វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 49 / 109
-
បុត្តភាព នាម
ភាពជាកូន។
-
បុត្តលាភ
ការបានកូន។
-
បុត្តវិប្បយោគ នាម
ការព្រាត់ប្រាសចាកបុត្រ។
-
បុត្តា នាម
កូនប្រុសនិងកូនស្រីគឺកូនទាំងអស់ទាំងប្រុសទាំងស្រី ( សម្រាប់ប្រើក្នុងកាព្យ, ប្រសិនបើកវីត្រូវការប្រើ )
-
បុត្តាធីន នាម
អ្នកដែលអែបអាងកូន។
-
បុត្រ នាម
បុរសអ្នកបំពេញចិត្តមាតាបិតា, អ្នកជម្រះត្រកូលរបស់ខ្លួនឱ្យស្អាត ( កូនប្រុស )
-
បុត្រា នាម
កូនប្រុសទាំងឡាយ។
-
បុត្រាធីន នាម
អ្នកដែលពឹងផ្អែកផ្ដេកគំនិតកិច្ចការសព្វគ្រប់ទៅលើកូនប្រុស។
-
បុត្រានុគ្រោះ នាម
ការអនុគ្រោះកូនប្រុសឬអនុគ្រោះកូនទាំងប្រុសទាំងស្រី។
-
បុត្រាបុត្រី នាម
កូនប្រុសស្រីទាំងឡាយ។
-
បុត្រី នាម
កូនស្រី។ព្រះរាជបុត្រីឬព្រះរាជធីតាកូនស្រីរបស់ក្សត្រទ្រង់រាជ្យ ( ព្រះអង្គម្ចាស់ស្ត្រី )។
-
បុត្រីបុត្រា នាម
( ម . ព . បុត្រាបុត្រី )។
-
បុថុជ្ជន នាម
ជនមានកិលេសក្រាស់, ជនអ្នកមានសេចក្ដីសៅហ្មង, សត្វលោកក្រៅអំពីអរិយបុគ្គលទាំង៨ពួក
-
បុនជីវន នាម
ការរស់រានមានជីវិតឡើងវិញការកកើតឡើងវិញ។
-
បុននីតិសម្បទា នាម
នីតិសម្បទាសាជាថ្មី។
-
បុនប្បហារ នាម
ការបញ្ចុះតម្លៃទ្វេដង។
-
បុនប្បុនក្កម្ម នាម
កម្មដដែលៗគឺអំពើ, កិច្ចការ, ការរវល់ដដែលៗរបស់សត្វលោក; មានអត្ថន័យថាសត្វលោករមែងតែវិលកើតវិលស្លាប់ដដែលៗគឺកើតស្លាប់ស្លាប់កើតបន្តជាតិក្នុងវាលវដ្ដសង្សារ, ក្នុងកំណើតមួយៗក៏តែងតែមានការរវល់ដដែលៗ, អំពើដដែលៗនេះឯងហៅថាបុនប្បុនក្កម្ម ...។
-
បុនប្បុនក្ការ នាម
ដូចគ្នានឹងបុនប្បុនក្កម្មដែរ។
-
បុនភព នាម
ការចាប់ភពជាថ្មីការកើតឡើងជាថ្មី
-
បុនភាវករ នាម
ការបង្កើតឬការធ្វើឱ្យដុះដាលឡើងវិញ។
-
បុនរាព្រឹត្តិ នាម
ការកែលម្អឱ្យប្រសើរ។
-
បុនរុត្តិ នាម
ការនិយាយឡើងវិញការធ្វើឡើងវិញការត្រាប់តាមឬការប្រើពាក្យផ្ទួនដដែលៗ។
-
បុនរុត្តិវិធី នាម
វិធីតែងកាព្យដែលធ្វើឱ្យផ្ទួនពាក្យសម្ដីឬផ្ទួនមតិដដែលៗដែលកវីអ្នកនិពន្ធប្រើដើម្បីធ្វើឱ្យមានចលនាសកម្មភាពរបស់តួអង្គកាន់តែជាក់ស្តែងឡើង។
-
បុនសម័យ នាម
ដំណាក់កាលនៃប្រវត្តិសាស្រ្តចន្លោះសតវត្សទី១៤និងទី១៧នៃគ្រិស្តសករាជតាមរយៈការរស់ឡើងវិញនៃតម្លៃវប្បធម៌អឺរ៉ុបនិងការលេចឡើងនូវគំនិតភ្លឺស្វាង ( ទស្សនវិជ្ជាពន្លឺ ) របស់ទស្សនវិទូនៅទ្វីបអឺរ៉ុប
-
បុនាតិផរណា នាម
ការកើនឡើងវិញនៃអត្រាអតិផរណា។
-
បុនាហរណកម្ម នាម
ការនាំចូលឡើងវិញ។
-
បុន្នាគ នាម
( ម . ព . បុសនាគ )។
-
បុបា្ផរម្ភកាល នាម
វេលាចាប់ចេញផ្កា។
-
បុបា្ផរាម នាម
សួនផ្កាឬទីកន្លែងដែលពោរពេញទៅដោយផ្កា។
-
បុបា្ផវប្បកម្ម នាម
ការដាំផ្កា។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។