វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ព ពាក្យដែលផ្ដើមដោយ "ព" មាន 1,488 ពាក្យ
ទំព័រ 44 / 50
-
ព្រឹស្ចិក នាម
ខ្ទួយឬរាសីខ្ទួយ។
-
ព្រឹស្ចិករាសី នាម
( ម . ព . ព្រឹស្ចិក )។
-
ព្រឺ កិរិយាសព្ទ
ឡើងសម្បុរស្បែកគគ្រន់ ( ឡើងសម្បុរគីង្គក់ ) រោមឡើងច្រាងដោយរងាខ្លាំងឬដោយស្ញើបខ្លាំង, ដោយមានអំណរខ្លាំង
-
ព្រឺក្បាល កិរិយាសព្ទ
មានអារម្មណ៍ភ័យខ្លាចតក់ស្លុតខ្លាំងនាំឱ្យក្បាលឡើងស្រៀវ
-
ព្រឺប្រុងរោមា កិរិយាសព្ទ
ព្រឺរោមច្រាងឡើង ( ព . ទេ .) ឬ ( ព . កា .)។
-
ព្រឺព្រួច កិរិយាសព្ទ
ព្រួចក្នុងចិត្តព្រឺស្បែកព្រឺរោម។
-
ព្រឺស កិរិយាសព្ទឧទានសព្ទ
សូរឮដោយអ្វីមួយដែលធ្ងន់ធ្លាក់ផ្ទាល់នឹងដីឬដោយជាប់ដកអ្វីៗ : ធ្លាក់ព្រឺស, ចាប់ដកព្រឺសឬព្រឹះឬក៏ឮដោយទធាក់ខ្លាំង
-
ព្រឺសាច់ព្រឺឈាម កិរិយាសព្ទ
ស្រៀវសាច់ព្រឺដោយខ្លាចខ្លាំង។
-
ព្រឺះ ឧទានសព្ទ
( ម . ព . ព្រឺស )។
-
ព្រុកៗ គុណនាម
ដែលធូរៗងាយជីក, ងាយបុក : ដីព្រុកៗ; ដែលហើមទន់ជ្រាយរកកល់ពុកឬស្អុយខូច
-
ព្រុយ គុណកិរិយានាម
រពុយ, គ្រឿនៗបន្តគ្នា
-
ព្រុយយ៉ុង នាម
ក្រដាសសំណៅឯកសារឬមុខវិជ្ជាអ្វីមួយដែលគេចម្លងឬថតឯកសារពីឯកសារដើមដើម្បីយកទៅលួចបង្ហើបមើលក្នុងពេលប្រឡងប្រជែង
-
ព្រុយសែឡូស នាម
ជំងឺឆ្លងដែលកើតចំពោះគោក្របីជ្រូកចៀមពពែឆ្កែនិងមនុស្សបង្កដោយបាក់តេរីព្រុយសែឡា
-
ព្រុល កិរិយាសព្ទនាម
ផ្អើលជ្រួលឡើង; ខ្ពុរឬហុយខ្ជោលទ្រលោមឡើង
-
ព្រុស កិរិយាសព្ទ
ប្រឹងដកកស្រែកបន្លឺសូរសព្ទខ្លាំងៗផ្ទួនៗ ( និយាយចំពោះតែសុនខ )
-
ព្រូ នាមឧទានសព្ទ
សូរសន្ធឹកសម្ទុះសត្វស្លាបច្រើនដែលស្ទុះហើរឡើងព្រមគ្នា
-
ព្រូត ឧទានសព្ទ
សូរឮដោយខ្យល់ធ្លាយចេញលាន់រន្ថាន់ចាករន្ធឬប្រហោងចង្អៀត។
-
ព្រូន នាម
( ម . ព . ភ្រូន )។
-
ព្រូនចង្កឹះ នាម
បរាសិតណេម៉ាតូដដែលមានរាងបំពង់វែងពណ៌ប្រផេះឬពណ៌ក្រហមមានប្រវែងពី២០ទៅ៤០សង់ទីម៉ែត្រដែលរស់នៅក្នុងសព៌ាង្គកាយមនុស្សឬសត្វ។
-
ព្រូនតម្ពក់ នាម
បរាសិតណេម៉ាតូដមានប្រវែងពី៨ទៅ១៥មីល្លីម៉ែត្ររស់នៅនិងជញ្ជក់ឈាមនៅត្រង់គល់ពោះវៀនបណ្ដាលឱ្យមានជំងឺស្លេកស្លាំងហើយឆ្លងតាមមាត់ឬស្បែក។
-
ព្រូនថ្លើម នាម
ជំងឺដែលបង្កឡើងដោយពពួកបរាសិតកើតក្នុងថ្លើម, ថង់ប្រមាត់និងបំពង់ទឹកប្រមាត់របស់គោក្របី
-
ព្រូនសំប៉ែត នាម
បរាសិតសេស្តូដមានច្រើនប្រភេទរស់នៅក្នុងពោះវៀនមនុស្សនិងសត្វមានឆ្អឹងកងមានប្រវែងពី១៣មីល្លីម៉ែត្ររហូតដល់៩ម៉ែត្រមានសណ្ឋានជាកង់ៗហើយមានឈ្នប់នៅនឹងក្បាលសម្រាប់ថ្ពក់ជាប់ទៅនឹងស្រទាប់ខាងក្នុងនៃពោះវៀន។គេអាចហៅថាព្រូនប្រភេទនេះថាព្រូនវែងឬតេនញ៉ា។
-
ព្រូនអន្ទង់ នាម
បរាសិតណេម៉ាតូដមានប្រវែង២មីល្លីម៉ែត្រឆ្លងតាមស្បែកបង្កឱ្យកើតជាកន្ទាលត្រអាករមាស់
-
ព្រូស នាមឧទានសព្ទ
សូរឮដោយដួល, ធ្លាយ, ធ្លាក់, ទធាក់
-
ព្រូសប្រាស នាម
សូរឮដោយការរើបម្រះ។
-
ព្រួក គុណនាមឧទានសព្ទ
ដែលហើមសាច់ធូរៗជ្រាកៗ, ដែលពុកផុយ
-
ព្រួច កិរិយាសព្ទ
ពុះចេញពីក្នុងទឹក
-
ព្រួញ នាម
សរ, កូនសរ, កាំស្នា, កាំធ្នូ
-
ព្រួត កិរិយាសព្ទនាម
( ម . ព . ប្រួត១និងប្រួត២)។
-
ព្រួម កិរិយាសព្ទ
( ម . ព . ប្រួម )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។