វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 82 / 109
-
ប្រជានិយម នាម
គំនិតឬសកម្មភាពនយោបាយរបស់ក្រុមមនុស្សដែលចាត់ទុកថាមតិយោបល់របស់ខ្លួនជាមតិយោបល់របស់ប្រជាជនសាមញ្ញ
-
ប្រជានុរាស្ត្រ នាម
ពពួកជនធំតូចគ្រប់វណ្ណៈគ្រប់ឋានៈក្នុងប្រទេស។
-
ប្រជានុវឌ្ឍន៍ នាម
ការធ្វើឱ្យប្រទេសឬស្ថាប័នណាមួយមានលក្ខណៈប្រជាធិបតេយ្យ។
-
ប្រជាន់ គុណកិរិយា
ដែលប្រផុតនឹងជាន់, ស្ទើរតែនឹងជាន់។
-
ប្រជាប់ កិរិយាសព្ទគុណកិរិយា
ជាប់មិនឃ្លាតពីគ្នាគឺទៅណាទៅជាមួយគ្នាមិនឱ្យឃ្លាត។
-
ប្រជាប្រិយ គុណនាម
ដែលជាទីស្រឡាញ់របស់ប្រជា, ដែលគួរឱ្យប្រជារាស្ត្រស្រឡាញ់ពេញចិត្ត, ដែលសម្រាប់ប្រជាពលរដ្ឋទូទៅ
-
ប្រជាប្រិយភាព នាម
ភាពដែលជាទីពេញនិយមរបស់មហាជន។
-
ប្រជាពលរដ្ឋ នាម
ពលរដ្ឋគឺប្រជាជនឬប្រជាជនដែលជាពលរដ្ឋ។
-
ប្រជាភិថុតិ នាម
ការបញ្ជោរឬការបញ្ចើចលើកជើងប្រជារាស្ត្រ។
-
ប្រជាភិបាល នាម
អ្នកគ្រប់គ្រងរក្សាប្រជាជន ( ព្រះរាជា )។
-
ប្រជាភិវឌ្ឍន៍ នាម
ការលូតលាស់ដុះដាលរបស់ប្រជារាស្ត្រ; ការបណ្ដុះបណ្ដាលមនុស្ស, សត្វត្រង់តំបន់ដែលមិនធ្លាប់មានក្នុងកាលមុនឱ្យកើតមានឡើង, ឱ្យបានរីកចម្រើនឡើងជាលំដាប់។
-
ប្រជាមតិ នាម
មតិឬយោបល់ប្រជារាស្ត្រ។
-
ប្រជាមានិត គុណនាម
ដែលប្រជាជនចូលចិត្តស្រឡាញ់រាប់អាន; ដែលទាក់ទងដល់ប្រជារាស្ត្រ, ដែលមានផលប្រយោជន៍ដល់បណ្ដាជនទួទៅ
-
ប្រជារាស្ត្រ នាម
ពួកជនចំណុះដែន។
-
ប្រជាសវនាការ នាម
ការដែលប្រជារាស្ត្រចូលចួបឥស្សរជនដើម្បីសន្ទនាប្រស្រ័យការណ៍ផ្សេងៗ; ការជំនុំជម្រះកាត់សេចក្ដីឱ្យប្រជារាស្ត្រ; វេលាជំនុំជម្រះរឿងរ៉ាវនៃប្រជារាស្ត្រ
-
ប្រជាសាស្ត្រ នាម
( ស្ថិតិ .) ការសិក្សាអំពីបម្រែបម្រួលចំនួនកើតស្លាប់អាយុអាពាហ៍ពិពាហ៍ចំណូលនិងចំណាកស្រុករបស់មនុស្សនៅក្នុងតំបន់និងរយៈពេលជាក់លាក់ណាមួយ
-
ប្រជាសាស្ត្រគ្រួសារ នាម
( ស្ថិតិ .) ការសិក្សានិងការវិភាគលើគេហព័ន្ធគ្រួសារដូចជាកំណើតគ្រួសារការផ្លាស់ប្ដូរស្ថានភាពគ្រួសារមានការកើនចំនួនឬការបាត់បង់សមាជិកជាដើម។
-
ប្រជាហិង្សក៍ នាម
ជនផ្តាច់ការអ្នកប្រើអំណាចផ្ដាច់ការអ្នករំលោភដោយអំណាចលើប្រជាជន។
-
ប្រជាហិង្សា នាម
ការគ្រប់គ្រងដោយប្រើអំពើឃោរឃៅឬការសង្កត់សង្កិនលើប្រជាជន។
-
ប្រជុំ កិរិយាសព្ទ
ធ្វើឱ្យជុំគ្នា, ប្រមូលឱ្យចួបជុំគ្នា, មកចួបជុំគ្នា
-
ប្រជុំកោះ នាម
បណ្ដុំកោះតូចធំទាំងឡាយដែលស្ថិតនៅរាយប៉ាយក្បែរៗគ្នា
-
ប្រជុំជន នាម
ពួកជនដែលកំពុងប្រជុំគ្នា។
-
ប្រជុំជាតក នាម
ប្រជុំរឿងក្នុងអតីតជាតិ។
-
ប្រជួន កិរិយាសព្ទ
( ម . ព . ប្រចួន )។
-
ប្រជួប កិរិយាសព្ទ
( ម . ព . ប្រចួប )។
-
ប្រជួស គុណនាម
ដែលជួសត្រួតលើគ្នា, ដែលស្ទួនលើគ្នា។
-
ប្រជៀច នាម
( ម . ព . ប្រចៀច )។
-
ប្រជៀវ នាម
( ម . ព . ប្រចៀវ )។
-
ប្រជែង កិរិយាសព្ទ
ដណ្ដើមជែងកាត់មុខគ្នា, ដណ្ដើមយកឈ្នះ
-
ប្រជ្រុយ នាម
សាច់ដែលដុះជាពកតូចខ្ពស់ជាងសាច់ប្រក្រតីមានសម្បុរខ្មៅឬក្រហមក្រមៅ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។