វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 68 / 109
-
ប៉ប៉ាច់ គុណនាម
ដែលជ្រាយពពុលជាន់ទៅរអិលឮសូរប៉ាច់ៗ
-
ប៉ប៉ាច់ប៉ប៉ោច គុណនាមគុណកិរិយា
ដែលពោលប៉ាច់ៗប៉ោចៗមិនដាច់សូរ
-
ប៉ប៉ាច់ប៉ពូ កិរិយាសព្ទ
ប៉ប៉ាច់រអ៊ូរទាំមិនសូវស្រាក
-
ប៉ប៉ាប់ ឧទានសព្ទ
( ម . ព . ប៉ប៉ប់ )។
-
ប៉ប៉ិកប៉ប៉ាក់ គុណកិរិយា
ដែលទទឹក, សើម, ប្រឡាក់ជានិច្ច
-
ប៉ប៉ិច ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យប៉ប៉ាច់
-
ប៉ប៉ិនប៉ប៉ាន់ គុណនាម
ប៉ិនប៉ាន់ៗ
-
ប៉ប៉ិល កិរិយាសព្ទ
( ម . ព . ប៉ប្រិល )។
-
ប៉ប៉ិលប៉ប៉ូច គុណនាម
ដែលខិលណាស់, ខិលខូចឬខូចខិល, ក្រមាច់ក្រមើម
-
ប៉ប៉ុក កិរិយាសព្ទ
ននៀលឬក្រាប, ដេកនៅទីមានផង់ធូលី
-
ប៉ប៉ុប ឧទានសព្ទ
សូរឮប៉ុបៗរឿយៗ
-
ប៉ប៉ែះ គុណកិរិយា
ដែលបញ្ចេញសម្ដីបែះៗរឿយៗ
-
ប៉ប៉ោច គុណកិរិយា
ដែលបញ្ចេញសម្ដីប៉ោចៗរឿយៗ
-
ប៉ប៉ៅ នាម
ឈ្មោះខ្លែងបង្ហើរលេងមួយបែបមានសណ្ឋានស្ទើរ៤ជ្រុងក៏គឺខ្លែងប៉័កប៉ៅឬប៉ាក់ប៉ៅនុះឯង។
-
ប៉ប៉ះ កិរិយាសព្ទ
ធ្វើឱ្យប៉ះ; ផ្សែផ្សំ ( ម . ប្រ .)។
-
ប៉ប៉ះប៉ប៉ុន កិរិយាសព្ទ
ប៉ះផ្សែផ្សំឱ្យតែកើតការ។
-
ប៉ប់ ឧទានសព្ទ
សូរឮដោយទះឬតប់មាត់ឬក៏ញ័ររណ្ដំបបូរមាត់ជាដើម
-
ប៉ប្ដៀច គុណនាមគុណកិរិយា
សើមជោរ, សើមអៀចៗ។ពាក្យប៉ប្ដៀចនិងប៉ផ្អៀចមានន័យដូចគ្នា។
-
ប៉ប្រក នាម
ឈ្មោះប្រទាលផ្ញើប្រាណមួយពួកមានមើមដុះលូតតោងជាប់អាស្រ័យនឹងរុក្ខជាតិផ្សេងៗមានស្លឹកឆែកៗ។
-
ប៉ប្រង កិរិយាសព្ទ
ដួស, ដង, កោយយកទឹកតែខាងលើដោយថ្នមៗតិចៗមិនឱ្យល្អក់ឬមិនឱ្យដោយកករឬសម្រាម
-
ប៉ប្រច ឧទានសព្ទ
សូរឮប្រចៗរឿយៗ
-
ប៉ប្រស ឧទានសព្ទ
សូរឮប្រសៗរឿយៗ
-
ប៉ប្រាច់ ឧទានសព្ទ
សូរឮប្រាច់ៗរឿយៗ។
-
ប៉ប្រាវ ឧទានសព្ទ
សូរឮប្រាវៗរឿយៗ។
-
ប៉ប្រិច កិរិយាសព្ទឧទានសព្ទ
សូរឮប្រិចៗឬប្រិបៗរឿយៗ។
-
ប៉ប្រិញ គុណនាម
ដែលក្រហមរេញ
-
ប៉ប្រិប ឧទានសព្ទ
( ម . ព . ប៉ប្រិច១)។
-
ប៉ប្រិម គុណនាមគុណកិរិយា
ដែលស្រស់ប្រិមប្រិយ
-
ប៉ប្រិល គុណកិរិយា
ប្រិលចុះប្រិលឡើង
-
ប៉ប្រឹស គុណនាមនាម
ដែលដុនដាបហើយត្រឡប់គ្រាន់បើមានកម្លាំងប្រឹសៗឡើងវិញ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។