វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ផ ពាក្យដែលផ្ដើមដោយ "ផ" មាន 533 ពាក្យ
ទំព័រ 4 / 18
-
ផុងខ្លួន កិរិយាសព្ទ
លង់ខ្លួន, ស៊ុនឬជ្រុលខ្លួនទៅក្នុងអំណាចក្នុងកណ្ដាប់ដៃគេដោយមិនសមនឹងបំណង។
-
ផុងគំនិត កិរិយាសព្ទ
ស៊ុនឬជ្រុលគំនិតលើការខុសទំនង។
-
ផុត កិរិយាសព្ទគុណនាម
អស់, ឥតមានតទៅទៀត, ចប់
-
ផុតដៃផុតជើង
( សំនួន .) លែងមានអ្វីជាទីពឹងសម្រាប់ជីវភាពរស់នៅដូចជាលុយកាក់ការឧបត្ថម្ភគាំទ្រផ្សេងៗ
-
ផុតផើយ គុណនាម
ដែលស្ដួចស្ដើង, ស្ទើរខ្វះស្ទើរគ្រប់, ប៉ផុតប៉ផើយ
-
ផុតពូជ កិរិយាសព្ទ
លែងមានអត្ថិភាពតទៅទៀត ( ចំពោះសត្វឬរុក្ខជាតិ ), ដាច់ពូជ
-
ផុយ គុណនាមគុណកិរិយា
ទីទៃពីជាប់គឺពុក, ជ្រោកជ្រាក, រង្គោះរលេះរបេះពីគ្នា
-
ផុយផាយ គុណនាម
ដែលកញ្ជះកញ្ជាយ, ចាយវាយឥតសណ្ដាប់; សើវ៉ើ
-
ផុយស្រួយ គុណនាម
ដែលងាយប្រេះស្រាំបែកបាក់, ដែលងាយប្រែប្រួលមិនមានស្ថិរភាព
-
ផុរ កិរិយាសព្ទ
ពុះហៀរ, ខ្ពុរ, ខ្សុលចេញ, រសោះចេញ
-
ផុល កិរិយាសព្ទ
( ម . ព . ផុរ )។
-
ផុលផុស គុណនាមគុណកិរិយា
ដែលមានច្រើន, កកកុញ, យ៉ាងសកម្មរស់រវើក
-
ផុស កិរិយាសព្ទគុណនាម
លេចឡើងពីក្នុងទឹកឬពីក្នុងដី, ខ្សុរឡើង
-
ផុសផុល គុណនាមគុណកិរិយា
( ម . ព . ផុលផុស )។
-
ផុស្សតី នាម
នាមព្រះនាងទេវីជាព្រះមាតានៃព្រះវេស្សន្តរក្នុងវេស្សន្តរជាតក ( មហាជាតក៍ )
-
ផុស្សរាគ នាម
ឈ្មោះត្បូងមានតម្លៃមួយប្រភេទ
-
ផូក នាម
ចំណង, កណ្ឌ, ខ្សែ ( ចំពោះតែសាស្ត្រាស្លឹករឹត )
-
ផូង ឧទានសព្ទ
សូរឮដោយទះ, គោះ, លាន់, បែក, ផ្ទុះជាដើម។
-
ផូងផាង
សូរឮផូងផងផាងផងលាយច្រឡំគ្នា។
-
ផូយ នាម
ក្រដាសគូសជាក្រឡាតារាងសរសេរអក្សរប្រាប់ឈ្មោះរូបហួយទាំង៣៦សម្រាប់ឱ្យគូសឬដៅចាក់ហួយ; តាមធម្មតាច្រើនតែសរសេរអក្សរចិនព្រោះហួយជាល្បែងមានដើមកំណើតអំពីជាតិចិនទាំងមេចេញហួយក៏ច្រើនតែចិនដែរ។
-
ផូរផង់ ឧទានសព្ទ
ត្រចង់, ប្រផូរ, បំព្រង, ឥតមន្ទិល
-
ផូស ឧទានសព្ទ
សូរឮដោយអ្វីៗបែកឬផ្ទុះ។
-
ផួយ នាម
សំពត់សាច់ក្រាស់ផ្ទាំងធំធ្វើដោយអំបោះ, សំឡីឬរោមចៀមជាដើមសម្រាប់ដណ្ដប់ការពាររងា។សរសេរភួយក៏បានព្រោះផនិងភស្រៈអួមានសំឡេងដូចគ្នា។ ( ព . វិ .) ក្នុងបាតិមោក្ខហៅសន្ថតឬសន្ថ័ត។
-
ផើង នាម
ភាជនៈដីមួយប្រភេទរាងរួមក្រោមទូលាយលើឬរាងមានក្អេងមាត់តូចក៏មានសម្រាប់ដាក់អ្វីៗឬដាំឈើផ្កា, ឈើសម្រាប់តាំង
-
ផើត កិរិយាសព្ទ
ហើបឡើង, ហើបហើរ
-
ផើម កិរិយាសព្ទនាម
មានគ័ភ៌, មានកូនក្នុងផ្ទៃ។ស្ដេចស្ត្រីផើមហៅទ្រង់គ័ភ៌។ស្ត្រីជាម្នាងក្សត្រផើមហៅមានគ័ភ៌។ស្ត្រីទាំងពួងផើមហៅមានផ្ទៃពោះឬមានពោះពុង។
-
ផើមព្រៃ កិរិយាសព្ទ
ផើមដោយស្មន់អន្ធករ ( ព . ទ្រ .)។
-
ផើយ នាម
បង្អួចធំពេញល្វែងមានជញ្ជាំងតឿរងពីក្រោមកាលបើត្រូវការបើកមានចន្ទល់ទល់។
-
ផឿក គុណនាម
ឃ្លៀចសម្រាប់មនុស្សគឺមនុស្សដែលតាមធម្មតាតែងតែមានសម្បុរខ្មៅ, លឿងឬសម្បុរសណ្ដែកបាយក៏បែរជាមានស្បែកស, រោមស, សកស, រោមភ្នែកសពីកំណើត
-
ផេង នាម
ឈ្មោះជញ្ជីងមួយប្រភេទសម្រាប់ជាងមាស
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។