វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 60 / 109
-
បែបភាព នាម
លំនាំ, គំរូ, តម្រាប់, តួយ៉ាង។
-
បែបយ៉ាង នាម
គំរូ, តួយ៉ាង, ឧទាហរណ៍, តម្រាប់, លំនាំ។
-
បែបរបៀប នាម
ការដែលរៀបឱ្យត្រូវបែប, បែបបទ។
-
បែបសាកល នាម
បែបឬបែបបទដែលប្រើត្រូវគ្នាក្នុងលោកទាំងមូល។
-
បែរ កិរិយាសព្ទ
ងាកប្រែមុខទៅខាងឬមកក្រោយ; ងាកចេញឃ្លាតពីប្រក្រតីដើម; ត្រឡប់
-
បែរចិត្ត កិរិយាសព្ទ
ប្ដូរចិត្តឈប់គោរពស្រឡាញ់ឬគាំទ្រនរណាម្នាក់ឬអ្វីមួយ
-
បែរជា ឈ.
ត្រឡប់ជា ...
-
បែរបែក កិរិយាសព្ទ
ងាកបែកឃ្លាតចេញពីគ្នា។
-
បៃ នាម
ខ្នាតព័ត៌មានឬទិន្នន័យកុំព្យូទ័រដែលជាធម្មតាមាន៨ប៊ីត។
-
បៃដីកា នាម
សមណស័ក្ដិទីឋានានុក្រមថ្នាក់ទី២បន្ទាប់ពីសមុហ៍មក, មានមុខងារជាអ្នកចាត់ចែងសំបុត្រនិមន្តព្រះសង្ឃឬចែកស្លាកក្នុងការនិមន្តធ្វើបុណ្យផ្សេងៗ
-
បៃតង គុណនាម
ព័ណ៌ស្លឹកចេកស្រស់
-
បៃមន់ នាម
ឈ្មោះគ្រឿងប្រដាប់មួយប្រភេទមានសណ្ឋានដូចស្លឹកមនមានដងស្រដៀងនឹងចាមរតែត្រង់កំពូលមានរាងស្រួចរៀវហើយវៀចក្ងក់ងាកទៅខាងបន្តិចសម្រាប់ប្រើក្នុងព្រះរាជពិធីក្បួនហែធំៗ
-
បៃរកា នាម
ទ្រនុងដងក្ដារគឺទ្រនុងច្រូងរកឹងលើខ្នងនាគដែលដាក់តពីគល់ជហ្វាចុះមកដល់ក្បាលនាគ ( គ្រឿងប្រាសាទ, ព្រះវិហារ ...)។
-
បៃសាចី នាម
សម្ដីបិសាចឬសម្ដីខ្មោច។
-
បៃឡី នាម
គ្រឿងឧបករណ៍ទូកមួយប្រភេទគេដាក់នៅខាងកន្សៃមានប្រើតែចំពោះទូកធំៗដែលផ្ទុកអីវ៉ាន់ច្រើន។
-
បោក កិរិយាសព្ទ
បំភ័ន្តឬបំភ្លាត់គេដោយសម្ដីឱ្យគេលង់គំនិតឬឱ្យគេបង់ទ្រព្យ, ខូចប្រយោជន៍
-
បោកគក់ កិរិយាសព្ទ
សម្អាតសម្លៀកបំពាក់ដោយដៃឬដោយម៉ាស៊ីន
-
បោកគ្រាប់បែក កិរិយាសព្ទ
( សំនួន .) គេចវេះទុកចោលកិច្ចការអ្វីមួយមិនធ្វើឱ្យចប់ចុងចប់ដើម។
-
បោកបាច កិរិយាសព្ទ
ទឹកភ្លៀងចូលដោយកម្លាំងខ្យល់បក់
-
បោកបោះ គុណកិរិយាគុណនាម
ដែលទ្រគោះខ្លាំងៗឬបញ្ជោះគំរោះគំរើលឱ្យអ្នកដទៃហាក់ដូចគេបោកឬបោះអ្វីៗ
-
បោកប្រាស់ កិរិយាសព្ទ
( ម . ព . បោក១)។
-
បោកស្ងួត កិរិយាសព្ទ
សម្អាតសម្លៀកបំពាក់ដោយប្រើសារធាតុអ្វីមួយជំនួសទឹក។
-
បោក្ខរណី នាម
ស្រះមានឈូក ( ស្រះឈូក )។
-
បោក្ខរព័រ្ស នាម
( ម . ព . បោក្ខរព័ស៌ )។
-
បោក្ខរព័ស៌ នាម
ភ្លៀងមានអាការដូចជាទឹកធ្លាក់លើស្លឹកឈូក។កាលដែលព្រះសក្យមុនីសម្មាសម្ពុទ្ធទ្រង់បានត្រាស់ហើយពុំយូរប៉ុន្មាន, ទ្រង់ស្ដេចត្រឡប់ចូលមកក្រុងកបិលវត្ថុជាជាតិភូមិរបស់ព្រះអង្គ ... ទ្រង់បណ្ដាលឱ្យធ្លាក់ភ្លៀងជាអស្ចារ្យក្នុងទីប្រជុំនៃពួកព្រះញាតិ, បើអ្នកណាចង់ឱ្យទទឹកក៏ទទឹក, អ្នកដែលមិនចង់ឱ្យទទឹកទេភ្លៀងនោះក៏ពុំទទឹកឡើយគឺគ្រាន់តែធ្លាក់មកត្រូវប៉ុន្តែរអិលជ្រុះដូចជាទឹកធ្លាក់លើស្លឹកឈូក, ហៅថាបោក្ខរព័ស៌ឬភ្លៀងបោក្ខរព័រ្ស ( ក្នុងពុទ្ធប្រវត្តិ )។
-
បោង នាម
( ព . បុ .) បង។ពាក្យនេះមានឃើញតែក្នុងសាស្ត្រាបុរាណ, សព្វថ្ងៃនេះឈប់លែងប្រើហើយ, ប្រើជាបងជាជំនួស។
-
បោច កិរិយាសព្ទ
ធ្វើឱ្យរបោច, ចាប់ភើចទាញចេញឱ្យដាច់
-
បោចរោច កិរិយាសព្ទ
ចាប់ភើចទាញរោចយកចេញ។
-
បោប កិរិយាសព្ទ
ចម្អិនម្ហូបដែលហៅថាបោប។
-
បោយ កិរិយាសព្ទនាម
ហៅដោយលូកដៃបក់ផ្ងុបចុះជាសញ្ញាឱ្យដឹងឥតស្រែកហៅឬទាំងស្រែកហៅផង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។