វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ព ពាក្យដែលផ្ដើមដោយ "ព" មាន 1,488 ពាក្យ
ទំព័រ 22 / 50
-
ពី ធ.នាម
អំពី; ខាង, ឯ
-
ពីង នាម
ថូដីដែលមានក្អេងធំត្រពីង
-
ពីងពង់ នាម
ឈ្មោះឫស្សីមួយប្រភេទឥតបន្លាសាច់ក្រាស់ប្រហោងតូច
-
ពីងពាង នាម
ឈ្មោះសត្វល្អិតពួកមួយមានជើងវែងៗ, ជាសត្វមានពិស, ចេះបញ្ចេញសរសៃឆ្មារពីគូទព័ទ្ធត្រដាងប្រទាក់ជាក្រឡាសំបុកហៅថាមងក៏បាន, ហើយតោងនៅត្រង់ពាក់កណ្ដាលសំបុកចាំចាប់សត្វល្អិតមានរុយជាដើមដែលមកប៉ះជាប់នឹងមងនោះជាចំណី
-
ពីងពាំង នាម
ឈ្មោះស្គររូបតូចមានដងមានខ្សែចងគ្រាប់ពីខាងក្រៅសម្រាប់កាន់គ្រលែងឱ្យឮប្រើក្នុងព្រះរាជពិធីហែចេញក្បួនធំ
-
ពីជគណិត នាម
គណិតសាស្ត្រមួយបែបលើកតួអក្សរយកមកតាំងជាតំណាងតួលេខ។
-
ពីជគាម នាម
ពូជដែលឃ្លាតចេញពីទីដើមហើយតែនៅមានអំណាចដុះតទៅទៀតបាន។
-
ពីជគ្រាម នាម
( ម . ព . ពីជគាម )។
-
ពីជបត្ត នាម
ស្លឹកអំប្រ៊ីយ៉ុងក្នុងគ្រាប់រុក្ខជាតិដែលផ្ដល់អាហារដល់កូនរុក្ខជាតិ។
-
ពីជៈ នាម
គ្រាប់ពូជត្រួយពន្លកអង្គជាត។
-
ពីផាត នាម
( ម . ព . ពិណពាទ្យ )។
-
ពីព្រោះ ធ.ឈ.
ព្រោះ, ព្រោះតែ, ហេតុតែ, ដ្បិត, ដ្បិតតែ
-
ពីភាល់ កិរិយាសព្ទ
( ម . ព . ពិភាល់ )។
-
ពីមពើម គុណកិរិយាគុណនាម
ដែលពើមៗវីមវាមឬពើមចុះពើមឡើងព្រោះងងឹត
-
ពីរ គុណនាម
មួយគួបគ្នាគឺមួយនិងមួយ (២)។
-
ពីរោះ គុណនាម
ដែលស្រួលស្ដាប់, ល្អស្ដាប់, ឆ្ងាញ់ត្រចៀក, ដែលមានទំនងសូរសព្ទគួរឱ្យចង់ស្ដាប់
-
ពីរោះពិសា គុណកិរិយា
ពីរោះហាក់ដូចឆ្ងាញ់ពិសា
-
ពីសរាំ នាម
កន្លែងសម្រាប់ឱ្យភ្ញៀវរាំកម្សាន្តនៅក្នុងបារឬរង្គសាល។
-
ពីសា គុណនាម
( ម . ព . ពិសា២)។
-
ពីសី នាម
( ម . ព . ពិសី )។
-
ពីស្តុង នាម
ស៊ីឡាំងលោហៈដែលជាផ្នែកមួយនៃម៉ាស៊ីនមានចលនាឡើងចុះក្នុងបំពង់ស៊ីឡាំងដោយសម្ពាធនៃអង្គធាតុរាវឬឧស្ម័ន។
-
ពីស្តូឡេ នាម
កំាភ្លើងខ្លីឬកាំភ្លើងដៃ។
-
ពីឡុត នាម
អ្នកបើកបរយន្តហោះ។
-
ពឹង កិរិយាសព្ទ
រកគេជួយ, ស្ដីគេ
-
ពឹងផ្អែក កិរិយាសព្ទ
ធ្វើឱ្យមានអាងហាក់ដូចជាបង្អែក។
-
ពឹងពាក់ កិរិយាសព្ទ
ពឹងរកគ្នាទៅវិញទៅមក។
-
ពឹត កិរិយាសព្ទនាម
( ម . ព . ពឹង )។
-
ពឹប ឧទានសព្ទ
សូរឮដោយតប់ឬគប់គ្នាជាដើម។
-
ពឺត កិរិយាសព្ទ
ខំ, ប្រឹងពេញទំហឹងឬវាយ, សំពងពេញទំហឹង។
-
ពុក គុណនាមនាម
ដែលជ្រោកសាច់ផុយ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។