វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 50 / 109
-
បុប្ផការ នាម
ការចេញផ្កាការរីកនៃផ្កា។
-
បុប្ផគន្ធ នាម
ក្លិនផ្កាឬផ្កាមានក្លិនក្រអូប
-
បុប្ផជាតិ នាម
ជាតិផ្កា, ផ្កាគ្រប់យ៉ាង, ផ្កាទាំងពួង។
-
បុប្ផវតី នាមគុណនាម
ស្ត្រីមានផ្កាគឺស្ត្រីមានរដូវ, ស្ត្រីគ្រប់ការ ( ព . ខ្ព .)។
-
បុប្ផវប្បកម្ម នាម
( ម . ព . បុបា្ផវប្បកម្ម )។
-
បុប្ផវិក័តិ នាម
ការធ្វើផ្កាឱ្យប្លែក, ឱ្យចម្លែកភ្នែកគឺការក្រងផ្កាវិចិត្រឱ្យល្អប្លែក; ផ្កាកម្រងដែលល្អចម្លែក។
-
បុប្ផា នាម
ផ្កាទាំងឡាយគឺផ្កាទួទៅមិនចំពោះឈ្មោះ ( ព . កា .)។ច្រើនប្រើហៅស្ត្រីគូស្នេហាប្រដូចទៅនឹងផ្កាដែលមានក្លិនក្រអូបឈ្ងុយឈ្ងប់
-
បុប្ផាកេសរ នាម
កេសរផ្កា ( លម្អងផ្កា )។
-
បុប្ផានារី នាម
នារីផ្កា ( ស្ត្រីដូចជាផ្កា ); ពាក្យសន្មតហៅស្ត្រីដោយលើកថាមានលំអដូចផ្កា
-
បុប្ផារាម នាម
ប្រទេសជាទីរីករាយជាទីកម្សាន្តចិត្តព្រោះមានផ្កា ( ច្បារផ្កាឬសួនផ្កា )។
-
បុប្ផាស័យ គុណនាម
ដែលរស់នៅលើផ្កាឬអាស្រ័យដោយផ្កា។
-
បុព្វ គុណនាម
មុន, ខាងដើម, ពីមុន។
-
បុព្វកថា នាម
ពាក្យនិយាយខាងដើមសៀវភៅ, ពាក្យផ្ដើមជាដំបូង, អារម្ភកថា, អារម្ភបទនៃសៀវភៅ។
-
បុព្វកម្ម នាម
អំពើពីមុន, អំពើពីព្រេងនាយ, អំពើចាស់គឺបុណ្យក្ដីបាបក្ដីដែលគេបានធ្វើពីជាតិមុនមកជាប់ជាស្នាមចិត្តតាមឱ្យផលក្នុងជាតិតៗមកឬក្នុងជាតិនេះ។
-
បុព្វករណ៍ នាម
ការរាយរងដែលត្រូវចាប់ធ្វើមុនដើម្បីនឹងសម្រួលការធំឱ្យស្រួលឬឱ្យចុះរបៀប។
-
បុព្វការី នាម
អ្នកដែលបានធ្វើឧបការៈមុនគឺអ្នកដែលបានធ្វើសេចក្ដីទំនុកបម្រុងផ្ចុងផ្ដើមរួចមកហើយ
-
បុព្វកិច្ច នាម
ការរវល់រាយរងដែលត្រូវចាប់ធ្វើមុនដើម្បីនឹងសម្រួលការធំឱ្យចុះរបៀប។
-
បុព្វក្រឹត្យ នាម
ដូចគ្នានឹងបុព្វកិច្ច។
-
បុព្វគាមី នាម
អ្នកដែលមកដល់មុនរស់នៅមុនឬអ្វីមួយដែលកើតមានមុនកាលពីអតីតកាល។
-
បុព្វចរិត នាម
ចរិតដើមគឺអំពើដែលបុគ្គលធ្លាប់ប្រព្រឹត្តពីក្នុងជាតិមុនជាប់ជាស្នាមជាលំអានមកដល់ជាតិនេះ។
-
បុព្វចរិយា នាម
ចរិយាដើមគឺការប្រព្រឹត្ត, សំណាងឬមារយាទ, ទម្លាប់, សណ្ដាប់ធ្នាប់, ដែលបុគ្គលធ្លាប់បានប្រព្រឹត្តពីជាតិមុនៗមកជាប់ជាស្នាមតាមមកដល់ជាតិនេះ។
-
បុព្វជន នាម
ជនខាងដើម។
-
បុព្វញាតិ នាម
ញាតិខាងដើមដូចជាជីដូនជីតាជីដូនទួតជីតាទួតជាដើម; បុព្វបុរស។
-
បុព្វណ្ហកាល នាម
ដូចគ្នានឹងបុព្វណ្ហសម័យ។
-
បុព្វណ្ហសម័យ នាម
សម័យជាខាងដើមនៃថ្ងៃ ( ក្រោយបន្ទាប់បច្ចូសសម័យ ) គឺវេលាព្រះអាទិត្យរះ ( ពេលថ្ងៃរះ )។
-
បុព្វទេព នាម
ទេវតាដើមឬទេវតាមុន ( មាតាបិតា )។
-
បុព្វទេវតា នាម
( ម . ព . បុព្វទេព )។
-
បុព្វនិមិត្ត នាម
ហេតុភេទ, គ្រឿងសម្គាល់ដែលនាំបណ្ដាលឱ្យឃើញមុន ( អាភេទ, ផ្នួលឬប្រផ្នួល )។
-
បុព្វនិវាស នាម
ផ្ទះ, ភូមិ, លំនៅដែលធ្លាប់នៅពីដើម ( ផ្ទះ, ភូមិ, លំនៅចាស់ )។
-
បុព្វន្ន នាម
របស់ដែលត្រូវស៊ីមុន។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។