វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ផ ពាក្យដែលផ្ដើមដោយ "ផ" មាន 533 ពាក្យ
ទំព័រ 18 / 18
-
ផ្អុកៗ គុណកិរិយា
ដែលញ័រប្រដេញរន្ថាន់ក្នុងពោះព្រោះភ័យខ្លាំង, ព្រោះថប់បារម្ភខ្លាំង
-
ផ្អុងៗ នាម
ឈ្មោះឈើមួយប្រភេទជាអសារព្រឹក្សសន្តានរលួសប៉ុន្តែមានសាច់សស្និទ្ធជាងរលួសបាយស្លឹកតូចៗដើមមានបន្លាហៅថារលួសផ្អុង។តាមសេចក្ដីតំណាលក្នុងគម្ពីរពុទ្ធសាសនាត្រង់រឿងមឃមាណពថាមឃមាណពបានដាំរលួសផ្អុងមួយដើមជិតសាលាសម្នាក់របស់គាត់ជាម្លប់ឱ្យគេជ្រក, ផលានិសង្សនេះបានកើតជាឈើទិព្វឈ្មោះបារិច្ឆត្តកព្រឹក្សនៅឋានត្រ័យត្រិង្សសម្រាប់ព្រះឥន្ទដែលជាកំណើតថ្មីនៃមឃមាណព។
-
ផ្អុចៗ គុណនាម
ដែលមានសម្បុរឬសណ្ឋានរទុះៗច្រើនកន្លែងដូចជាស្នាមអុចៗ
-
ផ្អូក កិរិយាសព្ទគុណនាម
ភ្នកដល់, ភ្នកគិតដល់, ភ្នកនឹក
-
ផ្អូកផ្អឹះ កិរិយាសព្ទ
ភ្នកនឹកដល់ក៏កើតមានសេចក្ដីតឹងចិត្តផ្អឹះៗ
-
ផ្អូកផ្អើះ កិរិយាសព្ទ
( ម . ព . ផ្អូកផ្អឹះ )។
-
ផ្អូចៗ គុណកិរិយា
ដែលរអូចៗ, ព្រួចៗក្នុងចិត្ត
-
ផ្អូម គុណនាម
ដែលមានក្លិនជូរក្ដឹះ
-
ផ្អួរ គុណនាម
ដែលខូចរសជាតិប្រក្រតីព្រោះអាប់អួរ, ព្រោះទុកយូរហួសកាលកំណត់
-
ផ្អួសៗ គុណកិរិយា
ដែលខំប្រឹងទាញ, ប្រឹងលេប, ប្រឹងហែលម្លឺតៗព្រោះតឹង, ខ្សោះ, ហត់
-
ផ្អើល កិរិយាសព្ទ
រអើល, ភ្ញាក់ពព្រើតពព្រាំង, រត់, ស្ទុះ, បោលដោយរអើល; ជ្រួលជ្រើម, ជ្រួលច្រាល់, ជ្រួលច្របល់
-
ផ្អើលភ្ញាក់ កិរិយាសព្ទ
( ម . ព . ភ្ញាក់ផ្អើលក្នុងភ្ញាក់១)។
-
ផ្អើលរំជួល កិរិយាសព្ទ
ផ្អើលជ្រួលខ្លាំង។
-
ផ្អើះ គុណកិរិយា
( ម . ព . ផ្អឹះ )។
-
ផ្អៀង កិរិយាសព្ទ
បន្ទាបម្ខាងឱ្យទាបល្អៀងជាងម្ខាង
-
ផ្អេះៗ គុណកិរិយា
ដែលតឹងឬណែនលំបាកដណ្ហើម
-
ផ្អែក កិរិយាសព្ទ
ទម្រេតខ្លួនលើបង្អែក, បញ្ឈរអ្វីៗឱ្យទ្រេតទៅលើបង្អែកឬទៅលើអ្វីមួយដែលទុកដូចជាបង្អែក
-
ផ្អែបៗ គុណកិរិយា
ព្រិចៗ, ច្បែបៗរង្វើលៗស្រាលៗ
-
ផ្អែម គុណនាម
ដែលមានរសស្ករ, មានឱជារសដូចស្ករឬដូចទឹកឃ្មុំដែលបរិសុទ្ធ។
-
ផ្អែមមាត់ គុណនាម
( ម . ព . ផ្អែម )។
-
ផ្អោង គុណកិរិយា
ដែលហុយទ្រលោមឬផុរខ្ជោលឡើង
-
ផ្អោប កិរិយាសព្ទ
ធ្វើឱ្យឱបជិតគ្នា, ផ្គុំអ្វីៗឱ្យឱបជាប់ជិតគ្នា។
-
ផ្អោះ គុណនាម
ដែលសោះ, សោះកក្រោះឥតរសជាតិ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។