វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 52 / 109
-
បុរត្ថិមទិស នាម
ទិសបូព៌គឺទិសខាងកើត។
-
បុរត្ថិមានុទិស នាម
អនុទិសជាចន្លោះទិសបូព៌និងទិសទក្សិណគឺទិសអាគ្នេយ៍។
-
បុរស នាម
អ្នកបំពេញចិត្តមាតាបិតា, អ្នកបំពេញចិត្តស្ត្រី; អ្នកបំពេញកិច្ចការក្នុងប្រទេសដែលខ្លួននៅ ( ប្រុស ) អាត្ម័ន ( អាត្មា ), ចិត្ត។ល។
-
បុរសរត្ន នាម
ប្រុសកែវឬប្រុសថ្លៃ, ...។
-
បុរាណ គុណនាម
ចាស់, ដែលកើតមានមុន, ដែលមានយូរហើយ, ដែលធ្លាប់មានពីព្រេងនាយ
-
បុរាណកាល នាម
កាលឬគ្រាពីដើមកាលពីព្រេងនាយ។
-
បុរាណដ្ឋាន នាម
ទីកន្លែងដែលជាអតីតភូមិឋានអារាមសរណដ្ឋានប្រាង្គប្រាសាទជាដើម
-
បុរាណទុតិយិកា នាម
ស្ត្រីដែលមានបុរសជាពីរនាក់ក្នុងកាលពីមុនគឺប្រពន្ធពីដើមឬប្រពន្ធពីមុន។
-
បុរាណពិធី នាម
បែប, បែបបទពីព្រេងនាយ។
-
បុរាណភណ្ឌ នាម
របស់ចាស់, ទ្រព្យចាស់។
-
បុរាណរាជ នាម
ស្ដេចពីព្រេងនាយ។
-
បុរាណរាជ្យ នាម
រាជ្យពីដើម។
-
បុរាណលេខវិទូ នាម
អ្នកជំនាញខាងសំណេរបុរាណ។
-
បុរាណវត្ថុ នាម
វត្ថុចាស់ ( ដូចគ្នានឹងបុរាណភណ្ឌដែរ )។
-
បុរាណវត្ថុវិទូ នាម
អ្នកប្រាជ្ញខាងបុរាណវត្ថុវិទ្យា
-
បុរាណវត្ថុវិទ្យា នាម
វិទ្យាសាស្ត្រសិក្សាអំពីវប្បធម៌របស់មនុស្សនៅសម័យបុរាណតាមរយៈវត្ថុសំណល់ផ្សេងៗដូចជាវត្ថុសិល្បៈសំណង់ប្រាសាទឆ្អឹងមនុស្សនិងសត្វជាដើម។
-
បុរាណវត្ថុវិឡា នាម
វិទ្យសាស្រ្តដែលសិក្សាអំពីសង្គមមនុស្សសម័យបុរាណតាមរយៈសំណល់នៃសំណង់របស់ប្រើប្រាស់ឧបករណ៍ពលកម្មជាដើមដែលគេរកឃើញ
-
បុរាណវត្ថុសិល្បៈ នាម
បុរាណវត្ថុដែលបង្កើតនិងកែច្នៃដោយមនុស្សដែលអាចផ្លាស់ប្ដូរទីតាំងបានដូចជាកុលាលភាជន៍គ្រឿងអលង្ការនិងគ្រឿងសស្ត្រាវុធ ( ដាវលំពែងធ្នូស្នា ...) ជាដើម។
-
បុរាណវាទ នាម
ពាក្យព្រេងនាយ, ពាក្យចាស់។
-
បុរាណសម័យ នាម
សម័យពីដើម ( ដូចគ្នានឹងបុរាណកាល )។ក្នុងកាព្យអាចប្រើបូរាណបានសម្រួលតាមសម្ផស្សកាព្យ។
-
បុរាណស្ថាន នាម
កន្លែងចាស់ពីបរមបុរាណយូរលង់ដែលមានបន្សល់ទុកនូវសំណង់ប្រាសាទឬរមណីយដ្ឋានផ្សេងៗដូចជានគរវត្តនគរបុរីឦសានបុរៈ ( ព្រៃគុហ៍ ) ជាដើម។
-
បុរាណាពិធី នាម
បែប, បែបបទពីព្រេងនាយ។
-
បុរារោគ្យកម្ម នាម
ការការពារឬបង្ការជំងឺជាមុន។
-
បុរិន្ទ គុណនាមនាម
ដែលជាធំក្នុងបុរី; ម្ចាស់ក្រុង; ម្ចាស់ស្រុក ( ព្រះរាជា )។
-
បុរិមា នាម
សិទ្ធិដែលបើកឱ្យជនណាម្នាក់បានអ្វីមួយមុនជនឯទៀត។
-
បុរិសភាព នាម
ភេទប្រុស។
-
បុរិសភាវរូប នាម
សញ្ញាសម្គាល់លក្ខណៈរូបដែលប្រកាសភេទប្រុសឱ្យប្រាកដ។
-
បុរិសសព្វនាម នាម
សព្វនាមដែលប្រើជំនួសឈ្មោះមនុស្ស, សត្វ, ឬវត្ថុនានាដោយចំពោះរូបប៉ុន្តែមិនចេញចំឈ្មោះនោះទេដោយយកពាក្យដទៃផ្សេងពីនោះមកជំនួសវិញមានពាក្យថាព្រះអង្គ, លោក, អ្នក, នាង, គេ, គាត់, វា, ឯង, អា, ហង, ខ្ញុំព្រះអង្គ, ខ្ញុំព្រះករុណា, ខ្ញុំបាទ, គេ, ខ្ញុំឯង, អញខ្ញុំ, ខ្ញុំម្ចាស់, ខ្ញុំ, អាត្មាភាព, អាត្មា, អញ, យើង, យើងខ្ញុំ ...។
-
បុរិសាសភៈ នាម
បុរសឧត្តម; ព្រះសព្វញ្ញុពុទ្ធ។
-
បុរិសិន្ទ្រិយ នាម
ឥន្ទ្រិយគឺបុរស។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។