វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 66 / 109
-
បំពៀច កិរិយាសព្ទ
ធ្វើឱ្យពៀច
-
បំពេ កិរិយាសព្ទ
ពោលពាក្យថ្នាក់ថ្នមលួងលោមមានបទមានទំនុកដើម្បីឱ្យដេកលក់
-
បំពេញ កិរិយាសព្ទ
ធ្វើឱ្យពេញ, ឱ្យបរិបូណ៌
-
បំពេញបំបាន កិរិយាសព្ទ
បំពេញឱ្យមានឱ្យបាន។
-
បំពេញបំប៉ន
( ម . ព . បំប៉នបំពេញ )។
-
បំពេញរាជ្យ នាម
ឈ្មោះឈើដំណាំដើមធំមួយប្រភេទ ...។
-
បំពេន កិរិយាសព្ទ
ធ្វើឱ្យពេន, ដាក់រៀបឱ្យពេន
-
បំពោក កិរិយាសព្ទ
ថែមឱ្យពោរពេញហៀរហូរដូចគេពពោកឬពពោកថែមហើយថែមទៀត។
-
បំពោត កិរិយាសព្ទគុណកិរិយា
បញ្ឆោតដោយដំណើរបញ្ឆុកឱ្យគេឈ្លក់គំនិតជឿ
-
បំពោប កិរិយាសព្ទ
ធ្វើឱ្យពោបគឺចងឬចាប់សង្កត់ឱ្យពោប
-
បំពោរ កិរិយាសព្ទ
ធ្វើឱ្យពោរគឺធ្វើឱ្យពោរឡើង, ឱ្យមានពោរពាស
-
បំព័ទ្ធ កិរិយាសព្ទ
ធ្វើឱ្យព័ទ្ធ, ចាប់ទាញនាំឱ្យមានទំនងព័ទ្ធព័ន្ធ
-
បំព្រង គុណនាម
ស្រស់ត្រចង់ឬត្រយង់ភ្លឺថ្លា
-
បំព្រាង គុណនាមគុណកិរិយា
ដែលភ្លឺព្រាងៗ
-
បំព្រាច កិរិយាសព្ទ
ធ្វើឱ្យព្រាចគឺបាចសាចឱ្យព្រាចចេញទៅ
-
បំព្រាត់ កិរិយាសព្ទ
ធ្វើឱ្យព្រាត់, ពង្រាត់ឱ្យឃ្លាតចេញពីគ្នា។
-
បំព្រុល កិរិយាសព្ទ
ធ្វើឱ្យព្រុលឡើងគឺរុករុញគំនរភ្លើងឱ្យឆេះទ្រលោមឡើងឬឱ្យហុយផ្សែងខ្ជោលឡើងឬក៏ធ្វើសត្វល្អិតឱ្យផ្អើលខ្មួលឡើង។
-
បំព្រួញ កិរិយាសព្ទគុណនាម
ធ្វើឱ្យខ្លីធ្វើឱ្យរួញ
-
បំព្រួម កិរិយាសព្ទ
( ម . ព . បំប្រួម )។
-
បំព្រៃ កិរិយាសព្ទគុណកិរិយា
ធ្វើឱ្យទៅជាព្រៃគឺយកអ្វីៗមានមែកឈើជាដើមមកដាក់ឱ្យទើសទែងដូចជាព្រៃ
-
បំព្រៃជាតិ
( ព . ប្រ .) គឺញ៉ាំងជាតិរបស់ខ្លួនឱ្យប្រហែលដូចជាព្រៃ។
-
បំព្រៃប្រទេស
ធ្វើប្រទេសរបស់ខ្លួនឱ្យប្រហែលដូចជាព្រៃ។
-
បំព្រៃលោក
ញ៉ាំងលោកឱ្យប្រហែលដូចជាព្រៃ
-
បំព្រំ កិរិយាសព្ទគុណកិរិយា
ប្រោះទឹកឬចាក់ទឹកញយៗឱ្យជោកឱ្យជ្រាប
-
បំភល កិរិយាសព្ទ
ធ្វើឱ្យចេញអាការភលៗ។
-
បំភាន់ កិរិយាសព្ទ
ធ្វើឱ្យភាន់
-
បំភាយ កិរិយាសព្ទ
ធ្វើឱ្យភាយចេញ, ធ្វើឱ្យសាយភាយ
-
បំភាំង កិរិយាសព្ទ
ធ្វើឱ្យភាំងស្មារតី, ធ្វើឱ្យវង្វេងស្មារតី។
-
បំភិត កិរិយាសព្ទ
ធ្វើឱ្យភិត ( ឱ្យខ្លាច ); ច្រើននិយាយថាបំភិតបំភ័យឬបំភ័យបំភិតគឺធ្វើឱ្យភ័យខ្លាំង។
-
បំភ័ន្ត កិរិយាសព្ទ
( ម . ព . បំភាន់ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។