វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 8 / 109
-
បង្អស់ កិរិយាសព្ទ
ធ្វើឱ្យអស់; ថែមសម្លបង្អស់បាយ; បង្អស់ទ្រព្យ។
-
បង្អាក់ កិរិយាសព្ទ
ធ្វើឱ្យអាក់, បង្អាក់ដំណើរ។
-
បង្អាក់បង្អួល
ធ្វើឱ្យរអាក់រអួល។
-
បង្អាច នាម
ការញ៉ាំងចិត្តឱ្យអាច, សភាពអាច
-
បង្អាប់ កិរិយាសព្ទ
ធ្វើឱ្យអាប់
-
បង្អុរ កិរិយាសព្ទ
ធ្លាក់ភ្លៀង, និយាយក្លាយជាបង្អោរក៏មាន, កុំសរសេរតាមពីព្រោះពាក្យបង្អោរនេះដូចជាឆ្នាំកុរ, កណ្ដុរ, ខ្នុរ, សម្បុរនិយាយថាឆ្នាំកោរ, កណ្ដោរ, ខ្នោរ, សម្បោរដូច្នោះដែរ, បើគ្រាន់តែនិយាយជាពាក្យសាមញ្ញក៏មិនជាអ្វីឡើយ, កុំសរសេរតាមហ្នឹង។
-
បង្អូន កិរិយាសព្ទ
ធ្វើឱ្យអូន ( ម . ប្រ ., ច្រើនប្រើថាបង្អាប់បង្អូនឬបង្អាប់បង្អោនគឺធ្វើឱ្យអាប់អូនឬធ្វើឱ្យអាប់ឱន )។
-
បង្អូស កិរិយាសព្ទ
ធ្វើឱ្យអូស, ដាក់ឱ្យអូស
-
បង្អួច នាម
រង្វះជញ្ជាំងគេហដ្ឋានធ្វើសម្រាប់ឱ្យខ្យល់និងពន្លឺចេញចូលបាន។
-
បង្អួត កិរិយាសព្ទ
សម្ដែងឱ្យគេដឹងឱ្យគេស្គាល់អ្វីៗជារបស់ខ្លួនដោយដំណើរអួតដើម្បីនឹងឱ្យគេស្ងើចឱ្យគេសរសើរ។
-
បង្អួតបង្អរ
( ម . ព . បង្អរ )។
-
បង្អួល កិរិយាសព្ទ
ធ្វើឱ្យអួល។
-
បង្អើត កិរិយាសព្ទ
ធ្វើឱ្យអើត ( ម . ប្រ .)។
-
បង្អើល កិរិយាសព្ទ
ធ្វើឱ្យផ្អើល
-
បង្អៀង នាម
អំពើដែលផ្អៀង, លំនាំផ្អៀង
-
បង្អៀន កិរិយាសព្ទ
ធ្វើឱ្យអៀន
-
បង្អៀវ កិរិយាសព្ទ
បញ្ឈប់សេះដោយប្រើពាក្យថាអៀវ! ប្រែថាឈប់ឬថាឯងចូរឈប់!។
-
បង្អែ ប.
ពាក្យបរិវាររបស់ពាក្យបង្អង់
-
បង្អែក គុណនាមនាម
ប្រដាប់សម្រាប់ផ្អែក; អំពើដែលផ្អែក; ពំនឹង, ទីពឹងផ្អែក។
-
បង្អែន កិរិយាសព្ទ
ធ្វើឱ្យអែន, ឱ្យជច់។
-
បង្អែប កិរិយាសព្ទ
ធ្វើឱ្យអែប, ឱ្យជិតគ្នា។
-
បង្អែម នាម
ចំណីផ្អែម។
-
បង្អោង នាម
ឈើឬឫស្សីមានកាំសម្រាប់ឡើងឈើខ្ពស់
-
បង្អោត កិរិយាសព្ទ
ធ្វើឱ្យអោតគឺធ្វើសំឡេងឱ្យអោតខ្ពស់ឡើង
-
បង្អោន កិរិយាសព្ទ
ធ្វើឱ្យឱន, ឱ្យទន់ចុះ
-
បង្អោរ កិរិយាសព្ទ
ពាក្យក្លាយឃ្លាតពីបង្អុរ។
-
បង្អៅ កិរិយាសព្ទ
ពន្យុះ, ញុះដោយប្រើពាក្យថាអៅ! ឬថាអៅៗ!។បុរាណសរសេរឪ! ឬឪៗ! ( ស . អៅ " យក ")។
-
បច្ចន្តគ្រាម នាម
ស្រុកនៅចុងដែន, ស្រុកនៅជិតព្រំប្រទល់ដែន ( ចុងស្រុក; ( ព . សា .) ស្រុកចុងកាត់មាត់ញក )។
-
បច្ចន្តជនបទ នាម
ជនបទនៅចុងដែន។
-
បច្ចន្តប្រទេស នាម
ប្រទេសជាចុងនៃប្រទេសធំៗ។ក្នុងគម្ពីរវិន័យខាងព្រះពុទ្ធសាសនាមានសេចក្ដីចង្អុលប្រាប់បញ្ជាក់ដោយដាច់ខាតថាប្រទេសទាំងប៉ុន្មានក្រៅអំពីមធ្យមប្រទេសគឺប្រទេសឥណ្ឌាភាគកណ្ដាលចេញហៅថាបច្ចន្តប្រទេសទាំងអស់; ឯមធ្យមប្រទេសនោះហៅថាជម្ពូទ្វីបវិញក៏បាន។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។