វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 48 / 109
-
បុញ្ញសម្ភារ នាម
ការសន្សំបុណ្យ, ការសាងសន្សំកុសល។ច្រើនប្រើសំដៅយកតេជះឬអំណាចបុណ្យស័ក្ដិជាដើម
-
បុញ្ញសិរី នាម
សិរី, ស្រីសួស្ដីដែលកើតអំពីបុណ្យ, លំអបុណ្យ
-
បុញ្ញឫទ្ធិ នាម
ឫទ្ធិដែលកើតអំពីបុណ្យ, ឫទ្ធិរបស់បុណ្យ, សេចក្ដីសម្រេចដោយបុណ្យ
-
បុញ្ញានិសង្ស នាម
អានិសង្សបុណ្យគឺការសម្រេចសេចក្ដីសុខសេចក្ដីចម្រើនរុងរឿងដោយសារបុណ្យបង្ហូរផលផ្ដល់មកឱ្យ។
-
បុញ្ញានុភាព នាម
អានុភាពរបស់បុណ្យឬអានុភាពដែលកើតអំពីបុណ្យ, អំណាចនៃបុណ្យ។
-
បុញ្ញាភិនីហារ នាម
ការកសាងបុណ្យ, សេចក្ដីប្រាថ្នាដ៏ក្លៀវក្លាចំពោះទៅរកបុណ្យ; បុណ្យដែលអាចឱ្យសម្រេចសេចក្ដីបានតាមប្រាថ្នា
-
បុញ្ញាភិសង្ខារ នាម
ធម៌ឬសភាវៈដែលបុណ្យតាក់តែងឱ្យកើតមានឡើងគឺអ្វីៗជាគ្រឿងលំអរុងរឿងក្នុងលោកដែលបុណ្យកុសលរបស់សត្វលោកតាក់តែងឬបង្កើតឱ្យមានឡើង។
-
បុញ្ញាភិសន្ទៈ នាម
ការហូរជូនមកជានិច្ចនៃបុណ្យ, អានិសង្សបុណ្យ។
-
បុញ្វសាឍ នាម
ឈ្មោះនក្សត្រទី២០; ខែអាសាឍមុន; ខ្មែរធ្លាប់ប្រើតែបឋមាសាឍឬប្រថមាសាឍ )។
-
បុណ្ឌរិក នាម
ឈូក - សស្វាយ - សខ្លាធំ។
-
បុណ្ណកាល នាម
កាលនៃអ្វីមួយដែលពេញលក្ខណៈឬពេញបរិបូរ។
-
បុណ្ណភាព នាម
ភាពពេញលេញបរិបូណ៌ឬភាពគ្រប់គ្រាន់។
-
បុណ្យ នាម
គុណជាតជាគ្រឿងជម្រះសន្តានចិត្ត; កុសល, អំពើល្អ, សេចក្ដីសុខ។
-
បុណ្យកតញ្ញូ នាម
បុណ្យដែលប្រារព្ធឡើងដើម្បីសម្ដែងនូវការគោរពដឹងគុណនិងតបស្នងសងគុណចំពោះមាតាបិតាជីដូនជីតាចាស់ព្រឹទ្ធាចារ្យជាដើម
-
បុណ្យខួប នាម
បុណ្យដែលប្រារព្ធឡើងដើម្បីរម្លឹកព្រឹត្តិការណ៍ឬឧទ្ទិសដល់ជនណាម្នាក់ក្នុងរយៈពេលកំណត់ណាមួយ
-
បុណ្យខ្មោច នាម
( ម . ព . បុណ្យសព )។
-
បុណ្យចម្រើនព្រះជន្ម នាម
បុណ្យដែលប្រារព្ធឡើងដើម្បីចម្រើនអាយុសង្ខារនិងរម្លឹកដល់ថ្ងៃខែឆ្នាំប្រសូតរបស់បុគ្គលណាម្នាក់ដូចជាព្រះមហាក្សត្រឪពុកម្ដាយចាស់ព្រឹទ្ធាចារ្យជាដើម
-
បុណ្យដារលាន នាម
បុណ្យដែលប្រារព្ធឡើងដើម្បីសម្ដែងនូវការដឹងគុណចំពោះទឹកដីអាកាសធាតុជាដើមដែលបានអនុគ្រោះដល់ការបង្កបង្កើនផលឱ្យទទួលបានទិន្នផលល្អ។បុណ្យដារលាននេះអ្នកស្រុកខ្លះហៅថាបុណ្យភូមិបុណ្យពូនភ្នំស្រូវបុណ្យដារភូមិបុណ្យដំបូងទានហើយគេច្រើនប្រារព្ធនៅខែធ្នូឬខែមករាបន្ទាប់ពីប្រមូលផលស្រូវរួចរាល់
-
បុណ្យទន្លេ នាម
បុណ្យដែលប្រារព្ធឡើងនៅតាមខេត្តនានានៅជាប់ទន្លេដើម្បីសម្ដែងនូវការដឹងគុណដល់ទឹកទន្លេនិងបង្ហាញពីសក្ដានុពលខេត្តតាមដងទន្លេដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃនៅខែមីនាជារៀងរាល់ឆ្នាំ
-
បុណ្យទិន នាម
ថ្ងៃបុណ្យ; ថ្ងៃដែលគេត្រូវឈប់សម្រាកមិនធ្វើការ ( ដោយសេចក្ដីគោរពណាមួយ ) ដូចយ៉ាងថ្ងៃសីលឬថ្ងៃព្រះប្រសូត្រ, ព្រះចូលបរិនិព្វានជាដើម ( ប្រើជាបុញ្ញទិនក៏បាន )។
-
បុណ្យបច្ច័យបួន នាម
បុណ្យដែលប្រារព្ធជូនដល់អ្នកមានគុណនូវបច្ច័យទាំងបួនរួមមានគ្រឿងស្លៀកដណ្ដប់ ( ចីពរ ), អាហារ ( បិណ្ឌបាត ), លំនៅ ( សេនាសនៈ ), ថ្នាំរម្ងាប់រោគ ( គិលានភេសជ្ជៈ ) ដើម្បីឱ្យពួកគាត់ត្រេកអរជ្រះថ្លាទទួលយកកុសលទាំងនោះហើយវេរប្រគេនដល់ព្រះសង្ឃ
-
បុណ្យផ្កា នាម
ពិធីបុណ្យពុទ្ធសាសនាដែលរៀបចំឡើងក្នុងបំណងប្រមូលបច្ច័យដើម្បីយកទៅកសាងអ្វីមួយ
-
បុណ្យព្រេង នាម
បុណ្យដែលបានធ្វើទុកមកពីជាតិមុន។
-
បុណ្យភ័ព្យ នាម
បុណ្យសំណាង។
-
បុណ្យសព នាម
បុណ្យដែលធ្វើឡើងនៅពេលមានមនុស្សទទួលមរណភាព ( ស្លាប់ ) ហៅបុណ្យខ្មោចក៏បាន។
-
បុណ្យសមុទ្រ នាម
បុណ្យដែលធ្វើឡើងនៅតាមខេត្តនានានៅជាប់សមុទ្រដើម្បីសម្ដែងនូវការដឹងគុណដល់សមុទ្រនិងបង្ហាញពីសក្ដានុពលនៃតំបន់ឆ្នេរដែលប្រព្រឹត្តទៅរយៈពេលបីថ្ងៃនៅចុងខែធ្នូជារៀងរាល់ឆ្នាំ
-
បុណ្យស័ក្ដិ នាម
អំណាចតេជះដែលបានដោយសារបុណ្យ ( យសស័ក្ដិឬការងារ )។
-
បុណ្យឫទ្ធិ នាម
ឫទ្ធិរបស់បុណ្យ។
-
បុណ្យឯករាជ្យជាតិ នាម
បុណ្យដែលគេប្រារព្ធឡើងដើម្បីរម្លឹកដល់ថ្ងៃទទួលបានឯករាជ្យពីអាណាព្យាបាលឬអាណានិគមបរទេសណាមួយ
-
បុត្ត នាម
( ម . ព . បុត្រ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។