វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ផ ពាក្យដែលផ្ដើមដោយ "ផ" មាន 533 ពាក្យ
ទំព័រ 12 / 18
-
ផ្ទៀងផ្ទាត់ កិរិយាសព្ទ
( ម . ព . ផ្ទាត់ផ្ទៀង )។
-
ផ្ទេរ កិរិយាសព្ទ
ផ្លាស់ចំណុះ, ផ្លាស់បន្ទុកពីមួយដាក់ទៅលើមួយដើម្បីឱ្យមួយនៅទំនេរ
-
ផ្ទេរផ្ទុក កិរិយាសព្ទ
( ម . ព . ផ្ទុកផ្ទេរ )។
-
ផ្ទៃ នាម
ពោះ។
-
ផ្ទៃក្រឡា នាម
ទំហំផ្ទៃមួយដែលមានខ្នាតគិតជាការ៉េ។
-
ផ្ទៃក្រោម
( ព . បុ .) ផែនដី; មនុស្សលោក; ស្ដេចផែនដី ( ក្សត្រិយ៍ទ្រង់រាជ្យ )។
-
ផ្ទៃមេឃ
ផ្ទាំងមេឃ, មេឃទាំងមូល។
-
ផ្ទោង គុណនាមនាម
ឈ្មោះគ្រឿងគ្រឹហាមួយមុខសម្រាប់ទ្រផ្លាន។
-
ផ្ទោល នាម
ឈ្មោះឈើរនាមមួយប្រភេទច្រើនប្រើធ្វើជាឧស
-
ផ្ទំ កិរិយាសព្ទ
( រ . ស .) ដេក
-
ផ្ទះ នាម
គ្រឹហា, លំនៅរបស់មនុស្សដែលសង់ដោយឈើ, ដោយឥដ្ឋជាដើម
-
ផ្ទះត្រចៀកកាំ នាម
ផ្ទះសង់ដើម្បីឱ្យត្រចៀកកាំមកធ្វើសំបុកដោយកម្អួតរបស់វាដើម្បីបេះយកទៅលក់។
-
ផ្ទះទឹក នាម
ផ្ទះបណ្ដែតទឹក, ផ្ទះដាក់បណ្ដែតលើក្បូនឫស្សីឬធុងសាំងដែលច្រើនតែធ្វើពីឈើឬលោហធាតុប្រក់ស័ង្កសី
-
ផ្ទះធំទ្រនំខ្ពស់
( ព . ប្រ .) ដែលគេមានផ្ទះធំទូលំទូលាយមានទ្រព្យសម្រាប់ចាយវាយគ្រប់គ្រាន់។
-
ផ្ទះបាយ នាម
ផ្នែកនៃគេហដ្ឋានជាកន្លែងសម្រាប់ចម្អិនអាហារនិងបរិភោគអាហារ។
-
ផ្ទះផែ នាម
ផ្ទះអណ្ដែតទឹក។
-
ផ្ទះសំណាក់ នាម
ផ្ទះឬអគារសម្រាប់អតិថិជនជួលស្នាក់នៅរយៈពេលខ្លីមានតម្លៃទាបជាងសណ្ឋាគារ
-
ផ្ទះស្នាក់ នាម
ផ្ទះដែលម្ចាស់ផ្ទះជួលឱ្យភ្ញៀវស្នាក់នៅនិងបរិភោគអាហារ
-
ផ្ទះឧបទ្រព នាម
ផ្ទះឬទីដែលមានចង្រៃ។
-
ផ្នក់ទឹក នាម
ឈ្មោះស្មៅទឹកមួយប្រភេទដើមស្រួយផ្កាមូលវេលារីកចេញព័ណ៌លឿង ( អ្នកស្រុកខ្លះហៅស្មៅប្រាសាទឬដើមប្រាសាទ )។
-
ផ្នង់ នាម
សាច់ក្រាស់នៅត្រង់ប្រជុំស្មាជ្រូកឬសាច់ដែលគេហាន់ឱ្យជាប់ដោយទាំងស្បែកផងជាកង់
-
ផ្នង់ទឹក នាម
ការបង់ទឹកគឺអំពើដែលគេសូត្រសែកមន្តអាគមកូរឬផ្លុំទឹកហើយបាច, ស្រោច, ប្រោះលើកកម្លាំងឱ្យសត្វប្រណាំង, សត្វបញ្ជល់ឬឱ្យមនុស្សអ្នកចំបាប់, អ្នកប្រដាល់ ( ប្រើតាមទម្លាប់អ្នកដែលជឿមន្តអាគម )
-
ផ្នត់ នាម
ស្នាមដែលបត់, សំណុំឬដុំអ្វីៗដែលបត់
-
ផ្នត់គំនិត នាម
លក្ខណៈឬគោលជំហរនៃគំនិតដែលបុគ្គលម្នាក់ៗប្រកាន់យក
-
ផ្នត់ចុង នាម
( ម . ព . បច្ឆិមបទ )។
-
ផ្នត់ជែក នាម
( ម . ព . អន្តេបទ )។
-
ផ្នត់ដើម នាម
( ម . ព . បុព្វបទ )។
-
ផ្នាលៗ គុណកិរិយា
អំពីដំណើរបោលឬលោតបោះជើងរង្វើលៗ
-
ផ្នូកខ្សាច់ នាម
( ម . ព . ផ្នូរខ្សាច់ )។
-
ផ្នូត នាម
ស្លាកស្នាមដែលមានមកពីកំណើតនៅស្បែកមនុស្សសម្បុរខ្មៅក៏មានក្រហមជាំក៏មានខុសពីសម្បុរប្រក្រតីរបស់ខ្លួនជាដរាប។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។