វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 5 / 109
-
បង្ខូច កិរិយាសព្ទ
ធ្វើឱ្យខូច
-
បង្ខើច កិរិយាសព្ទ
ធ្វើឱ្យខើច
-
បង្ខំ កិរិយាសព្ទ
ធ្វើឱ្យខំឱ្យប្រឹងជាប្រក្រតី
-
បង្ខះ កិរិយាសព្ទ
ធ្វើឱ្យខះឱ្យស្ងួត
-
បង្គង នាម
ប្រដាប់សម្រាប់គង, សម្រាប់ទ្រ
-
បង្គន់ នាម
កន្លែងបិទបាំងសម្រាប់បន្ទោឧច្ចារៈបស្សាវៈ ( ប្រហែលជាក្លាយមកពីពាក្យថាបាំងគន់ ) គឺបាំងមិនឱ្យគេគន់មើលឃើញទេដឹង?)។
-
បង្គន់សាធារណៈ នាម
បង្គន់សម្រាប់សាធារណជន។
-
បង្គរ កិរិយាសព្ទ
ធ្វើឱ្យជាគំនរ
-
បង្គា នាម
ព្រោនសមុទ្រ។
-
បង្គាន នាម
ចុងដងសាយដៀវឬចាប៉ីមានរាងជាក្បាលនាគមានរន្ធសម្រាប់ដោតខ្សែលួសស្ពាន់ឆ្មារខ្ទាស់ភ្ជាប់
-
បង្គាប់ កិរិយាសព្ទ
ដាក់អំណាចឱ្យប្រព្រឹត្តតាម
-
បង្គាវ នាម
( ម . ព . បង្គា២)។
-
បង្គី នាម
ច្រែងមានដៃសម្រាប់ប្រើការរែកដី, កើបសំរាមជាដើម
-
បង្គីបង្គា កិរិយាសព្ទគុណកិរិយា
បង្អែបង្អង់, រារង់, រ៉ែរ៉ដោយអាការយឺតៗ
-
បង្គុយ នាម
កន្លែងដែលអង្គុយឬបែបបទដែលអង្គុយ
-
បង្គុំ នាម
ការផ្គុំ, ការតភា្ជប់គ្នា
-
បង្គួរ គុណនាម
ដែលសមគួរ, មធ្យម, យ៉ាងកណ្ដាល
-
បង្គេច កិរិយាសព្ទ
បំបែរធ្វើឱ្យគេច
-
បង្គោល នាម
ឈើឬឫស្សីជាគោលសម្រាប់ដាំសម្រាប់បោះក្នុងដីដើម្បីនឹងចងសត្វ, ចងទូកជាដើម
-
បង្គោលព្រំដែន នាម
បង្គោលដែលបោះកំណត់ទីតាំងបែងចែកដែនដីរវាងប្រទេសនិងប្រទេស
-
បង្គោលភ្លើង នាម
បង្គោលសម្រាប់ទ្រខ្សែភ្លើងឬដាក់អំពូលភ្លើងបំភ្លឺផ្លូវ
-
បង្គោលឡាក់ នាម
( ម . ព . បង្គោលព្រំដែន )។
-
បង្គោះ កិរិយាសព្ទ
គោះយកឱ្យអស់មិនឱ្យសល់។
-
បង្គោះបង្កៀរ
( ម . ព . បង្កៀរ )។
-
បង្គៅ នាម
ឈ្មោះឈើមួយប្រភេទមានផ្លែបរិភាគបាន។
-
បង្គំ កិរិយាសព្ទ
សំពះឬក្រាបសំពះឆ្ពោះទៅរកអ្នកដែលគួរគោរព។
-
បង្គ្រប កិរិយាសព្ទ
គ្របលើទាំងអំណាច, ទាំងបំពាន; រំលោភលើ
-
បង្គ្រប់ កិរិយាសព្ទ
ធ្វើឱ្យគ្រប់, ថែមឱ្យគ្រប់
-
បង្គ្រប់កិច្ច គុណនាមគុណកិរិយា
ដែលធ្វើឬរៀបចំអ្វីមួយដោយគ្រាន់តែឱ្យមានជាលំនាំល្មមៗ, គម្រប់កិច្ច
-
បង្ឃាំង កិរិយាសព្ទ
( ម . ព . បង្ខាំង )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។