វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 86 / 109
-
ប្រតិក្រិយា នាម
ដូចប្រតិកម្មដែរ, ប៉ុន្ដែពាក្យនេះសព្វថ្ងៃប្រើសំដៅយកជនដែលកាន់ជើងជួយជ្រោមជ្រែងដល់ប្រតិកម្មនយោបាយឬដល់បក្ខពួកដែលប្រឆាំងចំពោះសេចក្ដីចម្រើនឬក៏ចំពោះគោលបំណងរបស់ខ្លួន
-
ប្រតិចារឹកអក្សរ នាម
ការកត់ត្រាអក្សរមួយនៃប្រព័ន្ធអក្ខរក្រមនៃភាសាណាមួយឱ្យទៅជាអក្សរមួយទៀតនៃប្រព័ន្ធអក្ខរក្រមនៃភាសាណាមួយផ្សេងទៀត។
-
ប្រតិដ្ឋ កិរិយាសព្ទ
ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីថាបង្កើតឱ្យមានឡើងតាមយោបល់របស់ខ្លួនដោយប្រដូចទៅនឹងនេះនឹងនោះខុសសោះក៏មានត្រូវដែរក៏មាន
-
ប្រតិដ្ឋាន នាម
កន្លែងតាំងជាប់លាប់, កន្លែងតាំងស៊ប់
-
ប្រតិទស្សន៍ នាម
ទស្សនៈឬគំនិតយោបល់ផ្ទុយឬប្រឈម។
-
ប្រតិទិន នាម
( ម . ព . បដិទិន )។
-
ប្រតិនិក្ខេបបទ នាម
និក្ខេបបទផ្ទុយឬប្រឈមគ្នា។
-
ប្រតិនិន្នាទ នាម
សូរខ្ទ័រខ្ទារ។
-
ប្រតិបក្ខប្រាណ នាម
( ម . ព . ប្រតិបក្សប្រាណ )។
-
ប្រតិបក្ស នាម
( ម . ព . បដិបក្ខ )។
-
ប្រតិបក្សប្រាណ នាម
ថ្នាំដែលអាចបំផ្លាញឬការពារការលូតលាស់នៃពពួកបាក់តេរីដែលបង្កឱ្យរលាកឬដំបៅក្នុងរាងកាយ, ថ្នាំផ្សះ; អង់ទីប៊ីយោទិក។
-
ប្រតិបដិវត្តន៍ នាម
សកម្មភាពនយោបាយប្រឆាំងទៅនឹងរដ្ឋាភិបាលដើម្បីផ្លាស់ប្ដូរឬជំនួសដោយរបបគ្រប់គ្រងថ្មី។
-
ប្រតិបត្តករ នាម
បុគ្គលដែលទទួលបានការអនុញ្ញាតឱ្យធ្វើប្រតិបត្តិការអ្វីមួយ។
-
ប្រតិបត្តិ កិរិយាសព្ទ
( ម . ព . បដិបត្តិ )។
-
ប្រតិបត្តិករ នាម
បុគ្គលដែលទទួលបានការអនុញ្ញាតឱ្យធ្វើកិច្ចការអ្វីមួយ។
-
ប្រតិបត្តិករផ្នែកលក់ នាម
បុគ្គលិកសំខាន់ដែលធ្វើការងារទាក់ទងរវាងអង្គភាពអាជីវកម្មនិងអតិថិជនដើម្បីឆ្លើយតបសំណួរសំណូមពរបង្ហាញផលិតផលថ្មីៗតាំងពិព័រណ៍និងផ្តួចផ្តើមគំនិតថ្មីក្នុងការលក់ផលិតផល។
-
ប្រតិបត្តិនិយម នាម
ទស្សនវិជ្ជាមួយដែលយល់ថាអត្ថន័យតម្លៃនិងសច្ចភាពនៃគំនិតទ្រឹស្ដីឬជំនឿមួយកំណត់ដោយលទ្ធផលនៃការប្រតិបត្តិជាក់ស្ដែងរបស់វានិងអះអាងថាមុខងាររបស់គំនិតគឺបង្កើតឬដឹកនាំសកម្មភាព។
-
ប្រតិបទា នាម
( ម . ព . បដិបទា )។
-
ប្រតិបាទន៍ នាម
ការដាក់សំណើឬឯកសារជូនទៅ, ការទទួលយក។
-
ប្រតិបាទី នាម
ភាគីដែលដេញថ្លៃឬព្រមព្រៀងលើការងារឬគម្រោងជាផ្លូវការក្នុងកិច្ចសន្យាធ្វើអ្វីមួយ។
-
ប្រតិប័ទ នាម
( ម . ព . បដិបទា )។
-
ប្រតិពន្ធ នាម
ដំណើរជាប់, ជំពាក់; សេចក្ដីស្រឡាញ់ជាប់ចិត្ត
-
ប្រតិពល គុណនាម
ដែលអង់អាច, វាងវៃ, ស្ទាត់, ជំនាញ
-
ប្រតិព័ទ្ធ កិរិយាសព្ទ
ជាប់, ជាប់ស្អិត, ជំពាក់; ស្រឡាញ់ជាប់ចិត្ត
-
ប្រតិភាគ នាម
( ម . ព . បដិភាគ )។
-
ប្រតិភាណ នាម
ប្រាជ្ញា, ការឈ្លាសវៃ, ការដឹងទាន់ភ្លាមៗ, ការមិនវង្វេងវង្វាន់ភ័ន្តច្រឡំ; ដំណើរក្លៀវក្លា, អង់អាចដោយការដឹង
-
ប្រតិភាន នាម
( ម . ព . ប្រតិភាណ )។
-
ប្រតិភូ នាម
អ្នកធានា; អ្នកជាជំនួស, អ្នកថៈណាយ, អ្នកទទួលអំណាចធ្វើការជាជំនួស
-
ប្រតិភូកម្ម នាម
ការផ្ទេរមុខងារទំនួលខុសត្រូវអំណាចនិងឆន្ទានុសិទ្ធិទៅឱ្យអាជ្ញាធរថ្នាក់ក្រោមឬអ្នកផ្សេងទៀតដើម្បីគ្រប់គ្រងនិងអនុវត្តមុខងារក្នុងនាមអាជ្ញាធរដែលជាអ្នកផ្ទេរដោយផ្អែកទៅតាមតម្រូវការប៉ុន្តែអ្នកផ្ទេរនៅតែរក្សាភាពជាម្ចាស់លើកិច្ចការដែលប្រគល់ជូននោះដដែល
-
ប្រតិមា នាម
( ម . ព . បដិមា )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។