វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ផ ពាក្យដែលផ្ដើមដោយ "ផ" មាន 533 ពាក្យ
ទំព័រ 9 / 18
-
ផ្ដាច់ការនិយម នាម
ការប្រកាន់យកគោលការណ៍ដឹកនាំរដ្ឋដោយអំណាចដឹកនាំស្ថិតនៅក្នុងដៃមនុស្សម្នាក់។
-
ផ្ដាច់ខ្លួន កិរិយាសព្ទ
ឈប់ចូលរួមការងារជាមួយក្រុមឬបក្សណាមួយ
-
ផ្ដាច់បង់ កិរិយាសព្ទ
កាត់បង់; សម្លាប់។
-
ផ្ដាច់ប្ដូរ កិរិយាសព្ទ
( ម . ព . ប្ដូរផ្ដាច់ )។
-
ផ្ដាច់ផ្ដិល កិរិយាសព្ទ
ផ្ដិលឱ្យដាច់ផុតលែងមានតទៅទៀត។
-
ផ្ដាច់ព្រលឹង គុណនាម
ដែលមានល្បឿនលឿនខ្លាំងធ្វើឱ្យភ័យរន្ធត់លស់ព្រលឹង
-
ផ្ដាច់ព្រ័ត្រ កិរិយាសព្ទ
( ព . ប្រ .) ធ្វើបង្ហើយត្រឹមប៉ុណ្ណេះលែងធ្វើតទៅទៀត
-
ផ្ដាច់មុខ គុណនាម
ដែលទទួលសិទ្ធិតែម្នាក់ឯងមិនមានគូប្រជែង
-
ផ្ដាច់សង្ខារ កិរិយាសព្ទ
( ព . ប្រ .) ផ្ដាច់ជីពជន្ម, ផ្ដាច់ជីវិត, សម្លាប់
-
ផ្ដាស គុណនាមគុណកិរិយា
ដែលទាសចេញខុសពីផ្លូវពីគន្លង, ខុសរបៀប, ខុសច្បាប់ខុសសណ្ដាប់, មិនមែន, មិនពិត
-
ផ្ដាសា កិរិយាសព្ទ
ពោលពាក្យផ្ដន្ទា, ជេរប្រទេចផ្ដន្ទាឱ្យគេវិនាស; ដាក់បណ្ដាសា
-
ផ្ដាសាយ នាម
ឈ្មោះរោគមួយប្រភេទមានអាការបណ្ដាលឱ្យកណ្ដាស់ឱ្យហូរហៀរទឹកសំបោរ។
-
ផ្ដាសាយធំ នាម
ឈ្មោះជំងឺឆ្លងមួយប្រភេទមានអាការដូចជាផ្ដាសាយធ្ងន់ធ្ងរដែលបណ្ដាលឱ្យគ្រុនឈឺក្បាលនិងខ្សោយអស់កម្លាំង
-
ផ្ដាសាយបក្សី នាម
ជំងឺផ្ដាសាយដែលឆ្លងរាលដាលជាសាកលក្នុងអំឡុងឆ្នាំ២០១០។វាច្រើនកើតលើអ្នកជំងឺមានអាយុពេញវ័យជាជាងមនុស្សចាស់ជរា
-
ផ្ដាំ កិរិយាសព្ទ
ផ្ញើពាក្យ, ផ្ញើសម្ដី; ពោលពាក្យមានរបៀប, មានកំណត់ទុកឱ្យអ្នកទទួលស្ដាប់ចងចាំទៅមុខ
-
ផ្ដាំប្រដៅ
ស្ដីប្រដៅជាបណ្ដាំទុកឱ្យចងចាំតទៅ។
-
ផ្ដាំផ្ញើ
ផ្ញើបណ្ដាំទៅមកដោយសារគេឬផ្ញើសំដីទុកឱ្យអ្នកស្ដាប់ចងចាំរៀងទៅ។
-
ផ្ដិត កិរិយាសព្ទ
ធ្វើឱ្យដិតឬឱ្យជក់ដោយសង្កត់ចុះ។
-
ផ្ដិលផ្ដាច់ កិរិយាសព្ទ
( ម . ព . ផ្ដាច់ផ្ដិល )។
-
ផ្ដុស គុណនាម
ដែលមានក្លិនធុំស្ទើរជូរស្ទើរឆ្អាបស្ទើរស្អុយកើតមានដោយផ្អួរ, ផ្អូម។
-
ផ្ដុំ កិរិយាសព្ទ
ធ្វើឱ្យជាដុំ; ប្រមូល, រួបរួមឱ្យជាដុំឬជាពួក
-
ផ្ដូត នាម
ឈ្មោះរោគមួយប្រភេទកើតនៅស្បែកមនុស្សដុះដោរឡើងជាសាច់ទន់សម្បុរជាំមានទំហំប្រមាណប៉ុនគ្រាប់សណ្ដែកបាយឬប៉ុនគ្រាប់ពោតឬក៏ធំទ្រើសជាងនោះទៅទៀត។
-
ផ្ដួច កិរិយាសព្ទ
ដួចឡើង, កកើតឡើង, តាំងឡើងជាងមុន។
-
ផ្ដួចផ្ដើម
តាំងកកើតឡើងជាមុនបង្អស់, ដួចឡើងដើមដំបូង។
-
ផ្ដួល កិរិយាសព្ទ
ធ្វើឱ្យដួល
-
ផ្ដើម កិរិយាសព្ទ
តាំងឡើងជាមុន, ចាប់កធ្វើជាខាងដើម, នាំធ្វើមុនគេ, ប្រារព្ធ
-
ផ្ដៀក នាម
ឈ្មោះឈើធំមួយប្រភេទស្លឹកស្រដៀងនឹងស្លឹកឈើទាល។
-
ផ្ដៀង កិរិយាសព្ទ
ប្រាប់, ជម្រាប, ប្ដឹងដោយមាត់ទទេឬដោយសូត្រជាសេចក្ដីរៀបរាប់ឱ្យដឹង ( ស . ស .) ប្រើចំពោះតែសមណៈ, បព្វជិត ) ត្រូវភិក្ខុមួយរូបជាអ្នកឈ្លាសប្រតិពលផ្ដៀងជំនុំសង្ឃឱ្យដឹងជាមុន ...។
-
ផ្ដៀងផ្ដង កិរិយាសព្ទ
និយាយបញ្ឆិតបញ្ឆៀងនាយអាយ, និយាយដួសដង, និយាយដៀងទៅរក។
-
ផ្ដៀច គុណនាម
ដែលល្អៀច, ដែលជ្រាយល្អៀចៗ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។