វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ព ពាក្យដែលផ្ដើមដោយ "ព" មាន 1,488 ពាក្យ
ទំព័រ 14 / 50
-
ពាក្យស្រួយ នាម
ពាក្យដែលមានអក្សររប្រកបឬពាក្យដែលមានរេផៈ ( ៌ ), ដូចជាកណ្ដុរ, ខ្នុរ, ឆ្នាំកុរ, បង្អុរភ្លៀង, អសុរ; ទុគ៌ត, ទុព៌ល, ទុរ្ភិក្ស, បព៌តជាដើម។
-
ពាក្យស្លោក នាម
កម្រងពាក្យខ្លីៗងាយចងចាំដែលមានខ្លឹមសារទាក់ទងនឹងការអប់រំការឃោសនាការបញ្ចុះបញ្ចូលឱ្យគាំទ្រឬជំរុញឱ្យធ្វើអ្វីមួយក្នុងបរិបទនយោបាយពាណិជ្ជកម្មសាសនាជាដើមហើយអាចមានតម្លៃស្របទៅតាមសម័យកាល
-
ពាក្យឫស នាម
ពាក្យទោលដែលអាចទទួលវិធីកម្លាយ
-
ពាង នាម
ប្រដាប់ធ្វើដោយដីស្អិតដុតឆ្អិនមានសាច់រឹងមានរាងមូលជ្រៅសម្រាប់ដាក់ទឹក
-
ពាជនី នាម
សេះញី, មេសេះ
-
ពាជិនី នាម
( ម . ព . ពាជនី )។
-
ពាជី នាម
សេះ ( ឈ្មោល ); ប្រើជា ( រ . ស .) ព្រះទីន័ងពាជីឬព្រះទីន័ងអស្សតរ។
-
ពាជីមនោម័យ នាម
សេះដែលលឿនឆាប់ទាន់ចិត្ត ( ព . កា .)។
-
ពាឌីរ នាម
កម្មករគឺអ្នកធ្វើការឈ្នួល, កូនឈ្នួល
-
ពាណិជ នាម
អ្នកលក់ដូរ, អ្នកជំនួញ, ឈ្មួញ
-
ពាណិជ្ជ នាម
ការលក់ដូរ, ជំនួញ។
-
ពាណិជ្ជកម្ម នាម
ការឬអំពើលក់ដូរ, របរលក់ដូរ
-
ពាណិជ្ជការ នាម
អ្នកធ្វើជំនួញ។
-
ពាណិជ្ជកិច្ច នាម
កិច្ចការធ្វើជំនួញ; សកម្មភាពទិញឬលក់ទំនិញឬសេវាដែលត្រូវបានអនុវត្តជាប្រចាំក្នុងគោលដៅធ្វើការដោះដូរនិងស្វែងរកចំណេញ។
-
ពាណិជ្ជនាម នាម
ឈ្មោះឬសញ្ញាសម្គាល់ឬជាឈ្មោះនិងសញ្ញាសម្គាល់សម្រាប់បញ្ជាក់និងសម្គាល់លក្ខណៈខុសៗគ្នានៃសហគ្រាសនីមួយៗ។
-
ពាណិជ្ជសញ្ញា នាម
ម៉ាកដែលប្រើប្រាស់សម្រាប់ទំនិញ។
-
ពាណិជ្ជសមាគម នាម
( ម . ព . សមាគម )។
-
ពាណិជ្ជូបនីយកម្ម នាម
អំពើធ្វើឱ្យទៅជាពាណិជ្ជកម្ម
-
ពាណិជ្យ នាម
( ម . ព . ពាណិជ្ជ )។
-
ពាណិជ្យសមាគម នាម
( ម . ព . សមាគម )។
-
ពាណ៌នា កិរិយាសព្ទ
( ម . ព . ពណ៌នា )។
-
ពាត កិរិយាសព្ទគុណកិរិយា
ដាក់ពាសខ្វែងពីលើ
-
ពាតបា កិរិយាសព្ទ
ពាតលើស្មាគឺចោមពុងខ្វែងពីមុខបិទថនាទាំងគូចាប់ចុងសំពត់ទាំងពីរខាងចងប្រសព្វមុខគ្នាត្រង់កញ្ចឹងក ( សម្រាប់ស្ត្រីអ្នកធ្វើការដើម្បីរំហើយខ្លួនកុំឱ្យក្ដៅស្អុះស្អាប់ )
-
ពាទ្យ នាម
គ្រឿងភ្លេងប្រគំ, គ្រឿងតន្ត្រីដេញដំផ្លុំកូតឬគ្រឿងតន្ត្រីទួទៅគ្រប់យ៉ាង។ពាក្យនេះខ្មែរយើងប្រើជាបរិវារសព្ទផ្សំនឹងពាក្យពិណថា
-
ពាទ្យភណ្ឌ នាម
គ្រឿងតន្ត្រីមួយវង់។
-
ពាទ្យម៉ាង នាម
ឈ្មោះស្គរតូចមួយប្រភេទរាងវែងមុខពីរសម្រាប់បញ្ជើចចង្វាក់ក្លងខែកឬក្លងធ្នៈ។
-
ពាធជន្ម នាម
បៀតបៀនដល់ជីវិតឬផ្ដាច់ជីវិតគេ; ច្រើននិយាយថាប្រមាថពាធជន្មគឺប្រមាថមើលងាយគេហ៊ានដល់ផ្ដាច់ជីវិតឬផ្ដាច់ជីវិតគេដោយប្រមាថ។
-
ពាធា កិរិយាសព្ទ
បៀតបៀន, សម្លាប់។
-
ពាន កិរិយាសព្ទនាម
ពារលើ, ឡើងពារលើ, ឡើងពាររំលងលើ
-
ពានត្រោក គុណកិរិយា
( ព . ប្រ .) និយាយស្ដីឬធ្វើអ្វីៗដោយបំពានខុសច្បាប់ខុសផ្លូវ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។