វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ផ ពាក្យដែលផ្ដើមដោយ "ផ" មាន 533 ពាក្យ
ទំព័រ 15 / 18
-
ផ្លូវបែក នាម
ផ្លូវដែលបែកចេញជាបីឬជាបួន។
-
ផ្លូវបំបែក នាម
( ម . ព . ផ្លូវបែក )។
-
ផ្លូវពេនព័ទ្ធ នាម
ផ្លូវដែលបត់ចុះបត់ឡើងវិលវង់។
-
ផ្លូវភេទ គុណនាម
ដែលទាក់ទងនឹងភេទ, ដែលទាក់ទងនឹងប្រដាប់ភេទឬការរួមភេទ
-
ផ្លូវយក្ស នាម
សំណុំថ្មធម្មជាតិរាងជាព្រីសស្មើជ្រុងសណ្ឋានដូចជាសសរឆកោណកើតឡើងដោយសំណល់លំហូរនៃកម្អែលភ្នំភ្លើងសម័យដើមដែលមានទម្រង់ជាផ្លូវ ( ផ្លូវយក្ស )។ទ្រង់ទ្រាយនេះកើតឡើងពីការចុះត្រជាក់នៃកម្អែលភ្នំភ្លើង
-
ផ្លូវរស់ នាម
ហេតុឬដំណើរដែលនាំឱ្យរស់។
-
ផ្លូវរុក្ខបាល នាម
ផ្លូវថ្នល់សម្រាប់ដឹកផលិតផលព្រៃឈើនិងថែទាំព្រៃឈើ។
-
ផ្លូវលំ នាម
ផ្លូវដែលតភ្ជាប់ពីផ្លូវជាតិឬផ្លូវខេត្តឆ្ពោះទៅភូមិឬឃុំនៅជនបទ។
-
ផ្លូវល្បឿនលឿន នាម
ផ្លូវថ្នល់សម្រាប់យានយន្តធ្វើចរាចរណ៍មានបែងចែកជាទ្រូងផ្លូវពីរចំណែកខុសទិសគ្នាគ្មានកន្លែងផ្លូវប្រសព្វលើផ្ទៃរាបមួយឬមានផ្លូវប្រសព្វតិចបំផុតអាចឱ្យយានយន្តបើកបរក្នុងល្បឿនលឿន។
-
ផ្លូវសាធារណៈ នាម
ផ្លូវសម្រាប់ប្រជាជនទួទៅ។
-
ផ្លូវសូត្រ នាម
បណ្ដាញផ្លូវពាណិជ្ជកម្មតភ្ជាប់រវាងទ្វីបអាស៊ីអឺរ៉ុបនិងអាហ្វ្រ ៊ិកដែលមានប្រវែង១០០០០គីឡូម៉ែត្រពីឆ្នាំ២០៦មុនគ្រិស្ដសករាជដល់ឆ្នាំ២២០នៃគ្រិស្ដសករាជតាមរយៈការធ្វើពាណិជ្ជកម្មសូត្រចិនយ៉ាងសន្ធឹកសន្ធាប់
-
ផ្លូវសួគ៌ នាម
កុសលដែលនាំសត្វឱ្យទៅកើតក្នុងឋានសួគ៌។
-
ផ្លូវសេចក្ដី នាម
ដំណើរសេចក្ដី។ល។
-
ផ្លូវស្ដាំ នាម
ផ្លូវខាងស្ដាំ។
-
ផ្លូវស្លាប់ នាម
ហេតុឬដំណើរដែលនាំឱ្យស្លាប់។
-
ផ្លូវហ្លួង នាម
ផ្លូវសម្រាប់ព្រះរាជាស្ដេចចេញចូលឬផ្លូវធំសម្រាប់ហ្លួងស្ដេចចេញពីក្នុងព្រះបរមរាជវាំងទៅកាន់ទីក្រៅក្រុង ( ច្រើនប្រើតែពីក្នុងបុរាណសម័យ )។ល។
-
ផ្លូវអាកាស នាម
ផ្លូវដែលកំណត់សម្រាប់យន្តហោះធ្វើដំណើរបង្ការការប៉ះទង្គិចគ្នា។
-
ផ្លួក ឧទានសព្ទ
( ម . ព . ប្លួក )។
-
ផ្លួត នាម
គុម្ពឬសំណុំ, កំភួន ( ប្រើចំពោះតែដៃនិងជើង )
-
ផ្លើស គុណកិរិយាគុណនាម
ដែលលើសហួស, ដែលច្រលើស
-
ផ្លៀក កិរិយាសព្ទ
ងើបហើបឡើងពីក្នុងទឹក ( និយាយចំពោះតែត្រី )
-
ផ្លេក គុណនាមនាម
ដែលថ្លាត្រចះ, ចាំងឆ្លុះស្រមោលបាន
-
ផ្លេកបន្ទោរ នាម
ពន្លឺផ្លេកដែលចេញជាខ្សែភ្លែតៗឬដាលច្រវាត់ឯអាកាស។
-
ផ្លេកផ្លោះ គុណកិរិយា
ដែលហោះដោយមានអាការលឿនភ្លែតភ្លឺផ្លេកផ្លោះរំលងឈើខ្ពស់និងភ្នំ
-
ផ្លែ កិរិយាសព្ទនាម
( នាមកិរិយា ) បង្កើតជាផ្លែ, មានផ្លែ
-
ផ្លែង កិរិយាសព្ទ
( រ . ស .) បាញ់
-
ផ្លែផ្កា កិរិយាសព្ទនាមគុណនាម
ផលប្រយោជន៍ដែលទទួលបានលទ្ធផលល្អ, ដែលផ្ដល់ឬទទួលបានលទ្ធផលល្អ
-
ផ្លែភ្លាំង នាម
ឈ្មោះអុតមួយប្រភេទឡើងដោរត្រឡុងៗស្រដៀងនឹងផ្លែភ្លាំងទុំ
-
ផ្លែមៗ គុណកិរិយា
( ម . ព . ភ្លែមៗ)។
-
ផ្លែអាយ នាម
នំបំពួនស្ករ។ចាស់ៗតំណាលប្រាប់ថាបានជានំបំពួនស្ករនេះមានឈ្មោះថានំផ្លែអាយផងដែរពីព្រោះកាលក្នុងរជ្ជកាលនៃព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតីគេច្រើនយកនំនេះទៅដាក់ភ្ជាប់លើមែកឈើឬមែកឫស្សីដែលគេកាត់យកមកដោតលើកំណាត់ដើមចេកគេភ្ជាប់នំនេះតម្រៀបគ្នាស្រដៀងនឹងឈើមានផ្លែ ... គេសន្មតឈ្មោះថានំផ្លែអាយគឺទុកដូចជាឈើផ្លែនៅអាយពុំមែនផ្លែដែលគេបេះយកមកពីដើមឈើឯនាយទេ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។