វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 79 / 109
-
ប្រកាសិកា នាម
( ម . ព . ប្រកាសកៈ )។
-
ប្រកាសិត គុណនាមនាម
ដែលបានប្រកាសហើយ; សេចក្ដីដែលបានប្រកាសហើយ ( ព . កា .)។
-
ប្រកាំ នាម
ព្រ័ត្រវែងវេញបញ្ចូលធ្លុងគ្នា ( ច្រើនវេញជា៣ធ្លុង ) សម្រាប់ទាក់ដំរីព្រៃ
-
ប្រកាំង នាម
ឈ្មោះរោគបណ្ដាលឱ្យឈឺក្បាលចាប់ពើតខ្ទោកៗ; មាន២យ៉ាងគឺប្រកាំងបាយកកឬប្រកាំងតូច១, ប្រកាំងដំរីឬប្រកាំងធំ១។
-
ប្រកិត គុណនាម
ដែលជិតស្ទើរនឹងដល់គ្នា
-
ប្រកឹង កិរិយាសព្ទគុណកិរិយា
តឿនយ៉ាងតឹងរ៉ឹង
-
ប្រកុន កិរិយាសព្ទ
ធ្វើឱ្យកុនការ, កុនដំណើរ; មកប្រចួនការឬប្រចួនដំណើរគ្នា។
-
ប្រកុំ ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យរុំថា
-
ប្រកួត កិរិយាសព្ទ
ប្រឡងគ្នាដោយគំនុំ, ដោយកំហឹងឬដោយចង់បានជម្នះ
-
ប្រកួតប្រកាន់ កិរិយាសព្ទ
ប្រកាន់គ្នាដោយជម្លោះទាស់ទែង។
-
ប្រកួតប្រជែង កិរិយាសព្ទ
ប្រឡងសមត្ថភាពឬស្នាដៃដើម្បីយកឈ្នះ
-
ប្រកួតប្រណាំង កិរិយាសព្ទ
ប្រណាំងប្រជែងគ្នាដោយគំនុំ, ដោយកំហឹង។
-
ប្រកើយ កិរិយាសព្ទ
កើយលើគ្នា, ធ្វើឱ្យកើយលើគ្នា ( ដោយសេចក្ដីស្នេហា )។
-
ប្រកៀក កិរិយាសព្ទគុណកិរិយា
កៀកជិតគ្នាមិនឱ្យឃ្លាត, ធ្វើឱ្យកៀកគ្នា។
-
ប្រកៀកប្រកាន់ កិរិយាសព្ទ
ប្រកាន់គ្នាមិនលែងដោយជម្លោះទាស់ទែង។
-
ប្រកៀកប្រកើយ កិរិយាសព្ទ
កៀកកើយគ្នាមិនឱ្យឃ្លាត, ធ្វើឱ្យកៀកកើយគ្នា ( ដោយសេចក្ដីស្នេហា )។
-
ប្រកៀកប្រឱប កិរិយាសព្ទ
( ម . ព . ប្រឱបប្រកៀក )។
-
ប្រកៀកស្មា គុណកិរិយា
( សំនួន .) ដោយមានសាមគ្គីដោយរួបរួមកម្លាំងគ្នាដោយសហការគ្នាយ៉ាងស្វិតស្វាញ
-
ប្រកៀង កិរិយាសព្ទ
កៀងកិតៗគ្នា, កៀងក្រវែលមិនឱ្យឃ្លាត។
-
ប្រកែ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យប្រកាន់ថាប្រកែប្រកាន់គឺចាប់ដំណើររឿង, ចាប់ហេតុចាប់ថ្នាក់ដើម្បីចោទប្រកាន់
-
ប្រកែក កិរិយាសព្ទ
ជជែកគ្នារកខុសរកត្រូវ, ឆ្លើយទទឹងទាស់, មិនព្រមតាម។
-
ប្រកែកប្រណាំង កិរិយាសព្ទ
ប្រកែកដោយប្រណាំងប្រជែងយកឈ្នះ។
-
ប្រកែកវែកដៃ កិរិយាសព្ទ
ប្រកែកដោយឆ្ការដៃឬវែកទាត់ដៃគេចេញ។
-
ប្រកៃ នាម
( ម . ព . ប៉ាកកៃ )។
-
ប្រកោះ កិរិយាសព្ទ
កោះតៗគ្នាពីម្នាក់ទៅម្នាក់; ជាប់តាមគ្នាប្រកិតមិនដាច់។
-
ប្រក់ កិរិយាសព្ទ
បិទបាំងពីខាងលើ
-
ប្រក់ផ្លែ នាម
ឈ្មោះស្មៅមួយប្រភេទមានផ្លែតាមស្លឹកស្កះដូចគេប្រក់។
-
ប្រក់ពល កិរិយាសព្ទ
ប្រសិទ្ធីកងទ័ពដើម្បីឱ្យមានជោគជ័យ, ឱ្យមានឫទ្ធិតេជះ។
-
ប្រក់ព្រំ កិរិយាសព្ទនាម
ធ្វើជាអធិបតីត្រួតត្រាមើលការខុសត្រូវក្នុងការធ្វើបុណ្យធំណាមួយ។ប្រើជាន . ក៏បាន។
-
ប្រក្រតិទិន នាម
ផ្ទាំងសន្លឹកក្រដាសមានសណ្ឋានជាតារាងដែលចុះចំនួនថ្ងៃតាមលំដាប់ខែនីមួយៗសម្រាប់ប្រើក្នុងមួយឆ្នាំៗ។បើប្រើជាបដិទិនឬប្រតិទិនគួរជាង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។