វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ព ពាក្យដែលផ្ដើមដោយ "ព" មាន 1,488 ពាក្យ
ទំព័រ 46 / 50
-
ព្រៃការពារ នាម
ព្រៃដែលគេរក្សាក្នុងគោលបំណងការពារនិងអភិរក្សជីវៈចម្រុះ
-
ព្រៃកោងកាង នាម
ព្រៃដើមកោងកាងដែលជាប្រភេទព្រៃត្រូពិកដុះនៅតំបន់ឆ្នេរសមុទ្រ ( វាលភក់ដីសណ្ដខ្ពបពាមខាងក្រោយផ្នូកខ្សាច់ ) ដែលមានរលកសមុទ្រខ្សោយ
-
ព្រៃគុម្ពោត នាម
ព្រៃដែលមានដើមឈើរាយៗដុះលាយឡំនឹងគុម្ពោតនៅក្នុងតំបន់ត្រូពិក។
-
ព្រៃងារ នាម
ជនជាតិវេស្សៈឬវៃស្យៈ ( ក្នុងកម្ពុជប្រទេសមានតែក្នុងរជ្ជកាលអំពីដើម )។ ( ព . ផ្ទ .) អ្នកងារ។
-
ព្រៃជ្រុះស្លឹក នាម
ព្រៃដែលជ្រុះស្លឹកតាមរដូវហើយដុះនៅតំបន់អាកាសធាតុត្រូពិកឬតំបន់អាកាសធាតុត្រជាក់បង្គួរ។
-
ព្រៃឈរ នាម
ឈ្មោះស្រុកមួយក្នុងខេត្តកំពង់ចាម។
-
ព្រៃឈើ នាម
ព្រៃដែលមានឈើដុះតាមធម្មជាតិឬដោយការដាំ។
-
ព្រៃដងស្ទឹង នាម
ប្រភេទព្រៃដែលដុះតាមបណ្ដោយដងស្ទឹងផ្លូវទឹកដូចជាទន្លេស្ទឹងជាដើម។
-
ព្រៃដុះឡើងវិញ នាម
ព្រៃថ្មីដែលដុះលូតលាស់ឡើងក្រោយពីព្រៃដើមត្រូវបានកាប់ដោយមនុស្សនិង / ឬបំផ្លាញដោយភ្លើងឆេះ។
-
ព្រៃត្រូពិក នាម
ប្រភេទព្រៃដែលសម្បូរដោយដើមឈើចម្រុះនិងមានស្លឹកពណ៌បៃតងនៅតំបន់ដែលមានសីតុណ្ហភាពខ្ពស់និងមានកម្ពស់ទឹកភ្លៀងប្រចាំឆ្នាំខ្ពស់ពោលគឺនៅតំបន់ដែលមានអាកាសធាតុត្រូពិកនិងអេក្វាទ័រ។
-
ព្រៃនគរ នាម
ឈ្មោះក្រុងជាទីប្រជុំកិច្ចការនៃរដ្ឋការធំនៅក្នុងដែនកម្ពុជាក្រោម។
-
ព្រៃបៃតងជានិច្ច នាម
ប្រភេទព្រៃដែលមានស្លឹកពណ៌បៃតងនៅគ្រប់រដូវ។
-
ព្រៃមូសុង នាម
ប្រភេទព្រៃត្រូពិកនិងប្រភេទព្រៃជ្រុះស្លឹកដុះនៅតំបន់អាកាសធាតុមូសុង ( មានខ្យល់មូសុងវស្សានិងខ្យល់មូសុងប្រាំង )
-
ព្រៃមេឌីទែរ៉ាណេ នាម
ប្រភេទព្រៃបៃតងជានិច្ចមានពពួកដើមសែនអូលីវនិងឈើផ្សេងៗទៀតនៃអម្បូរស្រល់ដែលមានដុះនៅអាងមេឌីទែរ៉ាណេ ( ទ្វីបអឺរ៉ុប ) ភូមិភាគជ្រោយភាគខាងត្បូងនៃទ្វីបអាហ្វ្រ៊ ិកនិងភាគនិរតីនៃប្រទេសអូស្ត្រាលី។
-
ព្រៃម៉ាគី នាម
( ភូមិ .) ប្រភេទព្រៃឈើតូចៗស៊ុបទ្រុបកើតចេញពីព្រៃនៅអាងមេឌីទែរ៉ាណេដែលរេចរឹលដោយសារការកាប់ឆ្ការនឹងភ្លើងឆេះនឹងដុះនៅលើដីស៊ីលីសដូចជាព្រៃនៅភាគខាងត្បូងប្រទេសបារាំងជាដើម។
-
ព្រៃរងទឹកភ្លៀង នាម
ព្រៃដុះនៅតំបន់ត្រូពិកដែលជាតំបន់មានភ្លៀងនិងសំណើមខ្ពស់ជាប្រចាំ
-
ព្រៃរនាម នាម
ប្រភេទព្រៃដែលដុះក្នុងទំនាបបឹងឬកន្លែងដែលមានទឹកលិចតាមរដូវកាល
-
ព្រៃរបោះ នាម
ប្រភេទព្រៃដុះរង្វើលៗដាច់ៗពីគ្នាឬដុះដោយដុំៗដែលជាព្រៃធម្មជាតិឬជាព្រៃដែលនៅសេសសល់ពីការកាប់ឆ្ការដើម្បីតាំងទីលំនៅនិងដាំដំណាំ។
-
ព្រៃរំលោង នាម
ព្រៃស្រោងក្នុងទំនាប។
-
ព្រៃវែង នាម
ឈ្មោះខេត្តមួយរបស់កម្ពុជរដ្ឋ។
-
ព្រៃស្ដុក នាម
ប្រភេទព្រៃដែលមានរុក្ខជាតិទ្រុបទ្រុលច្រើនជាន់និងមានប្រភេទរុក្ខជាតិប្លែកៗគ្នាដុះនៅតំបន់ត្រូពិកនិងតំបន់ផ្សេងទៀត។
-
ព្រៃស្នាប់ នាម
ប្រភេទព្រៃដុះញឹកប្រជៀតគ្នាស៊ុបទ្រុបសម្បូរដោយពពួកវល្លិស្បូវត្រែងនិងដើមឈើតូចៗចម្រុះដុះក្រោមដើមឈើធំៗខ្លះ។
-
ព្រៃស្រោង នាម
ព្រៃក្នុងទីខ្ពស់ដែលមានដើមឈើខ្ពស់ស្រោងៗ។
-
ព្រៃហ័តព្រៃហោង នាម
ព្រៃធំដែលឆ្ងាយដាច់ស្រយាលអំពីស្រុកភូមិគួរស្ញើបគួរស្បើមព្រោះតែងមានសត្រូវចាំបៀតបៀន។
-
ព្រៃអង្គរ នាម
( ព . ក្ល . ពីព្រៃនគរ ) ជាឈ្មោះព្រៃនៅជិតមាត់បឹងមានច្រើនតំបន់ក្នុងខែត្រក្រៅរបស់ប្រទេសកម្ពុជា, គេហៅបឹងខ្លះថាបឹងព្រៃអង្គរ។
-
ព្រៃអេក្វាទ័រ នាម
ព្រៃស្តុកដែលដុះនៅតំបន់ត្រូពិកនៃអាកាសធាតុអេក្វាទ័រដែលមានរុក្ខជាតិច្រើនថ្នាក់ដុះបន្តបន្ទាប់គ្នាហើយអាចមានកម្ពស់រហូតដល់៦០ម៉ែត្រ។
-
ព្រៃៗ
( ព . ប្រ .) ដែលមានបែបបទឬសណ្ដាប់ធ្នាប់ឆ្គងៗ, ឆ្វេងៗ
-
ព្រោក កិរិយាសព្ទគុណនាម
ដែលមានសាច់ជ្រោកជ្រាក, មិនណែន, មិនហាប់, ពុកផុយ
-
ព្រោកប្រាជ្ញ កិរិយាសព្ទ
( ម . ព . ប្រាជ្ញព្រោក )។
-
ព្រោង គុណនាម
ដែលបែកឬផ្សាយពន្លឺចេញ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។