វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ព ពាក្យដែលផ្ដើមដោយ "ព" មាន 1,488 ពាក្យ
ទំព័រ 45 / 50
-
ព្រួយ កិរិយាសព្ទ
កើតទុក្ខ, ម្នេញ, លំបាកចិត្ត, ជាទុក្ខ, នឹកថប់បារម្ភ
-
ព្រួយចិត្ត កិរិយាសព្ទ
លំបាកឬថប់បារម្ភក្នុងចិត្ត។
-
ព្រួយបារម្ភ កិរិយាសព្ទ
ព្រួយផងបារម្ភផង, គិតអំពីបញ្ហាទុក្ខកង្វល់ឬរឿងមិនសប្បាយចិត្តអ្វីមួយ។
-
ព្រួល គុណកិរិយាគុណនាមនាម
ទ្រួសៗ, លំៗដុំៗ; ស្ទើរៗ, ព្រាងៗ
-
ព្រួលៗ គុណកិរិយាគុណនាម
( ម . ព . ព្រួល១)។
-
ព្រួស កិរិយាសព្ទ
បញ្ចេញទឹកឬទឹកមាត់ពីក្នុងមាត់ឱ្យខ្ចាយព្រោងដោយកម្លាំងខ្យល់
-
ព្រើត គុណកិរិយា
ដែលភ្ញាក់ដូចគេកន្ទ្រាក់
-
ព្រើតព្រើម គុណកិរិយា
អរខ្លាំង, រីករាយសប្បាយខ្លាំង, ជ្រើមក្នុងចិត្តព្រើតៗ។
-
ព្រើម កិរិយាសព្ទ
ជ្រើមដោយសេចក្ដីរីករាយសប្បាយខ្លាំង
-
ព្រើល គុណនាមឧទានសព្ទ
ផ្ដាស; ដែលវរចិត្ត, វក់ចិត្ត; ដែលមានចិត្តវិបរិតយល់ភ្លាត់
-
ព្រើស កិរិយាសព្ទគុណនាម
( ម . ព . ប្រឹសៗ)។
-
ព្រើសៗ កិរិយាសព្ទ
( ម . ព . ព្រើស )។
-
ព្រៀងលាន នាម
អ្នកដទៃឬអ្នកកន្ទៀតដែលនៅភូមិជាមួយគ្នារាប់អានគ្នាទុកស្មើញាតិសន្តាន
-
ព្រៀច ឧទានសព្ទ
( ម . ព . ប្រៀច )។
-
ព្រៀប គុណនាមគុណកិរិយា
ដែលពេញកំពុងរកកល់ហៀរ
-
ព្រេង គុណនាម
បុរាណ; ដែលមានក្នុងកាលពីដើម, ដែលជាយូរអង្វែងហើយ។
-
ព្រេងកថា នាម
តំណាលកថាប្រជាប្រិយមួយប្រភេទដែលមានដំណើររឿងនិយាយទាក់ទងទៅនឹងជំនឿទំនៀមទម្លាប់ប្រពៃណីតួអង្គប្រវត្តិសាស្ត្រឈ្មោះទីកន្លែងប្រវត្តិសាស្ត្រជាដើម
-
ព្រេងនាយ នាម
( ម . ព . ព្រេង )។
-
ព្រេងព្រឹទ្ធ គុណនាមនាម
ចាស់ពីព្រេងនាយ។
-
ព្រេងសំណាង គុណនាមនាម
សំណាងពីព្រេងនាយ; ប្រើជាន . ក៏បាន
-
ព្រេច កិរិយាសព្ទនាម
ពារនឹងក្បាល, ជាន់នឹងជើង, ចាក់នឹងភ្លុកដោយពេញកម្លាំង ( ប្រើចំពោះតែដំរី )
-
ព្រេចកិល គុណនាម
( ព . ប្រ .) និយាយពីមនុស្សអកតញ្ញូដែលហ៊ានប្រព្រឹត្តធ្វើអំពើអាក្រក់រកអ្នកមានគុណដូចជាដំរីដែលហ៊ានព្រេចបង្គោលចំណង
-
ព្រេចគល់ គុណនាម
( ម . ព . ព្រេចកិល )។
-
ព្រេន នាម
សែនខ្មោចបន្តិចបន្តួច; ច្រើននិយាយជាមួយនឹងពាក្យសែនថា
-
ព្រែ នាម
សំពត់សូត្រដោយបែប
-
ព្រែក គុណនាមនាម
ជ្រលងឬប្រឡាយធំជាផ្លូវទឹកតពីទន្លេទៅបឹងឬពីទីឯទៀតចូលមកទន្លេ, សមុទ្រ; បើកើតដោយជីកហៅថាព្រែកជីក។
-
ព្រែកជីក នាម
ព្រែកដែលកើតឡើងពីការជីក
-
ព្រែល គុណកិរិយា
ដែលចេញព្រល។
-
ព្រៃ នាម
ប្រទេសឬទីដីដែលមានរុក្ខជាតិ, លតាជាតិ, តិណជាតិដុះដេរដាសទ្រុបទ្រុល
-
ព្រៃកប្បាស នាម
ឈ្មោះស្រុកមួយក្នុងខេត្តតាកែវ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។