វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ព ពាក្យដែលផ្ដើមដោយ "ព" មាន 1,488 ពាក្យ
ទំព័រ 26 / 50
-
ពុទ្ធិកវិទ្យាល័យ នាម
ឈ្មោះវិទ្យាល័យជាន់មធ្យមខាងពុទ្ធសាសនាមានកំណត់កាលរៀន៤ឆ្នាំ។
-
ពុទ្ធិកសមាគម នាម
ការរួបរួមគំនិតគ្នារបស់អ្នកកាន់ពុទ្ធសាសនា ( ដើម្បីទំនុកបម្រុងពុទ្ធសាសនាឱ្យរុងរឿងចម្រុងចម្រើន )។
-
ពុទ្ធិកសិក្សា នាម
ការសិក្សារៀនសូត្រខាងពុទ្ធសាសនា។
-
ពុទ្ធិចរិត នាម
អ្នកដែលមានចរិតក្រាស់ដោយការយល់, អ្នកដែលក្រាស់ដោយប្រាជ្ញាស្រាប់មកពីកំណើត
-
ពុទ្ធិប្រភាព នាម
ភាពវៃឆ្លាត, សមត្ថភាពនៃការគិតពិចារណា។
-
ពុទ្ធិព្រឹទ្ធ នាមគុណនាម
សេចក្ដីចម្រើនប្រាជ្ញា, ចម្រើនការយល់។អ្នកដែលចម្រើនដោយការយល់
-
ពុទ្ធិព្រឹទ្ធា នាមគុណនាម
( ម . ព . ពុទ្ធិព្រឹទ្ធ )។
-
ពុទ្ធិវិកល នាម
ដំណើរខូចសតិបញ្ញាការពិការខួរក្បាល។
-
ពុទ្ធិវិជ្ជា នាម
មែកធាងទស្សនវិជ្ជាដែលសិក្សាអំពីនិយមន័យនៃពុទ្ធិនិងបញ្ញត្តិពាក់ព័ន្ធប្រភពនិងលក្ខណៈវិនិច្ឆ័យរបស់ពុទ្ធិប្រភេទនិងកម្រិតនៃភាពត្រឹមត្រូវដែលអាចទទួលបានដែនកំណត់នៃពុទ្ធិនិងទំនាក់ទំនងជាក់លាក់រវាងអ្នកដឹងនិងកម្មវត្ថុដែលត្រូវដឹង។
-
ពុទ្ធិវិបល្លាស នាម
ការប្រែប្រួលឬការភ្លាត់ខុសនៃប្រាជ្ញាស្មារតី, ការខូចសតិបញ្ញា, វិបត្តិចរិត, ការវិលវល់ខួរក្បាល។
-
ពុទ្ធុបដ្ឋាក នាម
អ្នកបម្រើព្រះពុទ្ធ
-
ពុទ្ធុប្បាទ នាម
កាលឬសម័យដែលកើតមានព្រះពុទ្ធគឺកាលដែលមានព្រះពុទ្ធបានត្រាស់
-
ពុទ្ធោ ឧទានសព្ទ
ពាក្យលាន់មាត់បន្លឺរកព្រះពុទ្ធដោយកើតសេចក្ដីសង្វេគខ្លាំងឬដោយកើតទុក្ខព្រួយចិត្តខ្លាំង
-
ពុទ្ធោវាទ នាម
ដំបូន្មានព្រះពុទ្ធ។
-
ពុទ្រា នាម
ឈ្មោះឈើមានផ្លែដើមមានបន្លាផ្លែមូលៗប៉ុនផ្លែកន្ទួតព្រៃសាច់ផុសៗគ្រាប់រឹងស្រួយមានរសជូរឆ្ងាញ់ឬជូរអែមបរិភោគបាន, គេច្រើនចុចនឹងអំបិលបុកហើយទើបបរិភោគ; ប្រើធ្វើជាតំណាប់ក៏បាន។ពុទ្រាមាន២ប្រភេទគឺពុទ្រាធំមានផ្លែធំៗមូលៗឬទ្រវែង; ពុទ្រាតូចមានផ្លែតូចៗមូលៗ។
-
ពុធ នាម
អ្នកមានប្រាជ្ញា, អ្នកប្រាជ្ញ។
-
ពុធជន នាម
អ្នកប្រាជ្ញ។
-
ពុន កិរិយាសព្ទ
រែកតែម្ខាងចុងដងរ៉ែកឬដំបងគឺពាក់ឬព្យួរអ្វីៗនឹងចុងដងរ៉ែកឬចុងដំបងជាដើមតែម្ខាងលីយកដៃទប់ចុងម្ខាង
-
ពុប ឧទានសព្ទ
សូរឮដោយធ្លាក់ឬវាយ, សំពងអ្វីៗដែលក្រាស់ណែន។
-
ពុម្ព នាម
( ម . ព . ពិម្ព )។
-
ពុម្ពអក្សរ នាម
សំណុំតួអក្សរដែលមានរចនាបថទំហំនិងប្រភេទតែមួយ។
-
ពុយ នាម
ធុងមួយប្រភេទធ្វើពីលោហធាតុឬប្លាស្ទិកមានរាងមូលចំណុះប្រមាណ២០០លីត្រនិងមានគម្របបិទសម្រាប់ផ្ទុកប្រេងជាដើម
-
ពុរ គុណនាម
ដែលជោរជ្រាយសាច់ដោយទង្គិច, ប៉ះ, ច្របាច់
-
ពុរចិត្ត គុណនាម
( ព . ប្រ .) ជ្រោកចិត្ត, ខ្វល់ចិត្តខ្លាំង។
-
ពុរពង កិរិយាសព្ទគុណនាម
ពងដោរឡើងសាច់ជោរជ្រាក។
-
ពុល កិរិយាសព្ទគុណនាម
ដូចគ្នានឹងពុរ។
-
ពុលទឹកមាត់ កិរិយាសព្ទ
( ម . ព . ពុលមាត់ )។
-
ពុលមាត់ គុណកិរិយា
ដែលនិយាយបែកសាមិនឈប់មាត់ឬដែលនិយាយច្រើនដល់បែកពពុះមាត់ ( ព . ប្រ .)
-
ពុលរលក កិរិយាសព្ទ
រង៉ាប់រងើរអាក់រអើឬក្អួតចង្អោរដោយអំណាចចាញ់រលកធំៗ។
-
ពុលល្បែង កិរិយាសព្ទ
( ព . ប្រ .) ដែលវក់នឹងល្បែង, ងងុលឬឈ្លក់នឹងល្បែង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។