វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ព ពាក្យដែលផ្ដើមដោយ "ព" មាន 1,488 ពាក្យ
ទំព័រ 21 / 50
-
ពិលាស័យ នាម
សត្វដែលមានរូងជាលំនៅ, សត្វដែលនៅអាស្រ័យក្នុងរន្ធ។
-
ពិស នាម
ចំហាយឬកម្សួលកាចដែលកើតមាននៅចង្កូមសត្វពួកទីឃជាតិឬមាននៅទ្រនិចនៃសត្វល្អិតពួកខ្លះមានខ្ទួយជាដើម
-
ពិសម័យ នាម
សេចក្ដីអស្ចារ្យ, ហេតុដែលគួរឱ្យលាន់មាត់ស្ងើច; សេចក្ដីរីករាយ, តម្រេក, សេចក្ដីស្រឡាញ់, ស្នេហា
-
ពិសយង់ នាម
ចំហាយ, ឬកម្សួលកាចដែលបណ្ដាលឱ្យឈឺចាប់ពើតឬក្ដៅក្រហាយខ្លាំងឬបណ្ដាលឱ្យពុលខ្លាំងរហូតដល់ស្លាប់ក៏សឹងមាន។
-
ពិសា កិរិយាសព្ទ
បរិភោគ ( ស៊ី ); ពាក្យគួរសមសម្រាប់គ្រហស្ថឬបព្វជិតនិយាយទៅរកគ្រហស្ថដែលគួរគោរព
-
ពិសាខ នាម
ឈ្មោះខែទី៦តាមចន្ទគតិមាន៣០ថ្ងៃ
-
ពិសាខបូជា នាម
ឈ្មោះពិធីបុណ្យឬការធ្វើសក្ការបូជាក្នុងថ្ងៃពេញបូណ៌មីខែពិសាខជាថ្ងៃដែលព្រះសក្យមុនីសម្មាសម្ពុទ្ធទ្រង់ប្រសូត, ទ្រង់បានបរមាភិសម្ពោធិ, ទ្រង់រលត់ខន្ធចូលកាន់បរិនិព្វាន; ធ្វើរំឭកដល់ព្រះគុណរបស់ព្រះអង្គ, ជាការបូជាពិសេសមួយយ៉ាងសម្រាប់ពុទ្ធសាសនិកជនទាំងបព្វជិតទាំងគ្រហស្ថនាំគ្នាធ្វើរាល់ឆ្នាំ, រាប់ថាជាបុណ្យសម្រាប់ពុទ្ធសាសនា
-
ពិសាល នាម
ទូលាយ; ធំ; ប្រសើរ។
-
ពិសាលគ្រឹះ
( ម . ព . វិសាលគ្រឹះ )។
-
ពិសាលដ្ឋាន
ទីទូលាយ, ទីដែលធំ។ល។
-
ពិសាលសន្តាន
( ម . ព . វិសាលសន្តាន )។
-
ពិសិដ្ឋ គុណនាម
ដែលឧត្តម, ខ្ពង់ខ្ពស់, ប្រសើរ, ពិសី, ល្អ, ថ្លៃថ្លាផុតគេ
-
ពិសិដ្ឋប្រមាថ នាម
អាកប្បកិរិយាឬសម្ដីសំដៅដែលបង្ហាញពីការមិនគោរពចំពោះព្រះវត្ថុស័ក្ដិសិទ្ធិឬសាសនា។
-
ពិសិដ្ឋភណ្ឌ
( ម . ព . វិសិដ្ឋភណ្ឌ )។
-
ពិសិដ្ឋវិជ្ជា
( ម . ព . វិសិដ្ឋវិជ្ជា )។
-
ពិសី គុណនាម
ប្រសើរ, វិសេស, ថ្លៃថ្លា
-
ពិសុទ្ធ គុណនាម
ស្អាតវិសេស, ហ្មត់ហ្មងឥតមន្ទិល; ច្រើននិយាយជាមួយនឹងពាក្យពិសេសឬវិសេសថាពិសេសពិសុទ្ធ
-
ពិសុទ្ធិ នាម
សេចក្ដីស្អាតវិសេស, ហ្មត់ហ្មង, ឥតមន្ទិល; សេចក្ដីបរិសុទ្ធិ ( ព . ទេ .) ឬ ( ព . កា .)។
-
ពិសេស នាម
សេចក្ដីប្លែក, ដំណើរលើសលន់, អ្វីៗដែលប្លែក, គុណដែលគួរសរសើរ។
-
ពិសែស នាម
( ម . ព . ពិសេស២)។
-
ពិសោធ កិរិយាសព្ទ
ខ្មែរប្រើពាក្យនេះសំដៅចំពោះសេចក្ដីថា " ល្បងមើល, សាកមើលឱ្យឃើញពិត; ពិនិត្យដោយការល្បងឱ្យឃើញប្រាកដ "
-
ពិសោធន៍ នាម
ការល្បងមើល, ដំណើរពិនិត្យឬសាកមើលឱ្យឃើញពិត
-
ពិសោធន៍និយម នាម
ជំនឿលើពិសោធន៍ជាក់ស្ដែងជាមូលដ្ឋានជាជាងទ្រឹស្ដី។
-
ពិស្ដារ នាម
សេចក្ដីទូលាយ, សេចក្ដីវែង; ដំណើរយឺតយូរ
-
ពិស្ណុ នាម
ព្រះនារាយណ៍។
-
ពិស្ណុការ នាម
ពាក្យហៅឃ្លាតក្លាយមកអំពីបា . វិស្សកម្ម, សំ . វិឝ្វកម៌ន៑ដែលជានាមនៃទេវតាអ្នកមានចំណេះខាងការជាងជាអ្នកសម្រេចកិច្ចការថ្វាយព្រះឥន្ទ្រដែលធ្លាប់ហៅថាព្រះវិស្សកម្ម។ពួកជាងពីបុរាណច្រើនជឿថាទេវតានោះជាគ្រូធំលើជាងទាំងឡាយ, ព្រោះហេតុនោះបានជាហៅរណ្ដាប់ជាទ្រនឹបជាងឬទ្រនឹបគ្រូថារៀបព្រះពិស្ណុការ ...។
-
ពិស្ណុលោក នាម
ឋានន្តរសម្រាប់ចៅហ្វាយស្រុកខែត្រទ្រាំង, ក្នុងសម័យរាជ្យពីដើមជាមន្ត្រីទីស្ដេចត្រាញ់, តែសម័យបច្ចុប្បន្ននេះជាទីអភិបាលខែត្រដែលរួមហៅថាខែត្រតាកែវ។
-
ពិស្ម័យ នាម
( ម . ព . ពិសម័យ )។
-
ពិស្សុត គុណនាម
ដែលលេចឮកេរ្តិ៍ឈ្មោះសុសសាយ, ល្បីល្បាញ; ដែលមានគេស្គាល់ច្រើន, មានគេរាប់អានច្រើន
-
ពិឡារ នាម
ឆ្មា; ( សម្រាប់ប្រើជា ( រ . ស .) ឬប្រើក្នុងកាព្យ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។