វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ព ពាក្យដែលផ្ដើមដោយ "ព" មាន 1,488 ពាក្យ
ទំព័រ 49 / 50
-
ព្រះមាតាមហយ្យកា នាម
( ម . ព . មាតាមហយ្យកា )។
-
ព្រះមានបុណ្យ នាម
ព្រះភគវ័ត ( ព្រះសម្មាសម្ពុទ្ធ )។
-
ព្រះមេ នាម
( ព . ប្រ .) ស្រូវ, អង្ករ, បាយ ( ហៅដោយទុកដាក់ថាជាមេនៃអាហារ )។
-
ព្រះយកនំ នាម
( ម . ព . យកនៈ )។
-
ព្រះរាជបម្រើ នាម
អ្នកបម្រើនៃព្រះរាជាគឺអ្នកដែលព្រះរាជាទ្រង់ប្រើ។
-
ព្រះរាជបុត្រា នាម
ព្រះអង្គម្ចាស់ប្រុសទាំងឡាយ; ប៉ុន្តែតាមទម្លាប់, ខ្មែរយើងប្រើពាក្យនេះក្នុងសំបុត្រចុតហ្មាយសំដៅសេចក្ដីជាឯកវចនៈក៏មាន
-
ព្រះរាជប្រកាស នាម
ប្រកាសដែលព្រះរាជាទ្រង់ឡាយព្រះហស្តលេខាប្រទានដំណឹងដល់ប្រជាជនក្នុងព្រះរាជាណាចក្រអំពីកិច្ចការអ្វីនីមួយៗជាព្រះរាជបញ្ញត្តិឬព្រះរាជានុញ្ញាត។ល។
-
ព្រះរាជពិធី
របៀបកិច្ចការធ្វើបុណ្យឬការមង្គលនីមួយក្នុងព្រះរាជដំណាក់ឬក្នុងព្រះបរមរាជវាំង។
-
ព្រះរាជហឫទ័យ
( រ . ស .) ( ម . ព . ហទ័យ )។
-
ព្រះរាជអាជ្ញា នាម
ផ្នែកមួយនៃអង្គចៅក្រមដែលបំពេញមុខងារខាងអយ្យការអមតុលាការ, អ្នកដឹកនាំស្ថាប័នអយ្យការ
-
ព្រះរំងាច នាម
ឈ្មោះស្មៅមួយប្រភេទពួកផ្ទីថ្ម។
-
ព្រះលាន នាម
ធ្លាធំនៅមុខព្រះរាជវាំង។
-
ព្រះវិហារ នាម
ឈ្មោះខេត្តមួយរបស់កម្ពុជាដែលបង្កើតឡើងក្នុងឆ្នាំ១៩៦៤ហើយមានក្រុងព្រះវិហារជាទីរួមខេត្ត។
-
ព្រះសង្ឃចៅទៃ
លោកចៅអធិការវត្ត។
-
ព្រះសង្ឃនាយក
ព្រះសង្ឃនាយកគណៈមហានិកាយមានឋានន្តរជាព្រះមហាសុមេធាធិបតី; ព្រះសង្ឃនាយកគណៈធម្មយុត្តិកនិកាយមានឋានន្តរជាព្រះសុធម្មាធិបតី។ឋានន្តរទាំងពីរនេះជាសមណសក្ដិពិសេសខ្ពស់បំផុតសម្រាប់តែព្រះសង្ឃនាយកទាំងពីរគណៈហើយចួនកាលឡើងដល់ទីសម្ដេចផងក៏មាន, ចួនកាលឡើងជាសម្ដេចព្រះសង្ឃរាជក៏មាន។
-
ព្រះសង្ឃប្រកាស
សេចក្ដីប្រកាសរបស់សម្ដេចព្រះសង្ឃនាយកឬសេចក្ដីប្រកាសរបស់សម្ដេចព្រះសង្ឃរាជ។
-
ព្រះសង្ឃរាជប្រកាស
( ម . ព . ព្រះសង្ឃប្រកាស )។
-
ព្រះសីហនុ នាម
ឈ្មោះខេត្តមួយរបស់កម្ពុជាដែលបង្កើតឡើងក្នុងឆ្នាំ២០០៨ហើយមានក្រុងព្រះសីហនុជាទីរួមខេត្ត។
-
ព្រះស្ដេច នាម
ឋានន្តរមន្ត្រីទីចាងហ្វាងក្រុមសង្ឃការីក្នុងព្រះបរមរាជវាំង
-
ព្រះស្ដែង សព្វនាម
( ព . បុ .) អ្នក, នាយ, ចៅ, បា; ឬវ៉ឺយ, វ៉ី; ពាក្យសម្រាប់ឥស្សរជនហៅមនុស្សស្និទ្ធស្នាលដែលនៅក្រោមបង្គាប់របស់ខ្លួន
-
ព្រះស្រីខណ្ឌ នាម
( រ . ស .) ស្លាក្រក។
-
ព្រះស្រីចុណ្ណ នាម
( រ . ស .) ស្លាបុក។
-
ព្រះស្រីជីប នាម
( រ . ស .) ម្លូបៀក។
-
ព្រះស្រីតម្ពុល នាម
( រ . ស .) ស្លាតម្ពុល។
-
ព្រះស្រីសន្លឹក នាម
( រ . ស .) ម្លូ, ស្លឹកម្លូ។
-
ព្រះស្រីសុក្កា នាម
( រ . ស .) ស្លាស្លឹង។
-
ព្រះស្រីសួង នាម
( រ . ស .) ថ្នាំចុក។
-
ព្រះស្រីហរិត នាម
( រ . ស .) ស្លាខ្ចី។
-
ព្រះស្រោត្រ នាម
( រ . ស .) ត្រចៀកក្សត្រិយ៍។
-
ព្រះហស្ដលេខា
អក្សរដែលក្សត្រិយ៍ទ្រង់សរសេរឬព្រះនាមដែលទ្រង់ចុះស៊ីញេ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។