វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 55 / 109
-
បូព៌ នាម
ខាងដើម, ខាងមុខ, ខាងកើត ( ទិសខាងកើត )
-
បូព៌ទិស នាម
ទិសខាងកើត។
-
បូព៌និមិត្ត នាម
( ម . ព . បុព្វនិមិត្តក្នុងបុព្វ )។
-
បូព៌ា នាម
( ម . ព . បូព៌ )។
-
បូម កិរិយាសព្ទ
សប់ឬបឺតបញ្ចូលខ្យល់ឬទឹកឬក៏បឺតឬសប់បញ្ចេញ
-
បូរណត្ថ នាម
សារធាតុដែលដាក់ក្នុងបរិមាណតិចតួចទៅក្នុងចំណីអាហារឬរបស់អ្វីមួយដើម្បីបង្កើនរសជាតិសោភណភាពឬរក្សាគុណភាពឱ្យនៅស្រស់កុំឱ្យស្អុយរលួយ, ការបន្ថែមឱ្យកាន់តែប្រសើរ។
-
បូរណភាព នាម
ភាពពេញគ្រប់គ្រាន់, ការពេញឥតខ្វះកន្លះ។
-
បូរណសំខ្យា នាម
ការរាប់ចំនួនដែលជាថ្នាក់, ជាជាន់, ជាទីដូចជាទី១, ទី២, ទី៣, ទី៤, ទី៥, ... ឬថាគម្រប់, ជាគម្រប់ក៏បានប្រើបានពីត្រឹមគម្រប់២, គម្រប់, ជាគម្រប់៣ជាដើមទៅ, ប្រើថាគម្រប់១មិនបានទេព្រោះពុំទាន់មានចំនួនណាមកបង្គ្រប់នៅឡើយ, ត្រូវប្រើថាដំបូងឬជាដំបូងឬថាជាប្រថមក៏បាន។
-
បូរបាច់ កិរិយាសព្ទគុណកិរិយា
និយាយរៀបរាប់ប្រាប់ឱ្យដឹងឱ្យឃើញដើមទងគន្លងតាមរបៀបហូរហែ
-
បូរាណ គុណនាម
មានន័យដូចគ្នាបុរាណដែរ, ជាពាក្យសម្រាប់ប្រើខ្លះចំពោះតែក្នុងកាព្យដែលមានសម្ផស្សត្រូវថាឱ្យវែងឱ្យយឺត, ឯពាក្យរាយត្រូវសរសេរត្រូវនិយាយថាបុរាណជាដរាប។ពាក្យកាព្យដែលត្រូវប្រើបូរាណនោះដូចជា
-
បូរីរម្យ
( ម . ព . បុរីរម្យ )។
-
បូល កិរិយាសព្ទនាម
ផ្សងឱ្យដឹងហេតុដោយមានវត្ថុអ្វីមួយជាគ្រឿងសម្គាល់ឬស្ទង់ដោយព័ស្តុតាងតាមចំណាំនិងជំនឿ
-
បូលត្រា នាម
គ្រឿងសម្គាល់របស់តួត្រាដែលគេឆ្លាក់ឬបោះដែកគោលស្ពាន់ខ្នាតតូចជាសញ្ញាសម្រាប់កាន់ត្រាបោះឱ្យដឹងប៉ែកខាងលើទាំងឱ្យដឹងថាត្រង់ឬវៀចផង
-
បូវដ្ឋាន នាម
ទីកន្លែង, ផ្ទះធ្វើឬលក់នំចំណីផ្សេងៗ។
-
បូស នាម
ឈ្មោះរោគហើមសាច់ពង់ដោរកជាខ្ទុះសឬខ្ទុះខួរអណ្ដែង ( ខ្ទុះក្រហម )
-
បូសខ្យល់ នាម
ជំងឺដែលបង្កឡើងដោយបាក់តេរីម្យ៉ាងមានរោគសញ្ញាដូចជាមានដុំខ្យល់ពកនៅត្រង់កទ្រូងស្មានិងត្រគាកហើយភាគច្រើនកើតលើគោក្របីចៀមពពែនិងអាចកើតចំពោះជ្រូកផងដែរ។
-
បូសបម នាម
ពាក្យសម្រាប់និយាយតាមទំនួលស្រួលមាត់ ( វាចាសិលិដ្ឋ )
-
បូឡេរ៉ូ នាម
ឈ្មោះបទភ្លេងនិងចង្វាក់រាំមួយបែបមានដើមកំណើតនៅប្រទេសគុយបា។
-
បួ ប.
( ម . ព . បឹងបួក្នុងបឹង )។
-
បួង កិរិយាសព្ទ
ចាប់ក្របួចឬចាប់ប្រមូលជាដុំកួចជាភ្នួង
-
បួងដៃ កិរិយាសព្ទ
ក្ដាប់ដៃមូរកង្កួញបង្កោងចូលក្នុង។
-
បួងប្រមោយ កិរិយាសព្ទ
មូរប្រមោយខ្វេរចូលក្នុង។
-
បួងសួង កិរិយាសព្ទ
បន់, បន់ស្រន់, សំបូងសង្រូង; ពោលពាក្យប្រកាសទេវតាសំបូងសង្រូងសូមឱ្យបានសេចក្ដីសុខឬសូមឱ្យបានសម្រេចប្រយោជន៍ណាមួយដែលត្រូវការ
-
បួងស្រូវ កិរិយាសព្ទ
ទាយចំនួនស្រូវដែលស្ទង់ស្មាន ( ប្រើតែក្នុងកាលពីដើមដែលនៅមានអាជ្ញាលួងនិងមេកងកត់ពន្ធស្រូវ )។
-
បួន គុណនាម
ចំនួនពីរពីរដងឬបីលើសមួយ (៤)។
-
បួនមុខ នាម
អ្វីៗដែលមានមុខបួន
-
បួរ នាម
ថែបធ្វើដោយមែកឈើទាំងស្លឹកសម្រាប់ឱ្យដង្កូវនាងតោងវារព័ទ្ធសំបុក ( ហៅតាមទម្លាប់ស្រុក, អ្នកស្រុកខ្លះហៅថែបនាង )។
-
បួល ប.
ពាក្យបរិវារសម្រាប់និយាយផ្សំជាមួយនឹងពាក្យស្រួលថាស្រួលបួលគឺស្រួលឥតទាស់, ឥតឆ្គង, ល្អប្រពៃ
-
បួស កិរិយាសព្ទ
ចូលកាន់ភេទជាសមណៈតាមច្បាប់សាសនាឬតាមលទ្ធិណាមួយ
-
បួសមុខភ្លើង កិរិយាសព្ទ
បួស ( សម្រាប់កូនប្រុសឬអ្នកជាប់សាច់ញាតិជិតដិត ) នៅក្នុងពេលបូជាសព។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។