វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ព ពាក្យដែលផ្ដើមដោយ "ព" មាន 1,488 ពាក្យ
ទំព័រ 5 / 50
-
ពន្យោល កិរិយាសព្ទ
ធ្វើឱ្យយោលរឿយៗគឺចាប់ទាញឬច្រានឱ្យច្រុលខ្លាំងហើយយោលឯងរឿយៗ។
-
ពន្យះ កិរិយាសព្ទ
ធ្វើឱ្យយះ, ចាប់ទាញឱ្យយះកន្ធែង។
-
ពន្រាយ គុណនាម
( ម . ព . ពណ្ណរាយ )។
-
ពន្លក នាម
ដើមខ្ចីដែលទើបនឹងដុះពីគ្រាប់ឬពីមើម
-
ពន្លង់ កិរិយាសព្ទ
ធ្វើឱ្យលង់។
-
ពន្លត់ កិរិយាសព្ទ
ធ្វើឱ្យរលត់, រំលត់
-
ពន្លា កិរិយាសព្ទនាម
រោងឬសាលាដែលគេសង់សម្រាប់ថ្វាយព្រះរាជាទ្រង់ប្រថាប់បណ្ដោះអាសន្នមួយវេលាៗ, ហៅថាព្រះពន្លា។
-
ពន្លាក នាម
គ្រឿងដែកមានមុខមុតសម្រាប់ដាប់។
-
ពន្លាញ កិរិយាសព្ទ
ធ្វើឱ្យលាញ, នាំឱ្យលាញឱ្យវិនាស។
-
ពន្លាត កិរិយាសព្ទ
ធ្វើឱ្យលាតវែងជាងមុន
-
ពន្លាត់ កិរិយាសព្ទ
ទាញលាត់ត្រឡប់ស្បែកយកក្នុងជាក្រៅ
-
ពន្លិច កិរិយាសព្ទ
ធ្វើឱ្យលិច, ជ្រមុជឱ្យលិចចុះទៅក្នុងទឹក
-
ពន្លិចពន្លង់ កិរិយាសព្ទ
បង្ហិនបំផ្លាញឱ្យវិនាសដូចគេពន្លិចពន្លង់ក្នុងទឹក។
-
ពន្លឹក គុណនាមគុណកិរិយា
ដែលគួរភ្លឹក, គួរស្បើម
-
ពន្លឹប កិរិយាសព្ទ
ធ្វើឱ្យលឹប
-
ពន្លឺ នាម
រស្មីដែលភ្លឺ, សភាវៈដែលភ្លឺ
-
ពន្លុង នាម
ឫស្សីខ្ចីដែលកំពុងបែកមែកឬខ្នួច, ចំណងដែលធ្វើដោយខ្នងឫស្សី
-
ពន្លុត កិរិយាសព្ទ
ធ្វើឱ្យលុតជង្គង់; ធ្វើឱ្យថ្លោះ, ធ្វើឱ្យរបូត
-
ពន្លុន កិរិយាសព្ទ
ធ្វើឱ្យលុន
-
ពន្លូក នាម
ដំណើរភ្លូត, អាការដែលភ្លូតគឺការផ្អើលភ្លូកចុះចូលដោយស៊ប់ចិត្ត
-
ពន្លូច កិរិយាសព្ទ
បញ្ចេញឱ្យលៀនចេញពីក្នុងស្រោមឬពីក្នុងក្លែប, ពីក្នុងសំបក ( ព . អា .) ( ព . គ .) ថា
-
ពន្លូត កិរិយាសព្ទ
ធ្វើឱ្យលូត; បំផ្លើស
-
ពន្លូន កិរិយាសព្ទ
ធ្វើឱ្យលូន, បង្ខំឱ្យលូន។
-
ពន្លួញ នាម
( ម . ព . បន្លួញ )។
-
ពន្លើស កិរិយាសព្ទ
ធ្វើឱ្យលើស, បំផ្លើស
-
ពន្លឿន កិរិយាសព្ទ
ធ្វើឱ្យលឿន, បង្ខំឱ្យលឿន
-
ពន្លៀក កិរិយាសព្ទ
( ម . ព . បន្លៀក )។
-
ពន្លៀន កិរិយាសព្ទ
( ម . ព . បន្លៀន )។
-
ពន្លែង កិរិយាសព្ទ
( ព . សា .) ពង្រឹតឱ្យលឿនពេញទំហឹង
-
ពន្លៃ នាម
ឈ្មោះប្រទាលដើមរឹងមានមើមសម្បុរលឿងខ្ចីក្លិនប្រហើរមានរសហាងប្រហាតគេដាំសម្រាប់ធ្វើជាឱសថផ្សេងៗឬប្រើជាគ្រឿងសម្លក៏បានខ្លះ; មានពន្លៃមួយប្រភេទផ្សេងទៀតមើមសម្បុរខ្មៅហៅថាពន្លៃខ្មៅសម្រាប់ប្រើជាឱសថ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។