វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ព ពាក្យដែលផ្ដើមដោយ "ព" មាន 1,488 ពាក្យ
ទំព័រ 12 / 50
-
ពហុភាគីនិយម នាម
ទ្រឹស្ដីដែលចែងថាប្រទេសនានាគួរធ្វើការងារបរទេសរបស់ខ្លួនដោយព្រមទទួលយកការផ្ដល់យោបល់ឬការចូលរួមពីប្រទេសដទៃទៀត។
-
ពហុភាព នាម
ភាពច្រើនលាយឡំចម្រុះគ្នា
-
ពហុភាសក នាមគុណនាម
អ្នកនិយាយច្រើនមនុស្សជាងពាក្យអ្នកនិយាយប៉ប៉ាច់ប៉ប៉ោច
-
ពហុភាសី នាមគុណនាម
( ម . ព . ពហុភាសក )។
-
ពហុមន្តិនី នាមគុណនាម
( ម . ព . ពហុមន្តី )។
-
ពហុមន្តី នាមគុណនាម
អ្នកមានគំនិតច្រើនអ្នកគិតឃើញច្រើនអ្នកមានការប្រឹក្សាច្រើនគឺមនុស្សដែលឧស្សាហ៍ប្រឹក្សាពិគ្រោះនឹងអ្នកដទៃ
-
ពហុមុខ នាម
រូបសណ្ឋានអង្គធាតុរឹងមួយខណ្ឌដោយមុខជាច្រើនដែលមុខនីមួយៗជាពហុកោណ។
-
ពហុមុខនិយ័ត នាម
ពហុមុខដែលមានមុខទាំងអស់ជាពហុកោណនិយ័តប៉ុនៗគ្នា។
-
ពហុម៉ែត្រ នាម
ឧបករណ៍រង្វាស់អេឡិចត្រូនិកមួយប្រភេទដែលមានមុខងារច្រើនសម្រាប់វាស់តង់ស្យុងចរន្តអគ្គិសនីរេស៊ីស្ដង់ជាដើម។
-
ពហុលទេព នាម
ងារសក្ដិឬឋានន្តរសក្ដិមន្ត្រីជំនាន់ដើម
-
ពហុវចន នាម
ពាក្យសម្រាប់ប្រើក្នុងវេយ្យាករណ៍ប្រាប់ចំនួនច្រើន, ខាងវេយ្យាករណ៍ភាសាបាលីរាប់តាំងពីចំនួនពីរឡើងទៅ, ខាងវេយ្យាករណ៍សំស្ក្រឹតរាប់ពីត្រឹមបីឡើងទៅព្រោះចំនួនពីរហៅថាទ្វិវចនៈ; ខាងភាសាខ្មែររាប់ពីត្រឹមចំនួនពីរឡើងទៅកំណត់ពាក្យថាទាំងឡាយឬពួក, ថា
-
ពហុវចនៈ នាម
( ម . ព . ពហុវចន )។
-
ពហុវប្បធម៌ នាម
វប្បធម៌មួយដែលលាយឡំគ្នារវាងវប្បធម៌ជាច្រើននៅក្នុងសង្គមមួយតាមរបៀបដែលវប្បធម៌នីមួយៗអាចរក្សាអត្តសញ្ញាណរបស់ខ្លួនបាន។
-
ពហុវប្យកម្ម នាម
ការដាំដំណាំចម្រុះច្រើនប្រភេទនៅពេលណាមួយក្នុងតំបន់ណាមួយ។
-
ពហុស្សូត នាមគុណនាម
អ្នកដែលបានស្ដាប់ច្រើនគឺអ្នកដែលរៀនបានច្រើន, ដែលមានចំណេះច្រើន
-
ពហូសក្ដិ នាម
ស័ក្ដិច្រើន; អំណាចខ្លាំងឬកម្លាំងច្រើន
-
ពហូសូត នាម
( ម . ព . ពហុស្សូត )។
-
ពា នាម
ឈ្មោះនំដុតមួយប្រភេទរាងមូលសំប៉ែតធ្វើពីម្សៅមីនិងមានស្នូលសណ្ដែកត្រាវដំឡូងនិងស៊ុតក្រហមនៃពងទាប្រៃជាដើម។
-
ពាក់ កិរិយាសព្ទ
ដាក់ព្យួរឬដាក់ថ្ពក់បន្តោក
-
ពាក់កង នាម
ប្រវែងពីត្រឹមដុំដៃមកដល់ចុងបំផុតនៃកដៃ
-
ពាក់កណ្ដាល នាម
ទីឬភាគចំកណ្ដាល
-
ពាក់ខ្សែទាម កិរិយាសព្ទ
ថ្ពក់ក្រវិលខ្សែទាមនឹងញួញនឹមឬនឹងគល់កាំនឹម។
-
ពាក់គ្នា កិរិយាសព្ទ
ពាក្យសម្រាប់ហៅការរួមភេទប្រើជាទូទៅសម្រាប់សត្វចតុប្បាទ
-
ពាក់ចែវ កិរិយាសព្ទ
ស៊កក្បាលចែវក្នុងរង្វង់ចែវហើយលើកចែវមួលត្រឡប់ឱ្យណែនមាំដើម្បីនឹងចែវទូក។
-
ពាក់ចំបាប់ កិរិយាសព្ទ
ចាប់កៀកចំបាប់គ្នា។
-
ពាក់ព័ន្ធ កិរិយាសព្ទ
ព័ន្ធពាក់លើគ្នា។
-
ពាក់មង កិរិយាសព្ទ
រាយមងដាក់ឱ្យជាប់ត្រី។
-
ពាក់អាមឹង កិរិយាសព្ទ
ពោលពាក្យឈ្លានពានដោយប្រមាថមើលងាយដល់ហៅអាហៅមឹងដូចជានិយាយថា
-
ពាក់ឧរច្ឆ័ទ កិរិយាសព្ទ
ពាក់ក្រោះ។
-
ពាក្យ នាម
ភាសា, សម្ដី; ប្រយោគសម្ដី។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។