថាស្ដាប់ធម៌ស្ដាប់អាថ៌លោក!; ក្នុងសម័យបច្ចុប្បន្នពុំសូវមានពិធីនេះទៅហើយ
-
ព្លែមៗ គុណកិរិយា
( ម . ព . ប្លែមៗ)។
-
ព្អឹះ គុណនាមគុណកិរិយា
ដែលតឹងឬណែនខ្លាំង, ដែលចង្អៀតចិត្តខ្លាំង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។