វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 84 / 109
-
ប្រដឹស នាម
រនាបដែលត្បាញខ្ទាស់នឹងចម្រឹងញឹក
-
ប្រដឺត គុណនាម
ដែលស្គមតឺតរខឺត
-
ប្រដឺតប្រដក់ គុណនាម
ដែលស្គមតឺតរខឺតធំតែពោះ។
-
ប្រដុងប្រជា កិរិយាសព្ទ
ជួយទំនុកបម្រុង, ជួយផ្ចុងផ្ដើម
-
ប្រដូច កិរិយាសព្ទ
ប្រៀបឱ្យដូច
-
ប្រដើស នាម
( ម . ព . ប្រដឹស )។
-
ប្រដេញ កិរិយាសព្ទ
ដេញបន្តគ្នា។
-
ប្រដេញជើង កិរិយាសព្ទ
ដេញជើងមិនលែង។
-
ប្រដេញថ្លៃ កិរិយាសព្ទ
ដេញដំឡើងថ្លៃដណ្ដើមយកឱ្យបានរាល់ខ្លួន។
-
ប្រដេញប្រដោល កិរិយាសព្ទ
ដេញដោលគ្នាទៅវិញទៅមក, ដេញដោលជជីក, ដេញដោលគ្នារឿយៗ។
-
ប្រដែ ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យប្រដៅថា។
-
ប្រដែប្រដៅ កិរិយាសព្ទ
ស្ដីប្រដៅឱ្យដឹងខុសត្រូវក្នុងវេលាដែលបុគ្គលបានប្រព្រឹត្តខុសរួចហើយ
-
ប្រដោត កិរិយាសព្ទ
តយុទ្ធគ្នាដោយខ្មាំងមិលហាក់ដូចជាមានបំណងនឹងចាប់គ្នាដោត។
-
ប្រដោល កិរិយាសព្ទ
ដោលគ្នាទៅវិញទៅមកដោយសម្ដីឬដោយអ្វីមួយ។
-
ប្រដៅ កិរិយាសព្ទ
ទូន្មាន, ឱ្យឱវាទ, ស្ដីថា, ក្រើនរំលឹក, បង្វឹក
-
ប្រដំ កិរិយាសព្ទ
ដំគ្នាទៅវិញទៅមក; វាយដំគ្នាទៅវិញទៅមក។
-
ប្រដំប្រធាក់ កិរិយាសព្ទ
ធាក់ច្រំតប់ទះវាយដំគ្នាទៅវិញទៅមក។
-
ប្រដំប្រសង គុណកិរិយាគុណនាម
ស្របាលគ្នា, អាយុស្រករគ្នា, មុនក្រោយគ្នាបន្តិចបន្តួច, ដែលប្រហាក់ប្រហែលគ្នាស្រដៀងគ្នា, ជិតស្មើគ្នា, ដែលលូតលាស់ឬមានសម្ទុះល្បឿនស្ទើរស្មើគ្នា
-
ប្រឋមក្សត្រិយ៍ នាម
ក្សត្រដំបូង, ស្ដេចមុនគេ។
-
ប្រឋមសម្ពោធិកថា នាម
កថាដែលរៀបរាប់អំពីការត្រាស់ដឹងធម៌ជាដំបូងរបស់ព្រះពុទ្ធគោតមបរមគ្រូនៃយើង។
-
ប្រឌិដ្ឋ កិរិយាសព្ទ
ពាក្យប្រើក្លាយមកពីប្រតិដ្ឋអានតាមទម្លាប់ថាប្រឌិត។
-
ប្រឌិត កិរិយាសព្ទ
( ម . ព . ប្រតិដ្ឋ )។
-
ប្រឌិតកថា នាម
( ម . ព . និទានកថា២)។
-
ប្រណម នាមកិរិយាសព្ទ
ការលើកកម្បង់អញ្ជលីសំពះ, ការលើកម្រាមដៃទាំង១០ធ្វើឱ្យជាក្រពុំ។ប្រើជាកិ . ក៏បាន។
-
ប្រណម្យ កិរិយាសព្ទ
លើកកម្បង់អញ្ជលីសំពះ។
-
ប្រណាក នាម
ប្រដាប់ធ្វើដោយដែកសម្រាប់ឆាកស្លាជាដើម។
-
ប្រណាប់ប្រធាន នាម
មុខងារនៃពាក្យក្នុងល្បះឬប្រយោគដែលតាមធម្មតាជាមុខងាររបស់កិរិយាសព្ទ
-
ប្រណាម នាម
ការបង្អោនកាយឬបង្អោនកាយវាចាចិត្តគោរព; ការបណ្ដេញ, ការច្រានចេញ។
-
ប្រណាលី នាម
បំពង់, លូ, ប្រឡាយឬចង្អូរសម្រាប់បង្ហូរទឹក
-
ប្រណាំង កិរិយាសព្ទ
ប្រឹងដណ្ដើមយកឈ្នះគ្នាដោយល្បឿន, ដោយកម្លាំង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។