វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 96 / 109
-
ប្រសាទកុប្បនា នាម
ការព្រួយបារម្ភ, កំហឹង។
-
ប្រសាទពិការ នាម
ជំងឺផ្លូវចិត្តមួយប្រភេទដែលធ្វើឱ្យអ្នកគិតថាខ្លួនឯងមានជំងឺតែតាមការពិតអ្នកគ្មានជំងឺអ្វីឡើយ។
-
ប្រសាទរូប នាម
រូបដែលទទួលសម្ផស្សដឹងអារម្មណ៍ ( មានកែវភ្នែកមើលឃើញរូបជាដើម )។ប្រសាទរូបមាន៥គឺចក្ខុប្រសាទ, សោតប្រសាទ, ឃានប្រសាទ, ជិវ្ហាប្រសាទ, កាយប្រសាទ ( មានសណ្ឋានទីទៃពីគ្នា )។
-
ប្រសាធន នាម
អលង្ការ ( គ្រឿងប្រដាប់កាយ )
-
ប្រសាធនៈ នាម
( ម . ព . ប្រសាធន )។
-
ប្រសាសន៍ នាម
ពាក្យបង្គាប់, ពាក្យផ្ដាំផ្ញើ, បណ្ដាំ។ខ្មែរយើងប្រើចំពោះតែពាក្យ, សម្ដីរបស់ឥស្សរជនក្រៅពីក្សត្រិយ៍
-
ប្រសិទ្ធ កិរិយាសព្ទ
ធ្វើឱ្យសម្រេច, ធ្វើឱ្យពូកែ; ធ្វើឱ្យមានស្រីសួស្ដីជោគជ័យ
-
ប្រសិទ្ធផល នាម
លទ្ធផលចុងក្រោយឬគុណភាពនៃលទ្ធផលឬផលជះរយៈពេលវែង
-
ប្រសិទ្ធភាព នាម
កម្រិតឬសមត្ថភាពដែលសម្រេចបានជាលទ្ធផលតាមការគ្រោងទុកឬតាមគោលបំណង
-
ប្រសិទ្ធិ នាម
ឈ្មោះភ្នំមួយក្នុងខែត្រកណ្ដាលនៅខាងទិសពាយ័ព្យក្រុងភ្នំពេញ
-
ប្រសិទ្ធី នាម
ការតាក់តែង, ការប្រដាច់, ដំណើរធ្វើឱ្យសម្រេច
-
ប្រសិនជា ឈ.
ពាក្យប្រាប់សេចក្ដីស្មានសម្រាប់ប្រើក្នុងប្រយោគវិកតិកត្តា
-
ប្រសិនណាបើ ឈ.
ដូចគ្នានឹងប្រសិនបើ។
-
ប្រសិនបើ ឈ.
ពាក្យប្រាប់សេចក្ដីស្មានមានសេចក្ដីថាបើ, កាលបើ
-
ប្រសិបប្រសុប កិរិយាសព្ទ
រួមគំនិត, ព្រួតដៃគ្នា, សហការជាមួយគ្នាប្រព្រឹត្តអំពើអាក្រក់អ្វីមួយដូចជាលបលាក់រួមរ័កស្នេហាគ្នា
-
ប្រសូត កិរិយាសព្ទ
សម្រាលកូន ( ខ្មែរយើងប្រើជា ( រ . ស .) សម្រាប់ហៅស្ត្រីជាតិក្សត្រិយ៍សម្រាលកូន )។
-
ប្រសូតិ នាម
ដំណើរឬការសម្រាលកូន ( រ . ស .) សម្រាប់ស្ត្រីជាតិក្សត្រិយ៍ )។
-
ប្រសូតិកម្ម នាម
ការសម្រាលកូន។
-
ប្រសូតិកា នាម
ស្ត្រីដែលទើបនឹងសម្រាលកូនរួចថ្មីៗឬស្ត្រីដែលមានកូនខ្ចី។
-
ប្រសូតិគ្រឹះ នាម
ផ្ទះសម្រាប់សម្រាលកូន។
-
ប្រសូតិវិទ្យា នាម
វិទ្យាសាស្ត្រសិក្សាអំពីគភ៌និងការបង្កើតទារក; សម្ភពវិទ្យា
-
ប្រសើរ គុណនាម
ល្អកន្លង, ប្រពៃពេក, ត្រកាល, ថ្លៃថ្លា, ដែលគួរសរសើរ, គួរស្ងើច
-
ប្រសើរសល់ស្រី គុណនាម
ប្រសើរលើសឬជាងស្រីទាំងពួង
-
ប្រសើរសោភ័ន គុណនាម
ប្រសើរក្រៃលែង។
-
ប្រសើរឧត្តម
ប្រសើរកន្លង។
-
ប្រសើរឯក
ប្រសើរបំផុត។
-
ប្រសេច ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យប្រសាចថាប្រសេចប្រសាចគឺប្រសាចច្របូកច្របល់គ្នា; និយាយថា
-
ប្រស់ កិរិយាសព្ទ
បង្ខាំងរក្សាទុកឱ្យរស់នៅបានយូរដើម្បីនឹងពិឃាតក្នុងថ្ងៃខាងមុខ
-
ប្រស្ដែង នាម
( ម . ព . ព្រះស្ដែង )។
-
ប្រស្នា នាម
( ម . ព . បញ្ហា )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។