វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 54 / 109
-
បុស្សរថ នាម
រថសសម្រាប់ជិះរំហើយកំសាន្តចិត្ត។តាមរឿងតំណាលក្នុងគម្ពីរជាតកច្រើនអន្លើថារថមានបុស្បុកព័ណ៌សដែលទឹមសេះឱ្យអូសដើរៗជាមុន, ពួកសេនាបតីមន្ត្រីធំតូចទាំងអស់នាំគ្នាដើរអមហែហមតាមក្រោយ, ផ្សងរកអ្នកមានបុណ្យភ័ព្វអស្ចារ្យដែលគួរទទួលទីក្សត្រិយ៍ទ្រង់រាជ្យបាន, ក្នុងកាលដែលផុតគ្មានព្រះរាជវង្សសោះឬមានតែព្រះរាជបុត្រីដែលនឹងមិនគួរទទួលរាជ្យបាន ... ហៅថាផ្សងបុស្សរថ។
-
បុះ កិរិយាសព្ទគុណនាមនាម
បុកទល់មុតដល់មានរបួស
-
បូ នាម
សំពត់ព័ណ៌ចងកាច់ជាស្រទាប់សណ្ឋានស្រដៀងនឹងផ្កាឈើរីក, ប្រើចងផ្នួងឬកម្រងសក់ឬក៏សំណុំសក់ស្ត្រីជាគ្រឿងធ្វើលម្អតាមសម័យថ្មី
-
បូក កិរិយាសព្ទនាម
ធ្វើឱ្យឃើញចំនួនគឺកែនផ្សំរួមចំនួន
-
បូកគោ នាម
ឈ្មោះភ្នំធំខ្ពស់មួយក្នុងពួកភ្នំកំចាយ, ពពកវិលក្នុងខែត្រកំពត, សព្វថ្ងៃនេះទុកជារមណីដ្ឋានសម្រាប់កម្សាន្តមួយកន្លែងជារបស់កម្ពុជរដ្ឋ
-
បូកបោះ កិរិយាសព្ទ
បូកសម្រេចដោយគិតលៃលកផាត់ទាត់លើកចោលចេញខ្លះ
-
បូកប៉ាន់ កិរិយាសព្ទ
បូកដោយទូទាត់លៃចែករួចស្រង់រួមឱ្យឃើញជាចំនួន
-
បូកឡូក គុណកិរិយាគុណនាម
ច្របូកច្របល់
-
បូគ នាម
( ម . ព . បូក៣)។
-
បូគគោ នាម
( ម . ព . បូកគោ )។
-
បូង៉ា នាម
ពាក្យកម្ចីពីភាសាឥណ្ឌូណេស៊ីមានន័យថាផ្កា
-
បូជនកិច្ច នាម
កិច្ចការបូជា; ការរវល់ដោយថ្វាយឬដោយជូនព័ស្តុភារអ្វីៗ
-
បូជនិយោសក៍ នាម
អ្នកធម្មយាត្រា, អ្នកធ្វើដំណើរផ្លូវឆ្ងាយនិងលំបាកទៅកាន់ស្ថានពិសិដ្ឋមួយដើម្បីបុព្វហេតុសាសនា។
-
បូជនីយបុគ្គល នាម
បុគ្គលដែលគេបូជា
-
បូជនីយវត្ថុ នាម
ទីដែលគួរបូជា។
-
បូជនីយស្ថាន នាម
( ម . ព . បូជនីយវត្ថុ )។
-
បូជនីយេសក៍ នាម
អ្នកស្វះស្វែងរកទីកន្លែងដែលគួរគោរពបូជា, អ្នកធ្វើដំណើរទៅនមស្ការបូជនីយដ្ឋានមានទីតម្កល់ព្រះសារីរិកធាតុនៃព្រះសម្ពុទ្ធជាដើម។
-
បូជនីយៈ គុណនាម
ដែលគួរបូជា។
-
បូជា កិរិយាសព្ទនាម
ការថ្វាយឬជូនវត្ថុអ្វីៗចំពោះបូជនីយបុគ្គល; ការស្ដាប់ឱវាទ, ប្រព្រឹត្តតាមឱវាទរបស់បុគ្គលដែលគួរគោរព។
-
បូជាយញ្ញ នាម
ការសែនព្រេន, របៀបពលិការប្រសិទ្ធីផ្សេងៗតាមលទ្ធិព្រាហ្មណ៍មានសម្លាប់សត្វ, អារសាច់បូជាភ្លើងជាដើម។បើតាមលទ្ធិពុទ្ធសាសនាមានការឱ្យទានដល់ពួកស្មូមមិនរើសមុខ។
-
បូជារហបុគ្គល នាម
ដូចគ្នានឹងបូជនីយបុគ្គលដែរ។
-
បូញ កិរិយាសព្ទ
ក្របួចមាត់; ចង្អុលបង្ហាញដោយក្របួចមាត់
-
បូញបាញ កិរិយាសព្ទ
និយាយរិះគន់ឬញុះញង់ដោយសម្ដែងអាការបូញមាត់ចង្អុលបង្ហាញរូបមនុស្សឬអ្វីៗឱ្យគេឃើញ។
-
បូញមាត់ កិរិយាសព្ទ
បូញមាត់បត់ដៃ។
-
បូញមាត់បត់ដុំដៃ កិរិយាសព្ទ
បូញមាត់ផងបត់ដុំដៃផងដោយសម្ដែងអាការៈរិះគន់ឬញុះញង់។
-
បូណ៌មី នាម
តិថីឬថ្ងៃដែលមានព្រះចន្ទពេញវង់, ថ្ងៃ១៥កើត
-
បូត កិរិយាសព្ទប.
ចាប់រូតយកដោយដៃ
-
បូតសណ្ដែក កិរិយាសព្ទ
ឈ្មោះល្បែងក្មេងលេងចាប់បូតដៃគ្នាពោលពាក្យព្រមៗគ្នាថាបូតសណ្ដែក ...!។
-
បូតិកាយ នាម
កាយស្អុយឆ្អេះឆ្អាបសោកគ្រោកគឺរូបកាយមនុស្សសត្វទាំងអស់ ( ពាក្យពោលតាមសេចក្ដីពិត )។
-
បូតិលតា នាម
វល្លិមានក្លិនស្អុយគឺវល្លិផោម ( ព . គ .)។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។