វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ព ពាក្យដែលផ្ដើមដោយ "ព" មាន 1,488 ពាក្យ
ទំព័រ 19 / 50
-
ពិធូរ នាម
ដូចគ្នានឹងពិធុរដែរ។
-
ពិន នាម
ស្នៀតសក់ជុក
-
ពិនតូ នាម
ភាជនៈស្ពាន់ឬប្រាក់រាងមូលច្រឡោមានត្រចៀកមានគម្របសម្រាប់ដាក់ចានសម្លតូចៗស៊នលើគ្នា
-
ពិនពិភព នាម
ស្ដេចចក្រព័ត្តិឬរាជាធិរាជ។សម្រាប់ប្រើតែក្នុងកាព្យ
-
ពិនិត្យ កិរិយាសព្ទ
ពិចារណា, សង្កេតមើលដោយល្អិតល្អ
-
ពិនិត្យពិច័យ
( ម . ព . ពិច័យ )។
-
ពិនិស្ច័យ ប.
ពាក្យសម្រាប់ប្រើចំពោះតែក្នុងកាព្យផ្សំជាមួយនឹងពាក្យពិនិត្យថាមើលពិនិត្យពិនិស្ច័យគឺមើលពិនិត្យហើយពិនិត្យទៀតដោយល្អិតល្អ; កាព្យថា
-
ពិន័យ នាម
វិន័យគឺច្បាប់ប្រដៅអំពីរបៀបហាត់កាយវាចាឱ្យរាបសា, ច្បាប់ណែនាំឱ្យរក្សាសីលសិក្ខា។ខ្មែរប្រើពាក្យពិន័យនេះចំពោះតែការបង្គាប់ឬដាក់កំហិត ( លក់ ) ឱ្យបង់ប្រាក់ជាប្រយោជន៍ឃ្លាំងរាជការតាមទោសល្មើស
-
ពិន្ទង នាម
ឈ្មោះមច្ឆជាតិមួយប្រភេទជាត្រីធំសម្បើមកើតនៅក្នុងសមុទ្រ។
-
ពិន្ទុ គុណនាមនាម
តំណក់; ចំណុចតូចនេះ (.); រង្វង់មូលតូចនេះ ( ំ ) គឺនិគ្គហិតឬដែលហៅតាមពាក្យសាមញ្ញថាដំលើ។
-
ពិន្ទុកប្បៈ នាម
ពាក្យសម្រាប់ហៅកិច្ចដែលបព្វជិតក្នុងពុទ្ធសាសនាយកវត្ថុមានព័ណ៌ខ្មៅឬខៀវឬក៏ព័ណ៌ភក់គូសវង់នៅចីវរតាមវិនយប្បញ្ញត្តិចំណាំឱ្យដឹងថាជារបស់ខ្លួន, ហៅធ្វើពិន្ទុកប្បៈ។
-
ពិបាក កិរិយាសព្ទ
លំបាក, ធ្វើបានដោយកម្រ
-
ពិបិន ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យពិបាកថាពិបាកពិបិនគឺលំបាកលំបិន, ពិបាកត្រដាបត្រដួស។សំស្ក្រឹតវិបិន " ព្រៃ, ព្រៃធំឬព្រៃញឹក "; បើក្លាយមកពីពាក្យនេះដោយផ្លាស់វជាពនោះគួរយល់ថាពិបាកពិបិន " ពិបាកដូចគេដើរលុកលុយក្នុងព្រៃ " (?)។
-
ពិផាត នាម
( ម . ព . ពិណពាទ្យ )។
-
ពិពឌ្ឍសច្ចា នាម
ពាក្យពិតដែលជាហេតុឱ្យកើតសេចក្ដីចម្រើន។
-
ពិពណ៌នា នាម
ការពោលសរសើរ។
-
ពិពណ៌នាកថា នាម
សន្ទស្សន៍អក្សរសិល្ប៍មួយប្រភេទដែលកវីអ្នកនិពន្ធរៀបរាប់អធិប្បាយឱ្យអ្នកអានអ្នកស្តាប់បានឃើញពីលក្ខណៈខាងក្នុងខាងក្រៅគុណសម្បត្តិគុណវិបត្តិសារប្រយោជន៍រូបលក្ខណៈចរិយាសកម្មភាពមុខងារនៃវត្ថុមនុស្សសត្វរុក្ខជាតិនិងការថែរក្សាវត្ថុមនុស្សសត្វរុក្ខជាតិទាំងនោះ។
-
ពិពាហ៍ នាម
ពាក្យនេះច្រើនតែប្រើភ្ជាប់ខាងចុងពាក្យអាពាហ៍ថា
-
ពិពិធ គុណនាម
ផ្សេងៗគ្នា, ច្រើនបែប, ច្រើនយ៉ាង
-
ពិពិធកម្ម នាម
ការកើតមានឬប្រែក្លាយជាបែបផែនផ្សេងៗ
-
ពិពិធភណ្ឌ
ភណ្ឌៈផ្សេងៗ, របស់ច្រើនយ៉ាង, ច្រើនមុខ។
-
ពិពិធភណ្ឌមន្ទីរ
មន្ទីរដាក់ពិពិធភណ្ឌ ( ហៅពិពិធភណ្ឌដ្ឋាន, ពិពិធភណ្ឌស្ថានឬពិពិធភណ្ឌគារក៏បានមានអត្ថន័យដូចគ្នានឹងពិពិធភណ្ឌមន្ទីរដែរ )។
-
ពិពិធភាព នាម
ភាពទីទៃភាពចម្រុះផ្សេងគ្នាភាពផ្សេងគ្នា
-
ពិព័រណ៍ នាម
ការដាក់តាំង, ការបញ្ចេញឱ្យឃើញនូវវត្ថុផ្សេងៗដើម្បីឃោសនាផ្សាយ
-
ពិព័រណ៍អន្តរជាតិ នាម
ពិព័រណ៍ដែលទាក់ទងដោយជាតិបរទេស, ដោយជាតិនានា, ដោយសាសន៍ដទៃ។
-
ពិព្យាយាម នាម
សេចក្ដីព្យាយាមយ៉ាងក្រៃលែងដ៏ខ្លាំងក្លា។
-
ពិភទ្ទសច្ចា នាម
ពាក្យពិតឬដំណើរពិតដែលនាំឱ្យកើតសេចក្ដីចម្រើន។ពាក្យសម្រាប់ហៅព្រះរាជពិធីមួយប្រភេទក្នុងកម្ពុជរដ្ឋ, ធ្វើក្នុងមួយឆ្នាំម្ដង, ប្រជុំអស់មន្ត្រីធំតូចខាងក្នុងព្រះនគរនិងខែត្រក្រៅចូលមកជួបជុំមូលគ្នានៅវេលាមួយ, ទទួលទឹកសំបថគឺក្រេបផឹកទឹកដែលតាំងពិធីសត្យាធិដ្ឋាន, សម្ដែងសេចក្ដីស្មោះត្រង់ចំពោះរាជការផែនដី; ក្នុងសម័យបច្ចុប្បន្ននេះកំណត់ទីប្រជុំនៅក្នុងព្រះឧបោសថរតនារាម ( វត្តព្រះកែវ ) ក្រុងភ្នំពេញ, ប្រជុំក្នុងថ្ងៃបន្ទាប់ថ្ងៃបង្ហើយព្រះរាជពិធីបុណ្យតាំងតុចម្រើនព្រះជន្មវស្សាព្រះករុណាជាម្ចាស់ជីវិត
-
ពិភព នាម
ខ្មែរច្រើនប្រើសំដៅសេចក្ដីថា " មនុស្សលោកទាំងមូល "
-
ពិភពនាគ នាម
ពិភពនាគឬនាគពិភពឋានលំនៅនៃពួកនាគ។
-
ពិភពលោក នាម
សកលលោកទាំងមូល, ជាទីឋានរស់នៅរបស់មនុស្សសត្វទាំងពួង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។