វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 71 / 109
-
ប៉ផ្អឹប គុណកិរិយា
ដែលផ្អឺបៗរឿយៗ។
-
ប៉ផ្អឹះ គុណកិរិយា
ដែលផ្អឹះៗមិនដាច់
-
ប៉ផ្អុក គុណកិរិយា
ដែលផ្អុកៗរឿយៗព្រោះភ័យ, ព្រោះព្រួយ
-
ប៉ផ្អូក គុណកិរិយា
ដែលផ្អូកនឹករឿយៗ។
-
ប៉ផ្អូច គុណកិរិយា
ដែលភ្នកនឹករអូចឬខ្សឹបរអូចមិនដាច់។
-
ប៉ផ្អួស គុណកិរិយា
ដែលមានដំណើរផ្អួសៗរឿយៗ
-
ប៉ផ្អៀច គុណនាម
ដែលសើមជ្រាយរអៀច
-
ប៉ផ្អេះ គុណកិរិយា
ដែលផ្អេះៗមិនស្រាក
-
ប៉ផ្អែប គុណកិរិយា
ដែលផ្អែបៗរឿយៗ
-
ប៉ពូ ប.
ពាក្យបរិវារសម្រាប់និយាយផ្សំជាមួយនឹងពាក្យប៉ប៉ាច់។
-
ប៉ម នាម
គ្រឹហាខ្ពស់ស្រឡះមានសណ្ឋានមូលឬកាច់ជ្រុងមានជញ្ជាំងចោះជាប្រហោងៗព័ទ្ធជុំវិញធ្វើទុកនៅត្រង់មុមកំពែងបន្ទាយឬនៅទីណាមួយសម្រាប់ពួនយាមល្បាតឃ្លាំឬលាក់ខ្លួនពួនចាំបាញ់តយុទ្ធនឹងខ្មាំងសត្រូវ
-
ប៉យ គុណកិរិយាគុណនាម
ដែលតោះតើយ, ឆើយគឺងាកមុខចេញឆើយឬក្រោកដើរធ្វើមុខស្រងើឆើយដោយក្រោធ, ដោយអន់ចិត្ត
-
ប៉រួត នាម
ឈ្មោះដំបៅមួយប្រភេទមានខ្ទុះខាំងរឹងក្ដាំង
-
ប៉ា នាម
( ម . ព . ម៉ាក់ )។
-
ប៉ាកកា នាម
ប្រដាប់សម្រាប់ជ្រលក់ទឹកសរសេរប្រើជាគ្រឿងសរសេរអក្សរ
-
ប៉ាកកៃ នាម
ប្រដាប់សរសេរអក្សមានសណ្ឋានធំជាងប៉ាកកា; ហៅក្លាយជាប្រកៃក៏មាន ( ច្រើនមានប្រើតែក្នុងសម័យពីដើម )។
-
ប៉ាកណាម នាម
ទីបំផុតទន្លេត្រង់ដែលចូលទៅជាប់នឹងសមុទ្រ, មាត់ពាម។
-
ប៉ាក់ កិរិយាសព្ទ
ជុលភ្ជាប់រំលេចក្បាច់រចនាឬជារូបអ្វីៗនៅឋានសំពត់ដោយឌិនជាដើម
-
ប៉ាក់ថៅ នាម
ខ្នើយមួយប្រភេទញាត់ដោយសំឡីមានសណ្ឋានរាងប៉ូវថៅក្រាស់ម្ខាងស្ដើងម្ខាងសម្រាប់អង្គុយផ្អែក
-
ប៉ាក់ប៉ើក គុណនាមគុណកិរិយានាម
ដែលរបះរបើងងើបៗងក់ៗផ្ងាក់ផ្ងើក
-
ប៉ាក់ប៉ៅ កិរិយាសព្ទ
( ម . ព . បុ័កប៉ៅ )។
-
ប៉ាចរហាច គុណនាម
ដែលរហាចពេញពាស។
-
ប៉ាច់ ឧទានសព្ទ
សូរឮដោយបុកឬជាន់អ្វីៗដែលទន់, ដែលជ្រាយ។
-
ប៉ាច់ៗ កិរិយាសព្ទ
( ម . ព . ប៉ាច់ )។
-
ប៉ាឆា នាម
ព្រៃសម្រាប់តម្កល់ឬបញ្ចុះសព, សម្រាប់កប់ខ្មោច, ទីសម្រាប់រំលាយសព, ឈាបនដ្ឋាន។
-
ប៉ាណូ នាម
ផ្ទាំងរាបស្មើធ្វើពីឈើ, លោហៈ, ... ប្រើសម្រាប់ចារសរសេរឬផ្ដិតរូបផ្សាយពាណិជ្ជកម្មផ្សេងៗ
-
ប៉ាត កិរិយាសព្ទគុណកិរិយា
សំលៀងពង្រាបឱ្យស្ដើងផ្ទៃមុខ; ច្រាសពង្រាបឱ្យស្ដើងសាច់; វាយពាត។
-
ប៉ាតណាប៉ាតណាំង កិរិយាសព្ទ
( ម . ព . ប៉ាតណាប៉ាតណី )។
-
ប៉ាតណាប៉ាតណី គុណកិរិយា
ឥតបើគិត, ឱ្យរួចតែពីមាត់, គ្មានមូលដ្ឋាន; គ្មានសណ្ដាប់ធ្នាប់
-
ប៉ាតឡាត គុណនាម
ដែលរាបសំប៉ាត
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។