វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 63 / 109
-
បំណែ ប.
ពាក្យបរិវារសម្រាប់និយាយផ្សំនឹងពាក្យបំណុលថាបំណែបំណុលគឺបំណុលច្រើនមុខឬបំណុលរាយរងនេះខ្លះនោះខ្លះ ( ព . សា .)។
-
បំណែក នាម
ភាគ, ប៉ែកនៃអ្វីនីមួយដែលបែកឬរបេះដាច់ឃ្លាតខ្ចាត់ចេញពីគ្នា
-
បំណែកល្ង នាម
ឈ្មោះចាបតូចៗពួកមួយ
-
បំណែងចែក នាម
ការបែងចែក
-
បំណែបំណុល
( ម . ព . បំណែក )។
-
បំណោក នាម
ការបោក; រយៈកាលឬគ្រាដែលបោក
-
បំណះ នាម
កន្លែងឬមុខដែលប៉ះលើគ្នា
-
បំបង់ កិរិយាសព្ទ
ធ្វើឱ្យបង់, នាំឱ្យបង់ ( ឱ្យខាត, ឱ្យអស់ )
-
បំបត់ កិរិយាសព្ទ
ធ្វើឱ្យបត់, ឱ្យត្រឡប់
-
បំបប កិរិយាសព្ទ
ធ្វើឱ្យមានរបប, ឱ្យមានសណ្ដាប់ធ្នាប់, ឱ្យបានបទដោយខ្លបខ្លាច។
-
បំបរ កិរិយាសព្ទ
កំចោកឱ្យខ្ចាត់ចេញឆ្ងាយ។
-
បំបរបង់ កិរិយាសព្ទ
ធ្វើនិរទេស, ប្រោសចោលឱ្យចេញផុតចាកដែន, ធ្វើបព្វាជនីយកម្ម
-
បំបាក់ កិរិយាសព្ទ
ធ្វើឱ្យបាក់
-
បំបាក់បំបប
ធ្វើឱ្យបាក់បប។
-
បំបាក់បំបែក
ធ្វើឱ្យបាក់បែក; ធ្វើឱ្យឈ្លោះទាស់ទែងបាក់បែកចាកគ្នា ( ប្រើជាបំបែកបំបាក់ក៏បាន )។
-
បំបាក់មុខ
( ព . ប្រ .) ធ្វើឱ្យអាប់ឱនហាក់ដូចជាធ្វើមុខឱ្យបាក់។
-
បំបាក់ស្បាត
ធ្វើឱ្យបាក់ស្បាតរាងចាល។
-
បំបាត់ កិរិយាសព្ទ
ធ្វើឱ្យបាត់
-
បំបាត់ភ្នែកជញ្ជីង កិរិយាសព្ទ
បន្លំទម្ងន់ពិត; កេងទម្ងន់
-
បំបាត់មាត់ កិរិយាសព្ទ
ដូចគ្នានឹងបិទមាត់ឬបិទមាត់បិទកដែរ។
-
បំបាត់មុខ កិរិយាសព្ទ
ធ្វើឱ្យបាត់មិនឱ្យឃើញមុខ, គេចលែងឱ្យឃើញមុខ
-
បំបាត់ស្នាម កិរិយាសព្ទ
បំបាត់, រំលុបឬកាយកប់លុបលាងហេតុអាក្រក់។
-
បំបាន កិរិយាសព្ទ
ធ្វើឱ្យបានឱ្យមាន។
-
បំបាំង កិរិយាសព្ទ
ធ្វើឱ្យបាំង, ឱ្យមើលពុំឃើញ
-
បំបិទ កិរិយាសព្ទ
ប្រាប់, បង្គាប់ឱ្យបិទឬខំប្រឹងបិទបាំងមិនឱ្យគេឃើញ, មិនឱ្យគេដឹង, មិនឱ្យលេចឮ
-
បំបិទមាត់ កិរិយាសព្ទគុណកិរិយា
( សំនួន .) ហាមមិនឱ្យនិយាយ, សូកប៉ាន់ដើម្បីបិទបាំងរឿងអ្វីមួយ, សម្លាប់ដើម្បីបិទបាំងរឿងអ្វីមួយ
-
បំបួស កិរិយាសព្ទ
ធ្វើឱ្យបួស, ធ្វើឱ្យបានជាអ្នកបួស, ញ៉ាំងកុលបុត្រឱ្យបួស
-
បំបៀត កិរិយាសព្ទ
ធ្វើឱ្យបៀតឬខំប្រឹងប្របៀត។
-
បំបែក កិរិយាសព្ទ
ធ្វើឱ្យបែក
-
បំបែន ប.
ពាក្យបរិវាររបស់ពាក្យបំបត់បំបត់បំបែនគឺធ្វើឱ្យបត់បែន។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។