វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ផ ពាក្យដែលផ្ដើមដោយ "ផ" មាន 533 ពាក្យ
ទំព័រ 16 / 18
-
ផ្លោង កិរិយាសព្ទ
( ម . ព . ប្លោង )។
-
ផ្លោត គុណកិរិយា
( ម . ព . ប្លោត )។
-
ផ្លោះ កិរិយាសព្ទ
លោតរំលង
-
ផ្សង កិរិយាសព្ទ
ធ្វើសត្យាធិស្ឋាន, សំបូងសង្រូងសុំឱ្យឃើញបុព្វនិមិត្តជាក់ស្ដែងឬសុំឱ្យបានសម្រេចដូចបំណង។
-
ផ្សងកុសល កិរិយាសព្ទ
ប្រតិស្ឋអធិស្ឋាននឹកដល់កុសលឬបុណ្យដែលខ្លួនបានធ្វើហើយឱ្យជួយទំនុកបម្រុង។
-
ផ្សងបុណ្យ កិរិយាសព្ទ
( ម . ព . ផ្សងកុសល )។
-
ផ្សងផ្សូរ កិរិយាសព្ទ
( ម . ព . ផ្សូរផ្សង )។
-
ផ្សងព្រេង កិរិយាសព្ទ
ផ្សងតាមព្រេងសំណាង។
-
ផ្សព្វ កិរិយាសព្ទនាម
ការប៉ះពាល់ត្រូវ។
-
ផ្សព្វផ្សាយ កិរិយាសព្ទ
ផ្សាយដោយការប៉ះពាល់ត្រូវ, ផ្សាយផ្សព្វ, ជ្រួតជ្រាបគ្រប់អន្លើ
-
ផ្សា កិរិយាសព្ទគុណនាមធ.
ឈឺចាប់ពើតរោលរាលឆៀបៗដោយមុខសស្ត្រា, របួស, ដាច់, រលាត់, ប៉ះពាល់ត្រូវ, ប្រទះនឹងជាតិជូរ, ប្រៃ, ហឹរ ...។
-
ផ្សាខ្លោច កិរិយាសព្ទ
កើតទុក្ខសង្រេងដោយសេចក្ដីស្ដាយស្រណោះឬដោយសេចក្ដីអាល័យហាក់ដូចជាឆេះខ្លោចឈឺផ្សាក្នុងចិត្ត។
-
ផ្សាយ កិរិយាសព្ទ
ធ្វើឱ្យសាយចេញទៅ, ចេញសាយទួទៅ
-
ផ្សារ កិរិយាសព្ទនាម
ទីប្រជុំលក់ទិញរបស់ផ្សេងៗគឺប្រជុំផ្ទះឬរានតូចធំដែលគេដាក់ទំនិញលក់ដូរ។បុរាណ្យប្រើពាក្យនេះថាអាប័ណ។
-
ផ្សារគោឃាតក៍
ផ្សារឬទីនៃគោឃាតក៍។
-
ផ្សារផ្សោ
ផ្សារស្តុកស្ដម្ភនិងផ្សាររាយរងនៅលាយចម្រុះគ្នា ( ព . សា .)។
-
ផ្សាររូបិយប័ណ្ណ
ផ្សារអន្តរជាតិសម្រាប់ដោះដូររូបិយបណ្ណផ្សេងៗនិងជួយកំណត់តម្លៃរបស់រូបិយវត្ថុមួយធៀបនឹងរូបិយវត្ថុមួយទៀត
-
ផ្សាំ កិរិយាសព្ទ
ដាំបណ្ដោះអាសន្នសិនឬដាំបណ្ដើរសិនគឺដាំមែកឈើដែលសាកដុះឫសហើយកាត់យកមកកប់ក្នុងដីសើមផ្សាំឱ្យចាប់ឫសស៊ប់ហើយបញ្ចេញត្រួយលាស់ស្លឹកស្រួលហើយទើបយកទៅដាំមែនទែនជាស្ថាពរតទៅ; ធ្វើបែបនេះហៅថាផ្សាំ
-
ផ្សាំង កិរិយាសព្ទ
ធ្វើឱ្យសាំងគឺឱ្យបាត់ផ្លាង, ឱ្យបាត់ពុតព្យស
-
ផ្សិង គុណនាម
( ម . ព . ផ្សេង )។
-
ផ្សិត នាម
ភូតគ្រាមពួកមួយដុះទុលចេញពីក្នុងដីសើមឬដុះពីក្នុងទីអាប់អួឬក៏ដុះនៅឈើពុកជាដើមមានរូបសណ្ឋានផ្សេងៗគ្នា, ខ្លះសម្រាប់បរិភោគបាន, ខ្លះសម្រាប់ប្រើធ្វើជាថ្នាំរម្ងាប់រោគ, ខ្លះពុល; ផ្សិតមានឈ្មោះយ៉ាងច្រើនណាស់
-
ផ្សឹក កិរិយាសព្ទ
បង្ខំឱ្យសឹកចេញចាកផ្នួស។
-
ផ្សូរផ្សង កិរិយាសព្ទគុណកិរិយា
រេរង់, បង្អែបង្អង់, រ៉ែរ៉
-
ផ្សើម កិរិយាសព្ទ
ធ្វើឱ្យសើម។
-
ផ្សេង គុណនាម
ទីទៃពីគ្នា, ដោយខ្លួនពីគ្នា, ប្លែកគ្នាដោយឡែក
-
ផ្សេសៗ គុណកិរិយា
ដែលដង្ហក់ខ្លាំង, ដែលចេញខ្យល់តិចទៅៗ។
-
ផ្សែ ប.
ពាក្យសម្រាប់និយាយរួមជាមួយនឹងពាក្យផ្សំថាផ្សែផ្សំគឺសន្សែសន្សំ, ផ្សំនេះខ្លះនោះខ្លះបន្តិចបន្តួច។
-
ផ្សែង នាម
ធម្មជាតិមួយប្រភេទដែលហុយចេញដោយអំណាចចំហាយ, ដោយអំណាចធាតុក្ដៅ
-
ផ្សែងណាស់ ឧទានសព្ទ
( ពាក្យត្អូញក្នុងវេលាដែលមានផ្សែងហុយខ្លាំងចូលភ្នែក ) ហុយផ្សែងខ្លាំងណាស់។
-
ផ្សែងភ្នែក នាម
ព្រឹលភ្នែកឃើញជាផ្សែងដាសមើលអ្វីមិនច្បាស់។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។